ភ្នំពេញ ៖ ក្រោយទទួលបានការស្នើសុំអន្តរាគមន៍លើការរំលោភបំពានសិទ្ធិសីលធម៌ អ្នកនិពន្ធចម្រៀងបទ “ឱ ភ្នំពេញអើយ” រួចមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំសម្របសម្រួល ដោះស្រាយលើករណី នេះ ចំនួន៤ដង និងបានសិក្សាស្រាវជ្រាវលើឯកសារពាក់ព័ន្ធនានា រួមមាន ៖ ការផ្តល់សក្ខីកម្ម និងប្រមូលភ័ស្តុ តាងផ្សេងៗ ពីភាគីពាក់ព័ន្ធទាំងអស់ ក្រសួងបានសម្រេចរក្សានូវសិទ្ធិសីលធម៌ ដែលមានពីមុនមក ដោយដាក់ ថា អ្នកនិពន្ធទំនុកច្រៀងដោយសមមិត្ត កែវ ចិន្តា អ្នកសម្រួលបទភ្លេង ដោយសមមិត្ត ជ័យ សុភា និងច្រៀង ដោយសមមិត្តនារី សូ ចន្ទី។
ជាមួយនេះ ក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ទាក់ទងនឹងបទចម្រៀងខាងលើ សិទ្ធិបេតិ កភណ្ឌនៃស្នាដៃនេះដោយផ្អែកលើអង្គហេតុប្រវត្តិសាស្ត្រ គឺជាកម្មសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ជម្រាបជូនលោកស្រីកែវ ច័ន្ទផល្លីន ក្នុងកម្មវត្ថុ «ការស្នើសុំអន្តរាគមន៍លើការរំលោភបំពានសិទ្ធិសីលធម៌អ្នកនិពន្ធចម្រៀងបទ “ឱ ភ្នំពេញអើយ” ដោយយោងលិខិតស្នើសុំអន្តរាគមន៍របស់លោកស្រី កែវ ច័ន្ទផល្លីន ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៣ មានខ្លឹមសារទាំងស្រុងថា «តបតាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោកស្រី កែវ ច័ន្ទ ផល្លីន ថា បន្ទាប់ពីទទួលបានការស្នើសុំអន្តរាគមន៍ពីលោកស្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំ កិច្ចប្រជុំសម្របសម្រួល ដោះស្រាយលើករណីនេះ ចំនួន៤ដង និងបានសិក្សាស្រាវជ្រាវលើឯកសារពាក់ ព័ន្ធនានា រួមមានការផ្តល់សក្ខីកម្ម និងប្រមូលភ័ស្តុតាងផ្សេងៗ ពីភាគីពាក់ព័ន្ធទាំងអស់។ ភាគីទាំងសងខាងបានយល់ព្រមទទួលយកនូវដំណោះស្រាយក្រៅប្រព័ន្ធតុលាការ ក្រោមការសម្របសម្រួល ពីក្រសួង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះ និងច្បាប់ស្តីពីសិទ្ធិអ្នក និពន្ធនិងសិទ្ធិប្រហាក់ប្រហែល ដែលមានខ្លឹមសារដូចខាងក្រោម ៖
១. រក្សានូវសិទ្ធិសីលធម៌ដែលមានពីមុនមក ដោយដាក់ថា អ្នកនិពន្ធទំនុកច្រៀងដោយសមមិត្ត កែវ ចិន្តា អ្នក សម្រួលបទភ្លេង ដោយសមមិត្ត ជ័យ សុភា និងច្រៀង ដោយសមមិត្តនារី សូ ចន្ទី។
២. សិទ្ធិបេតិកភណ្ឌនៃស្នាដៃនេះ ដោយផ្អែកលើអង្គហេតុប្រវត្តិសាស្ត្រ គឺជាកម្មសិទ្ធិរបស់គណបក្សប្រជាជន កម្ពុជា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកស្រី កែវ ច័ន្ទផល្លីន ជ្រាបជាព័ត៌មាន»៕