កណ្ដាលៈ ផ្ដើមចេញពីការជំពាក់ប្រាក់ធនាគារ មិនទាន់មិនលទ្ធភាពសងធ្វើឲ្យប្ដីប្រពន្ធ២នាក់ឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ.ករៀងៗខ្លួន រហូតធ្វើឲ្យបុរសជាប្ដីអន់ចិត្ដដើរចុះចេញពីលើផ្ទះទាំងយប់ទៅចង.កធ្វើអត្ដឃាតនៅលើដើមស្ដៅស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ។
សាកសពជនរងគ្រោះត្រូវបានស្ដ្រីជាប្រពន្ធដើរទៅបត់ជើង ប្រទះឃើញបង្កឲ្យមាន ការភ្ញាក់ ផ្អើលនៅវេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចវាល ស្រែខាងកើតភូមិ ស្ថិតក្នុងភូមិទែន ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។
មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌុល ឈឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិទែន ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុនាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយស្រ្ដីជាប្រពន្ធរឿងជំពាក់ប្រាក់ធនាគារ ។ ការឈ្លោះប្រកែកគ្នានេះបានធ្វើឲ្យជនរងគ្រោះមានការតូចចិត្ដយ៉ាងខ្លាំង រហូតដើរចុះពីលើផ្ទះទាំងយប់មិនដឹងថាទៅណានោះទេ ហើយស្រ្ដីជាប្រពន្ធក៏មិនតាមរកដែរ ។ លុះដល់វេលាព្រឹកថ្ងៃទី២៣ ខែឆ្នាំដដែល ស្រ្ដីជាប្រពន្ធបានដើរទៅបត់ជើងធំនៅខាងក្រោយផ្ទះក៏ប្រទះឃើញបុរសជាប្ដីចងកស្លាប់នៅលើដើមស្ដៅ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។
មន្រ្ដីនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ដស្រុកកណ្ដាលស្ទឹងបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្ដឃាតខ្លួនឯងពិតប្រាកដមែន ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ៕សិលា