Thursday, December 5, 2024
Homeតារាខ្មែរLuciana Fuster មកពីPeru ឈ្នះមកុដMiss Grand International 2023 ខណៈភឹម ស្រីនោ មិនបាក់ទឹកចិត្ត

Luciana Fuster មកពីPeru ឈ្នះមកុដMiss Grand International 2023 ខណៈភឹម ស្រីនោ មិនបាក់ទឹកចិត្ត

កញ្ញាLuciana Fuster ជនជាតិPeru បានក្លាយទៅជាម្ចាស់មកុដ Miss Grand International 2023 ដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រធ្វើនៅទីក្រុងហូជីមិញប្រទេសវៀតណាម កាលពីរាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។ចំណែកលំដាប់ថ្នាក់រងទី១ បានទៅលើបេក្ខភាព​តំណាងឲ្យប្រទេសមីយ៉ាន់ម៉ា ,ទី២ កូឡំប៊ី ,និងទី៣ សហរដ្ឋ​អាមេរិក ខណៈលំដាប់រងទី៥ ជាប់ដលទៅ៥ប្រទេសគឺហូឡង់ ,អង់ហ្គោឡា ,ឥណ្ឌូនេស៊ី ,ធារណរដ្ឋដូមីនីកែន និងថៃ ។

 ចំណែករឿងដែលគូរឲ្យសោស្ដាយ Miss Grand Cambodia 2023 កញ្ញាភឹម ស្រីនោ ដែលតំណាង​ឲ្យកម្ពុជា​ទៅប្រកួត Miss Grand International  2023 នៅប្រទេសវៀតណាម​នេះដែរមិនបានជាប់ដល់វគ្គTop 5 នោះទេ ហើយតាមព័តមានថានាងមិនអាកអន់​ស្រពោន​ចិត្ត​នោះឡើយ ប៉ុន្ដែមានតែរីករាយព្រោះទទួលបានបទ​ពិសោធន៍ថ្មីៗជាច្រើន ហើយនឹង​ខិតខំ​ពង្រឹង​​សម្ថភាពបន្ថែមទៀត។

គូរបញ្ជាក់ថាការប្រកួតផ្ដាចព្រ័ត្រMiss Grand International 2023 ធ្វើនៅប្រទេសវៀត​ណាម​ដែលមានដល់​ទៅ៧០ប្រទេសចូលរួម ហើយនៅទីបំផុតម្ចាស់កមុដជាអ្នកតំណាង មក​ពីប្រទេសPeru កញ្ញា Luciana Fuster ចូលទៅគ្រងមកុដជំនួស Miss Grand International 2022 តំណាងឲ្យប្រទេសប្រស៊ីលកញ្ញា Isabella Menin ។មជ្ឈដ្ឋានមហាជនចាប់​អារម្មណ៍​ថា​កាលពីរាត្រីថ្ងៃទី២៥ ខែតុលា នោះអ្នកលេងបណ្ដាញសង្គម​ជា​ច្រើននៅកម្ពុជាក៍បានតាម​ដាន​ការប្រកួតបវរកញ្ញាលំដាប់អន្ដរជាតិមួយនេះដោយយកចិត្ត​ទុកដាក់ផងដែរក្នុង​នោះគេ​ឃើញតារាល្បីដូចជាឱក សុគន្ធកញ្ញា និងពេជ្រ សូលីកា ជាដើមក៍បានចែកចាយ(Share)ឈុតបវរ កញ្ញា​តំ​ណាងឲ្យកម្ពុជាកញ្ញាភឹម ស្រីនោ គ្រងឈុតតំណាងជាតិជាការលើកទឹកចិត្តដល់រូប នាង​ក៍ដូច​ជាដើម្បី​ឲ្យបងប្អូនខ្មែរជួយVote ឲ្យរូបនាងដែរ ប៉ុន្ដែយើងនៅមិនទាន់ទទួល​បាន​ជោគ​ជ័យដូចការ​រំពឹងទុកឡើយ​៕

RELATED ARTICLES