Sunday, January 19, 2025
Homeសង្គម និងជីវិតតារាOnline នៅថៃ Alex Rayuth បញ្ចេញ​ប្រតិ​កម្ម ក្រោយតារាកំប្លែងនាយក្រឹម និយាយ​ប៉ះ​ពាល់​ភេទ​ទី៣ នាំឲ្យមានការរិះគន់ពេញ​បណ្ដាញ​សង្គម

តារាOnline នៅថៃ Alex Rayuth បញ្ចេញ​ប្រតិ​កម្ម ក្រោយតារាកំប្លែងនាយក្រឹម និយាយ​ប៉ះ​ពាល់​ភេទ​ទី៣ នាំឲ្យមានការរិះគន់ពេញ​បណ្ដាញ​សង្គម

ភ្នំពេញ៖ លោក Alex Rayuth ដែលជាតារាហ្វេសប៊ុកល្បីឈ្មោះនិងជាអ្នកលក់Online នៅប្រទេសថៃបានផ្ទុះ​ប្រតិ​កម្ម​ភ្លាមៗបន្ទាប់ពីតារាកំប្លែងជើងចាស់ល្បី ឈ្មោះគឺនាយ ក្រឹម បាននិយាយប៉ះពាល់ដល់ភេទទី ៣(ខ្ទើយ)​។ក្នុងនោះដែរគេក៏ឃើញមានមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងការហួសចិត្តនិងរិះគន់ចំពោះការលើកឡើងរបស់នាយ ក្រឹម ជាបន្ដបន្ទាប់ផងដែរ។

ក្នុងនាមខ្លួនជាភេទទី៣ផងនោះលោក Alex Rayuth បានលើកឡើងដោយការមិនពេញចិត្តថា”ខ្ញុំមិន​ចង់និ​យាយអី្វទេ ខ្ញុំជាអ្នកដែលពូរពុងនិយាយ ពូជា Idol ខ្ញុំពិតមែនដោយសារកំប្លែកមកដល់ពេលនេះនៅ តែគាំទ្រ​លោកពូ តែពូសូមមេត្តាប្រើសភាសារអោយតម្លៃGay ladyboy ស្រីស្រលាញ់ស្រី”។

Alex Rayuth  បាននិយាយបន្តថារឿងក្នុងសង្គមរាល់ថ្ងៃមិនមែនកើតឡើងពី​ពួកខ្ញុំទេ…ហើយក៏​មិនបានបាត់​បង់​ធនធានមនុស្សដោយសារពួកខ្ញុំដែលដូចឃើញអ៊ីចឹង ផឹកស៊ីអូនបង វ៉ៃគ្នាដណ្ដើមគ្នាកាប់ចាក់បែក ស្លុយ​ប្ដីក្បត់ប្រពន្ធប្រពន្ធ ក្បត់ប្ដីឈ្លោះគ្នាឆក់ប្លន់បាញ់គ្នា គ្រោះថ្នាក់បើកបរស្រវឹង លេងថ្នាំញៀញលក់គ្រឿង​ញៀន​ភាគច្រើនកើតទៅ ស្រីប្រុស កើតឡើងដោយសង្គមស្រីប្រុសច្រើនជាងភេទទី៣​ហេតុអ្វីមើលងាយនឹង​រើសអាង​ពួកខ្ញុំម្លេះ?

លោក Alex Rayuth បានលើកឡើងទៀតថាន័យខ្ញុំនិយាយនេះចង់ថាអោយតែបងៗ​មួយចំនួនតូចដែល​បានរើស​អើង​មិនចូលចិត្តស្អប់ប្រភេទមនុស្សដូចពួកខ្ញុំGay ladyboy ស្រីស្រលាញ់ស្រីតែសង្គមខ្ទើយមិនសូវ​មានរឿងអាស្រូវរឿងអាក្រក់នាំមករឿងដល់សង្គមទេបើមានក៏តិចបំផុតជាងស្រីប្រុស “។

Alex Rayu th បន្ថែមថាទៀតបងៗដែលមានកូនខ្ទើយគាត់យល់ច្បាស់ណាស់ខ្ទើយភាគច្រើនគាត់សុភាពប្រឹង ខំធ្វើការកលុយ ប្រឹងជំនះពាក្យមើលងាយថាជាខ្ទើយធ្វើអី្វមិនកើតខំរកលុយជួយគ្រួសារជួយបងប្អូន ខ្ទើយវា​មានដូចគ្នានឹងស្រីប្រុសតែមួយៗចូលចិត្តជាន់ខ្ទើយម្ល៉េះចូលចិត្តវាយតំម្លៃខ្ទើយថាសង្គមមិនទទួលស្គាល់បងៗចាំណាពួកខ្ញុំមានបេះដូងដូងបងដែលណា។

ជាមួយគ្នានេះគេក៏ឃើញបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ ២០១៨កញ្ញារឿន ណាត និងតារាភេទី៣ ប៉ីប៉ី ឌី ក៏ប្រតិ​កម្មចំពោះការលើកឡើងពីសំណាក់នាយ ក្រឹម ហាក់មានការរើសអើងភេទទី៣ផងដែរ។កញ្ញា រឿន ណាត បានលើកឡើងថាសុទ្ធតែអ្នកស្រឡាញ់ភេទដូចគ្នាមិនអាចបង្កើតកូនបានតែបើបង្កើតគេហើយគ្មានទំនូលខុសត្រូវលើគេដូចពូកកុំបង្កើតគេមកល្អជាងគ្រួសារពូខ្ញុំស្គាល់ច្បាស់ណាស់តែដឹងត្រឹមថាខ្ញុំមិនចង់ឱ្យសង្គមមួយនេះ មានធនធានមនុស្សប្រុសសុទ្ធ ដូចជាពូច្រើនទេព្រោះពូមិនមែនជាបុរសល្អមិនមែនជាប្ដីល្អ មិនមែនជាឪពុកល្អ។

ចំណែក ប៉ីប៉ី ឌី បាននិយាយដែរថា..Respect បងឃីម…..ហើយសូមលោកពូក្រឡេកមើលភេទទី៣ មួយ​ចំនួន​ធំគេមានbusiness មានការងារល្អមាន​ចំណូលចង់ពន្ធជូនរដ្ឋដូចគ្នាតើធន​ធានមនុស្សសំដៅតែ​ចំពោះភេទ​ប្រុស​និងភេទស្រីឬយ៉ាងម៉េច ? ក្រែង លោកពូធ្លាប់សម្តែងធ្វើជាភេទទី៣ដែរតើមិនអ៊ីចឹង?

ភេទទី៣មួយចំនួននិយាយស្តីបានឆ្លងកាត់ខួរនិងមានសុជីវធម៌ជាងមនុស្សប្រុសមួយចំនួនផង វាមិនអាស្រ័យ​លើភេទទេពូវាអាស្រ័យលើខួរនិងទង្វើររបស់មនុស្សពូខ្លាចបាត់បង់ធនធានមនុស្សដោយសារមានភេទទី៣ច្រើន?តែខ្ញុំខ្លាចមនុស្សនិយាយច្រើនបាត់ខួរ ។

 គូរបញ្ជាក់ថាប្រតិកម្មរបស់អ្នកលេងបណ្ដាញសង្គម ពិសេសភេទទី៣ ទៅលើលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ​ក្រឹម ដូចទឹកបាក់ទំនប់នេះ កើតមានក្រោយពីនាយបាននិយាយប៉ះពាល់ដល់អារម្មណ៍ភេទទី៣ បែបនេះ កើតមានក្រោយពីនាយបានបញ្ចេញមតិក្នុងនាមជាJudge កម្មវិធីCambodia’s Got Talent រដូវកាលថ្មី ហើយនាយថាមិនចង់ឲ្យមានភេទទី៣ច្រើន  ព្រោះមិនចង់ឲ្យបាត់បង់ធនធានមនុស្ស ហើយនាយនិយាយទៅ​កាន់បេក្ខជនណុប ដាណេ ធ្វើឲ្យមានការរើសអើងដល់ភេទទី៣ ទើបផ្ទុះប្រតិកម្មស្រើចមកលើនាយក្រឹម ក្នុងនោះ​ផ្អើលដល់លោក Alex Rayuth តារាOnline ល្បីឈ្មោះនៅថៃ រហូតមានអ្នកខ្លះសំណូមពរ​ឲ្យហង្ស​មាសដកនាយក្រឹម ចេញពីកម្មវិធីទៀតផង ៕

RELATED ARTICLES