Tuesday, November 19, 2024
Homeតារាខ្មែរហេតុអីមាស សុខសោភា ៖មិនព្រមនាំប្ដីទៅរស់​នៅកាណាដា១៦ឆ្នាំ  ?

ហេតុអីមាស សុខសោភា ៖មិនព្រមនាំប្ដីទៅរស់​នៅកាណាដា១៦ឆ្នាំ  ?

ភ្នំពេញ៖អតីតតារាចម្រៀងRock ម៉ុក អានីត ,អ្នកមេម៉ាយឡាយ លក្ខិណា និងរស់ ម៉ូនីកា ជាដើម ពួកគេ​ទៅដល់ទឹកដីកាណាដាដំបូងថាច្រៀងសម្ដែងចប់ នឹងវិលចូលស្រុកវិញតាម​កំណត់​ដូចគ្នា ប៉ុន្ដែបែជាម្នាក់ៗ​ក្រាញមិនព្រមចូលស្រុកវិញឡើយ ហើយសម្រាប់អ្នក​នាង​លក្ខិណា នៅខែ​វិច្ឆិ​កា ឆ្នាំ២០២៣ នឹងគម្រប់ខួប៥ឆ្នាំ​ដែលនាងទៅរស់នៅទីនោះ ដោយគ្មាន​ដំណឹងវិលវិញឡើយ ។សម្រាប់​មាស សុខសោភា វិញនាងមានស្វាមី​ជាអាណិកជនខ្មែរ​នៅកា​ណាដាគឺ​លោកគ្រូ​ពេទ្យ​អ៊ឹត រ៉ាដា ហើយអ្នកទាំងពីរ ធ្លាប់បានរៀបការតាមបែប​សាស​នា​គ្រិស្ទ​ជាមួយគ្នាកាលពី​ឆ្នាំ២០០៨ ទៀតផង ប៉ុន្ដែសុខសោភា បែជាសម្រេចចិត្ត​មករស់នៅខ្មែរ​វិញ​ហើយ​លោក​រ៉ាដា ចោលអាជីពចាស់និងសម្របខ្លួនតាមគូស្នេហ៍មកនៅខ្មែរជិត១៦ ឆ្នាំមក​ហើយ។

 តើហេតុអ្វីបានជាមាស សុខសោភា មិនរស់នៅកាណាដា ជាមួយស្វាមី ?

 មាស សុសខោភា ដែលចាកចេញពីផលិតកម្មសាន់ដេកាលពីឆ្នាំ២០១០ នោះមុន​ចូល​ថោន ធ្លាប់មាន​ព័ត​មានថានឹងអាចនឹងទៅរស់នៅកាណាដាជាអចិនត្រេយ៍ ដូចអ្នកនាងសៀម ស្រីណុច ដែរពោលគឺមិនពាក់ព័ន្ធ​និងសិល្បៈទៀតទេ ប្រសិនបើអាជីពចម្រៀងរបស់​នាងនៅ​ថោន មិនកាក់កប។ប៉ុន្ដែរយៈពេល៩ ឆ្នាំជ្រកនៅ​ថោន សុខសោភា នៅតែមានទីផ្សារ​សិល្បៈ​ល្អទើបនាងលុបចោលគម្រោងចេញទៅរស់នៅកាណាដា ជាមួយ​ប្ដីដល់បច្ចុប្បន្ន ខណៈដែល​សព្វថ្ងៃច្រៀងនៅរាម រយៈពេល២ឆ្នាំ(២០២០-២០២២) ទោះជានាងមិនសូវមានបទ​ល្បីៗ ហើ​យ​​​​ពេល​នេះអត់ទាន់ចូលផលិតកម្មថ្មី គឺច្រៀងនៅផលិតកម្មផ្ទាល់ខ្លួន អត់ឃើញមានបទផ្ទុះ​ដូច​មុនក្ដី ប៉ុន្ដែសោភា នៅតែមានទីផ្សារសិល្បៈដដែល ដោយសម្អាងថាក្រេឌីតរបស់​នាងពី​មុន​នៅរក្សារបានហេតុនេះ​ហើយបើគ្មានបទល្បីថ្មីៗ ក៍អាចច្រៀងបទចាស់២ពីមុន​ឡើងវិញ​បានដែរ ទើបម្ចាស់កម្មវិធីមិនរំលងនាងឡើយ។

គេជឿរថាការបន្ដរកលុយបានពីសិល្បៈថេ ប្រចាំឆ្នាំនេះហើយធ្វើឲ្យសុខសោភា គ្មានផែនការណ៍ទៅ​រស់នៅកា​ណា​ដាច្បាស់​លាស់នោះ​ទេ ព្រោះថាបើទៅទីនោះនឹងធ្វើឲ្យនឹងធ្វើឲ្យអាជីពសិល្បៈរបស់នាងហាក់ត្រូវបញ្ចប់ ហេតុនេះ​ហើយគេជឿរថាដ៍រាបណាទីផ្សារចម្រៀងរបស់សោភា មិនធ្លាក់ចុះទេគឺតារាចម្រៀង​សំនៀង​ផ្អែមរូប​នេះ នឹងមិនចេញទៅរស់នៅកាណាដា នោះទេ ព្រោះនៅក្នុងស្រុកនាង​រកប្រាក់ចំ​ណូល​​បានជាងក្រៅប្រទេស។ចំណែកថ្មីៗនេះសុខសោភា ទើបតែបានបញ្ចប់ការច្រៀង​សម្ដែងដោយជោគជ័យជាមួយលោកចេន នៅទីក្រុង​Jakarta ប្រទេសIndonesia ក្នុព្រឹត្តិកា​រណ៍ Round Festival 2023  ។ អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះកុំថាឡើយដំណឹងសុខសោភា ទៅរស់នៅកាណាដា តែរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយនេះសោភា ក៍មិនចេញទៅច្រៀង​សម្ដែ​ងនៅប៉ែកអ៊ឺរ៉ុបទៀតដែរពោលគឺទាំងរដូវប្រាំងនិង​វស្សាហ៍នាង​សម្ងំកើបលុយក្នុងស្រុកទាំង២ច្រកតែម្ដង។ចំណែកប្ដីសុខសោភា លោករ៉ាដា វិញសុខចិត្តបោះបង់អាជីពជា​គ្រូពេទ្យនៅ​កា​ណាដា ហើយ​មកខ្មែរ​ធ្វើជាអ្នករៀបចំសម្លៀកបំពាក់ឲ្យសោភា ឡើងឆាក,ចាក់ភ្លេង និងថតរូប​សកម្មភាព​របស់​ភរិយា​លោកគ្រប់ពេលដែលនាងចេញសម្ដែង។ការលះបង់របស់លោករ៉ាដា ចំពោះ​សុខសោ​ភា បែបនេះហើយឲ្យតែនៅថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់ពួកគេនៅថ្ងៃទី២៨ ធ្នូ នោះនាងបានចេញសារ​សរសើរប្ដី​ពេញៗមាត់ថាបុរសម្នាក់នេះហើយដែលធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ដើម្បីរូបនាង។សោភា ថែមទាំង​ចេញបទ​ចម្រៀង២បទច្រៀងសរសើរប្ដីនាង​ទៀតផង​។

សូមបញ្ជាក់ថាក្រៅពីមាស សុខសោភា តារាដែលមានស្វាមីអាណិកជនខ្មែរ​នៅបរ​ទេស និងជនជាតិ​បរទេស​ហើយមិនចេញទៅរស់នៅក្រៅស្រុកតាមប្ដី តែគូស្នេហ៍មករស់នៅ​តាមខ្មែរ​ជាមួយខ្លួនវិញនោះមាន​ដូចជាអ្នក​នាង​សុគន្ធ និសា ,សារ៉ាយ សក្ខណា និងទឹម រដ្ឋា ជាដើម។ សម្រាប់សុខសោភា វិញគេជឿរថានៅពេល​នាង​មានអាយុច្រើនជាងនេះ​នាងអាច​ចេញចូលទៅកាណាដាញឹកជាងនេះ ប៉ុន្ដែរឿងបច្ចុប្បន្នដែលនាងបារម្ភ​នោះ​គឺរៀបការប្ដី​ជិត​១៦ឆ្នាំ អត់មានកូនបន្ដពូជ បើទោះជាមុនេះនាងបានអះអាងថាយុវជនឈ្មោះBovee Hundley ជាកូនរបស់នាងក្ដី តែប្រភពស្និតថាប្រុសក្មេងនោះជាក្មួយរបស់នាងទេ ហើយចំពោះមូល​ហេតុ​ដែល​សោភា ហៅបុរសនោះថាជាកូនៗ ដោយសារតែនាងស្រលាញ់ក្មួយ​និងចង់បាន​កូនខ្លាំងពេក ។Fan របស់សុខសោភា ជឿរថាដើម្បីបើកច្រកការពពោះកូនដំបូងឲ្យសម​តាម​បំណងនោះសោភា អាចនឹងប្រថុយរៀបការជាលើកទី៣ ជាមិនខាន ព្រោះមុននេះនាងបង្ហាញ សញ្ញាចង់ធ្វើកូនក្រមុំមែនទែន ដោយដឹកដៃស្វាមីទៅថតPre-Wedding នៅប្រាសាទអង្គរវត្តជា​ច្រើន​ប្លង់ ។ប្រសិនបើសោភា ក្លាហានហ៊ានរៀបការជាសាធារណៈមែន នោះពាក្យ​ដែលគេ​លើក​​ឡើងថានាងអត់រៀបការប្ដីជាចំហ ព្រោះខ្លាចធ្លាក់កូដក្នុងអាជីពនោះនឹងត្រូវបញ្ចប់​ជាមិន​ខាន ៕

RELATED ARTICLES