Saturday, January 18, 2025
Homeព័ត៌មានជាតិជំពាក់ប្រាក់ធនាគារ ធ្វើឲ្យប្ដីប្រពន្ធ២​នាក់ឈ្លោះ​ប្រកែក​គ្នា រហូត​បុរសជា​ប្ដីគិត​​ខ្លីចង​កបញ្ចប់​ជីវិត

ជំពាក់ប្រាក់ធនាគារ ធ្វើឲ្យប្ដីប្រពន្ធ២​នាក់ឈ្លោះ​ប្រកែក​គ្នា រហូត​បុរសជា​ប្ដីគិត​​ខ្លីចង​កបញ្ចប់​ជីវិត

កណ្ដាលៈ ផ្ដើមចេញពីការជំពាក់ប្រាក់ធនាគារ មិនទាន់មិនលទ្ធភាពសង​ធ្វើឲ្យប្ដីប្រពន្ធ២​នាក់​ឈ្លោះ​ប្រកែកគ្នាយ៉ាងតឹងសសៃ.ករៀងៗខ្លួន រហូតធ្វើឲ្យបុរសជាប្ដីអន់ចិត្ដដើរចុះចេញ​ពីលើផ្ទះ​ទាំងយប់ទៅចង.កធ្វើអត្ដឃាតនៅលើដើមស្ដៅស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ។

សាកសពជនរងគ្រោះត្រូវបានស្ដ្រីជាប្រពន្ធដើរទៅបត់ជើង ប្រទះឃើញបង្កឲ្យមាន ការភ្ញាក់ ផ្អើល​នៅវេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចវាល ស្រែ​ខាងកើតភូមិ ស្ថិតក្នុងភូមិទែន ឃុំដើមឫស ស្រុក​​កណ្ដាល​ស្ទឹង ខេត្ដ​កណ្ដាល ។

មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌុល ឈឿន ភេទ​ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិទែន ឃុំដើម​ឫស ស្រុកកណ្ដាលស្ទឹង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុនាយប់ថ្ងៃទី២២ ខែមករា​ ឆ្នាំ២០១៧ ជនរង​គ្រោះ​បានឈ្លោះប្រកែកគ្នាជាមួយស្រ្ដីជាប្រពន្ធរឿងជំពាក់ប្រាក់ធនាគារ ។ ការឈ្លោះប្រកែក​គ្នានេះបានធ្វើឲ្យជនរងគ្រោះមានការតូចចិត្ដយ៉ាងខ្លាំង រហូតដើរចុះពីលើផ្ទះទាំងយប់មិនដឹង​ថា​ទៅណានោះទេ ហើយស្រ្ដីជាប្រពន្ធក៏មិនតាមរកដែរ ។ លុះដល់វេលាព្រឹកថ្ងៃទី២៣ ខែឆ្នាំ​ដដែល ស្រ្ដីជាប្រពន្ធបានដើរទៅបត់ជើងធំនៅខាងក្រោយផ្ទះ​ក៏ប្រទះឃើញបុរសជាប្ដី​ចងក​ស្លាប់​នៅលើដើមស្ដៅ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។

មន្រ្ដីនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ដស្រុកកណ្ដាលស្ទឹងបញ្ជាក់ថា ជនរងគ្រោះពិត​ជា​ស្លាប់​ដោយចងកធ្វើអត្ដឃាតខ្លួនឯងពិតប្រាកដមែន ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថ​កិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ៕សិលា

 

RELATED ARTICLES