ភ្នំពេញ៖អតីតតារាចម្រៀងRock ម៉ុក អានីត ,អ្នកមេម៉ាយឡាយ លក្ខិណា និងរស់ ម៉ូនីកា ជាដើម ពួកគេទៅដល់ទឹកដីកាណាដាដំបូងថាច្រៀងសម្ដែងចប់ នឹងវិលចូលស្រុកវិញតាមកំណត់ដូចគ្នា ប៉ុន្ដែបែជាម្នាក់ៗក្រាញមិនព្រមចូលស្រុកវិញឡើយ ហើយសម្រាប់អ្នកនាងលក្ខិណា នៅខែវិច្ឆិកា ឆ្នាំ២០២៣ នឹងគម្រប់ខួប៥ឆ្នាំដែលនាងទៅរស់នៅទីនោះ ដោយគ្មានដំណឹងវិលវិញឡើយ ។សម្រាប់មាស សុខសោភា វិញនាងមានស្វាមីជាអាណិកជនខ្មែរនៅកាណាដាគឺលោកគ្រូពេទ្យអ៊ឹត រ៉ាដា ហើយអ្នកទាំងពីរ ធ្លាប់បានរៀបការតាមបែបសាសនាគ្រិស្ទជាមួយគ្នាកាលពីឆ្នាំ២០០៨ ទៀតផង ប៉ុន្ដែសុខសោភា បែជាសម្រេចចិត្តមករស់នៅខ្មែរវិញហើយលោករ៉ាដា ចោលអាជីពចាស់និងសម្របខ្លួនតាមគូស្នេហ៍មកនៅខ្មែរជិត១៦ ឆ្នាំមកហើយ។
តើហេតុអ្វីបានជាមាស សុខសោភា មិនរស់នៅកាណាដា ជាមួយស្វាមី ?
មាស សុសខោភា ដែលចាកចេញពីផលិតកម្មសាន់ដេកាលពីឆ្នាំ២០១០ នោះមុនចូលថោន ធ្លាប់មានព័តមានថានឹងអាចនឹងទៅរស់នៅកាណាដាជាអចិនត្រេយ៍ ដូចអ្នកនាងសៀម ស្រីណុច ដែរពោលគឺមិនពាក់ព័ន្ធនិងសិល្បៈទៀតទេ ប្រសិនបើអាជីពចម្រៀងរបស់នាងនៅថោន មិនកាក់កប។ប៉ុន្ដែរយៈពេល៩ ឆ្នាំជ្រកនៅថោន សុខសោភា នៅតែមានទីផ្សារសិល្បៈល្អទើបនាងលុបចោលគម្រោងចេញទៅរស់នៅកាណាដា ជាមួយប្ដីដល់បច្ចុប្បន្ន ខណៈដែលសព្វថ្ងៃច្រៀងនៅរាម រយៈពេល២ឆ្នាំ(២០២០-២០២២) ទោះជានាងមិនសូវមានបទល្បីៗ ហើយពេលនេះអត់ទាន់ចូលផលិតកម្មថ្មី គឺច្រៀងនៅផលិតកម្មផ្ទាល់ខ្លួន អត់ឃើញមានបទផ្ទុះដូចមុនក្ដី ប៉ុន្ដែសោភា នៅតែមានទីផ្សារសិល្បៈដដែល ដោយសម្អាងថាក្រេឌីតរបស់នាងពីមុននៅរក្សារបានហេតុនេះហើយបើគ្មានបទល្បីថ្មីៗ ក៍អាចច្រៀងបទចាស់២ពីមុនឡើងវិញបានដែរ ទើបម្ចាស់កម្មវិធីមិនរំលងនាងឡើយ។
គេជឿរថាការបន្ដរកលុយបានពីសិល្បៈថេ ប្រចាំឆ្នាំនេះហើយធ្វើឲ្យសុខសោភា គ្មានផែនការណ៍ទៅរស់នៅកាណាដាច្បាស់លាស់នោះទេ ព្រោះថាបើទៅទីនោះនឹងធ្វើឲ្យនឹងធ្វើឲ្យអាជីពសិល្បៈរបស់នាងហាក់ត្រូវបញ្ចប់ ហេតុនេះហើយគេជឿរថាដ៍រាបណាទីផ្សារចម្រៀងរបស់សោភា មិនធ្លាក់ចុះទេគឺតារាចម្រៀងសំនៀងផ្អែមរូបនេះ នឹងមិនចេញទៅរស់នៅកាណាដា នោះទេ ព្រោះនៅក្នុងស្រុកនាងរកប្រាក់ចំណូលបានជាងក្រៅប្រទេស។ចំណែកថ្មីៗនេះសុខសោភា ទើបតែបានបញ្ចប់ការច្រៀងសម្ដែងដោយជោគជ័យជាមួយលោកចេន នៅទីក្រុងJakarta ប្រទេសIndonesia ក្នុព្រឹត្តិការណ៍ Round Festival 2023 ។ អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះកុំថាឡើយដំណឹងសុខសោភា ទៅរស់នៅកាណាដា តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសោភា ក៍មិនចេញទៅច្រៀងសម្ដែងនៅប៉ែកអ៊ឺរ៉ុបទៀតដែរពោលគឺទាំងរដូវប្រាំងនិងវស្សាហ៍នាងសម្ងំកើបលុយក្នុងស្រុកទាំង២ច្រកតែម្ដង។ចំណែកប្ដីសុខសោភា លោករ៉ាដា វិញសុខចិត្តបោះបង់អាជីពជាគ្រូពេទ្យនៅកាណាដា ហើយមកខ្មែរធ្វើជាអ្នករៀបចំសម្លៀកបំពាក់ឲ្យសោភា ឡើងឆាក,ចាក់ភ្លេង និងថតរូបសកម្មភាពរបស់ភរិយាលោកគ្រប់ពេលដែលនាងចេញសម្ដែង។ការលះបង់របស់លោករ៉ាដា ចំពោះសុខសោភា បែបនេះហើយឲ្យតែនៅថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់ពួកគេនៅថ្ងៃទី២៨ ធ្នូ នោះនាងបានចេញសារសរសើរប្ដីពេញៗមាត់ថាបុរសម្នាក់នេះហើយដែលធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ដើម្បីរូបនាង។សោភា ថែមទាំងចេញបទចម្រៀង២បទច្រៀងសរសើរប្ដីនាងទៀតផង។
សូមបញ្ជាក់ថាក្រៅពីមាស សុខសោភា តារាដែលមានស្វាមីអាណិកជនខ្មែរនៅបរទេស និងជនជាតិបរទេសហើយមិនចេញទៅរស់នៅក្រៅស្រុកតាមប្ដី តែគូស្នេហ៍មករស់នៅតាមខ្មែរជាមួយខ្លួនវិញនោះមានដូចជាអ្នកនាងសុគន្ធ និសា ,សារ៉ាយ សក្ខណា និងទឹម រដ្ឋា ជាដើម។ សម្រាប់សុខសោភា វិញគេជឿរថានៅពេលនាងមានអាយុច្រើនជាងនេះនាងអាចចេញចូលទៅកាណាដាញឹកជាងនេះ ប៉ុន្ដែរឿងបច្ចុប្បន្នដែលនាងបារម្ភនោះគឺរៀបការប្ដីជិត១៦ឆ្នាំ អត់មានកូនបន្ដពូជ បើទោះជាមុនេះនាងបានអះអាងថាយុវជនឈ្មោះBovee Hundley ជាកូនរបស់នាងក្ដី តែប្រភពស្និតថាប្រុសក្មេងនោះជាក្មួយរបស់នាងទេ ហើយចំពោះមូលហេតុដែលសោភា ហៅបុរសនោះថាជាកូនៗ ដោយសារតែនាងស្រលាញ់ក្មួយនិងចង់បានកូនខ្លាំងពេក ។Fan របស់សុខសោភា ជឿរថាដើម្បីបើកច្រកការពពោះកូនដំបូងឲ្យសមតាមបំណងនោះសោភា អាចនឹងប្រថុយរៀបការជាលើកទី៣ ជាមិនខាន ព្រោះមុននេះនាងបង្ហាញ សញ្ញាចង់ធ្វើកូនក្រមុំមែនទែន ដោយដឹកដៃស្វាមីទៅថតPre-Wedding នៅប្រាសាទអង្គរវត្តជាច្រើនប្លង់ ។ប្រសិនបើសោភា ក្លាហានហ៊ានរៀបការជាសាធារណៈមែន នោះពាក្យដែលគេលើកឡើងថានាងអត់រៀបការប្ដីជាចំហ ព្រោះខ្លាចធ្លាក់កូដក្នុងអាជីពនោះនឹងត្រូវបញ្ចប់ជាមិនខាន ៕