កញ្ញាLuciana Fuster ជនជាតិPeru បានក្លាយទៅជាម្ចាស់មកុដ Miss Grand International 2023 ដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រធ្វើនៅទីក្រុងហូជីមិញប្រទេសវៀតណាម កាលពីរាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។ចំណែកលំដាប់ថ្នាក់រងទី១ បានទៅលើបេក្ខភាពតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា ,ទី២ កូឡំប៊ី ,និងទី៣ សហរដ្ឋអាមេរិក ខណៈលំដាប់រងទី៥ ជាប់ដលទៅ៥ប្រទេសគឺហូឡង់ ,អង់ហ្គោឡា ,ឥណ្ឌូនេស៊ី ,ធារណរដ្ឋដូមីនីកែន និងថៃ ។



ចំណែករឿងដែលគូរឲ្យសោស្ដាយ Miss Grand Cambodia 2023 កញ្ញាភឹម ស្រីនោ ដែលតំណាងឲ្យកម្ពុជាទៅប្រកួត Miss Grand International 2023 នៅប្រទេសវៀតណាមនេះដែរមិនបានជាប់ដល់វគ្គTop 5 នោះទេ ហើយតាមព័តមានថានាងមិនអាកអន់ស្រពោនចិត្តនោះឡើយ ប៉ុន្ដែមានតែរីករាយព្រោះទទួលបានបទពិសោធន៍ថ្មីៗជាច្រើន ហើយនឹងខិតខំពង្រឹងសម្ថភាពបន្ថែមទៀត។



គូរបញ្ជាក់ថាការប្រកួតផ្ដាចព្រ័ត្រMiss Grand International 2023 ធ្វើនៅប្រទេសវៀតណាមដែលមានដល់ទៅ៧០ប្រទេសចូលរួម ហើយនៅទីបំផុតម្ចាស់កមុដជាអ្នកតំណាង មកពីប្រទេសPeru កញ្ញា Luciana Fuster ចូលទៅគ្រងមកុដជំនួស Miss Grand International 2022 តំណាងឲ្យប្រទេសប្រស៊ីលកញ្ញា Isabella Menin ។មជ្ឈដ្ឋានមហាជនចាប់អារម្មណ៍ថាកាលពីរាត្រីថ្ងៃទី២៥ ខែតុលា នោះអ្នកលេងបណ្ដាញសង្គមជាច្រើននៅកម្ពុជាក៍បានតាមដានការប្រកួតបវរកញ្ញាលំដាប់អន្ដរជាតិមួយនេះដោយយកចិត្តទុកដាក់ផងដែរក្នុងនោះគេឃើញតារាល្បីដូចជាឱក សុគន្ធកញ្ញា និងពេជ្រ សូលីកា ជាដើមក៍បានចែកចាយ(Share)ឈុតបវរ កញ្ញាតំណាងឲ្យកម្ពុជាកញ្ញាភឹម ស្រីនោ គ្រងឈុតតំណាងជាតិជាការលើកទឹកចិត្តដល់រូប នាងក៍ដូចជាដើម្បីឲ្យបងប្អូនខ្មែរជួយVote ឲ្យរូបនាងដែរ ប៉ុន្ដែយើងនៅមិនទាន់ទទួលបានជោគជ័យដូចការរំពឹងទុកឡើយ៕


