ខេត្តកំពត : ព្រោះតែរឿងខឹងកូនបន្តិចបន្ទួចរឿងដើរលេងច្រើន ធ្វើឲ្យជនដៃដល់ ជាឪពុកយកដំបង វាយកូនយ៉ាងព្រៃផ្សៃ រហូតដល់ស្លាប់បាត់បង់ជីវិត នៅម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនល្មើស ស្ថិតក្នុងភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ មន្ត្រីនគរបាលជំនាញស្រុកអង្គរជ័យ បានឲ្យដឹងថា ជនសង្ស័យជាឪពុក ឈ្មោះ ខៀវ កី អាយុ៤៦ឆ្នាំ។ ចំណែក ជនរងគ្រោះជាកូន ឈ្មោះ លៀស ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ។ ឪពុក និងកូន រស់នៅជាមួយគ្នា ក្នុងភូមិ ឃុំ កើតហេតុខាងលើ។ តាមមន្ត្រីនគរបាល ដកស្រង់សំដីប្រជាពលរដ្ឋរស់នៅជិតខាងក្នុងភូមិ ថា ឪពុកព្រោះតែខឹងកូននិយាយមិនស្តាប់ រឿងដើរលេង ក៏ដាច់ចិត្តប្រើអំពើហឹង្សា វាយនឹងដំបង ទៅលើកូនឯង ស្លាប់យ៉ាងអនោចធ័មបែបនេះតែម្តងទៅ។ តាមសមត្ថកិច្ចនគរបាលជំនាញ បានចុះធ្វើកោសល្យវិច្ច័យ សន្និដ្ឋានបឋមថា ជនដៃដល់ ជាឪពុក ពិតជាបានវាយកូននឹងដំបង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ បាម និងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង បញ្ជូនឲ្យថ្នាក់លើ ចាត់ការតាមផ្លូវច្បាប់៕ វ៉ាន់ ឌឿន
វាយសម្លាប់កូនឯងយ៉ាងព្រៃផ្សៃ ព្រោះខឹងរឿងបន្តិចបន្ទួច
RELATED ARTICLES