ភ្នំពេញ៖ លោក Alex Rayuth ដែលជាតារាហ្វេសប៊ុកល្បីឈ្មោះនិងជាអ្នកលក់Online នៅប្រទេសថៃបានផ្ទុះប្រតិកម្មភ្លាមៗបន្ទាប់ពីតារាកំប្លែងជើងចាស់ល្បី ឈ្មោះគឺនាយ ក្រឹម បាននិយាយប៉ះពាល់ដល់ភេទទី ៣(ខ្ទើយ)។ក្នុងនោះដែរគេក៏ឃើញមានមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងការហួសចិត្តនិងរិះគន់ចំពោះការលើកឡើងរបស់នាយ ក្រឹម ជាបន្ដបន្ទាប់ផងដែរ។
ក្នុងនាមខ្លួនជាភេទទី៣ផងនោះលោក Alex Rayuth បានលើកឡើងដោយការមិនពេញចិត្តថា”ខ្ញុំមិនចង់និយាយអី្វទេ ខ្ញុំជាអ្នកដែលពូរពុងនិយាយ ពូជា Idol ខ្ញុំពិតមែនដោយសារកំប្លែកមកដល់ពេលនេះនៅ តែគាំទ្រលោកពូ តែពូសូមមេត្តាប្រើសភាសារអោយតម្លៃGay ladyboy ស្រីស្រលាញ់ស្រី”។
Alex Rayuth បាននិយាយបន្តថារឿងក្នុងសង្គមរាល់ថ្ងៃមិនមែនកើតឡើងពីពួកខ្ញុំទេ…ហើយក៏មិនបានបាត់បង់ធនធានមនុស្សដោយសារពួកខ្ញុំដែលដូចឃើញអ៊ីចឹង ផឹកស៊ីអូនបង វ៉ៃគ្នាដណ្ដើមគ្នាកាប់ចាក់បែក ស្លុយប្ដីក្បត់ប្រពន្ធប្រពន្ធ ក្បត់ប្ដីឈ្លោះគ្នាឆក់ប្លន់បាញ់គ្នា គ្រោះថ្នាក់បើកបរស្រវឹង លេងថ្នាំញៀញលក់គ្រឿងញៀនភាគច្រើនកើតទៅ ស្រីប្រុស កើតឡើងដោយសង្គមស្រីប្រុសច្រើនជាងភេទទី៣ហេតុអ្វីមើលងាយនឹងរើសអាងពួកខ្ញុំម្លេះ?
លោក Alex Rayuth បានលើកឡើងទៀតថាន័យខ្ញុំនិយាយនេះចង់ថាអោយតែបងៗមួយចំនួនតូចដែលបានរើសអើងមិនចូលចិត្តស្អប់ប្រភេទមនុស្សដូចពួកខ្ញុំGay ladyboy ស្រីស្រលាញ់ស្រីតែសង្គមខ្ទើយមិនសូវមានរឿងអាស្រូវរឿងអាក្រក់នាំមករឿងដល់សង្គមទេបើមានក៏តិចបំផុតជាងស្រីប្រុស “។
Alex Rayu th បន្ថែមថាទៀតបងៗដែលមានកូនខ្ទើយគាត់យល់ច្បាស់ណាស់ខ្ទើយភាគច្រើនគាត់សុភាពប្រឹង ខំធ្វើការកលុយ ប្រឹងជំនះពាក្យមើលងាយថាជាខ្ទើយធ្វើអី្វមិនកើតខំរកលុយជួយគ្រួសារជួយបងប្អូន ខ្ទើយវាមានដូចគ្នានឹងស្រីប្រុសតែមួយៗចូលចិត្តជាន់ខ្ទើយម្ល៉េះចូលចិត្តវាយតំម្លៃខ្ទើយថាសង្គមមិនទទួលស្គាល់បងៗចាំណាពួកខ្ញុំមានបេះដូងដូងបងដែលណា។
ជាមួយគ្នានេះគេក៏ឃើញបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ ២០១៨កញ្ញារឿន ណាត និងតារាភេទី៣ ប៉ីប៉ី ឌី ក៏ប្រតិកម្មចំពោះការលើកឡើងពីសំណាក់នាយ ក្រឹម ហាក់មានការរើសអើងភេទទី៣ផងដែរ។កញ្ញា រឿន ណាត បានលើកឡើងថាសុទ្ធតែអ្នកស្រឡាញ់ភេទដូចគ្នាមិនអាចបង្កើតកូនបានតែបើបង្កើតគេហើយគ្មានទំនូលខុសត្រូវលើគេដូចពូកកុំបង្កើតគេមកល្អជាងគ្រួសារពូខ្ញុំស្គាល់ច្បាស់ណាស់តែដឹងត្រឹមថាខ្ញុំមិនចង់ឱ្យសង្គមមួយនេះ មានធនធានមនុស្សប្រុសសុទ្ធ ដូចជាពូច្រើនទេព្រោះពូមិនមែនជាបុរសល្អមិនមែនជាប្ដីល្អ មិនមែនជាឪពុកល្អ។
ចំណែក ប៉ីប៉ី ឌី បាននិយាយដែរថា..Respect បងឃីម…..ហើយសូមលោកពូក្រឡេកមើលភេទទី៣ មួយចំនួនធំគេមានbusiness មានការងារល្អមានចំណូលចង់ពន្ធជូនរដ្ឋដូចគ្នាតើធនធានមនុស្សសំដៅតែចំពោះភេទប្រុសនិងភេទស្រីឬយ៉ាងម៉េច ? ក្រែង លោកពូធ្លាប់សម្តែងធ្វើជាភេទទី៣ដែរតើមិនអ៊ីចឹង?
ភេទទី៣មួយចំនួននិយាយស្តីបានឆ្លងកាត់ខួរនិងមានសុជីវធម៌ជាងមនុស្សប្រុសមួយចំនួនផង វាមិនអាស្រ័យលើភេទទេពូវាអាស្រ័យលើខួរនិងទង្វើររបស់មនុស្សពូខ្លាចបាត់បង់ធនធានមនុស្សដោយសារមានភេទទី៣ច្រើន?តែខ្ញុំខ្លាចមនុស្សនិយាយច្រើនបាត់ខួរ ។
គូរបញ្ជាក់ថាប្រតិកម្មរបស់អ្នកលេងបណ្ដាញសង្គម ពិសេសភេទទី៣ ទៅលើលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ដូចទឹកបាក់ទំនប់នេះ កើតមានក្រោយពីនាយបាននិយាយប៉ះពាល់ដល់អារម្មណ៍ភេទទី៣ បែបនេះ កើតមានក្រោយពីនាយបានបញ្ចេញមតិក្នុងនាមជាJudge កម្មវិធីCambodia’s Got Talent រដូវកាលថ្មី ហើយនាយថាមិនចង់ឲ្យមានភេទទី៣ច្រើន ព្រោះមិនចង់ឲ្យបាត់បង់ធនធានមនុស្ស ហើយនាយនិយាយទៅកាន់បេក្ខជនណុប ដាណេ ធ្វើឲ្យមានការរើសអើងដល់ភេទទី៣ ទើបផ្ទុះប្រតិកម្មស្រើចមកលើនាយក្រឹម ក្នុងនោះផ្អើលដល់លោក Alex Rayuth តារាOnline ល្បីឈ្មោះនៅថៃ រហូតមានអ្នកខ្លះសំណូមពរឲ្យហង្សមាសដកនាយក្រឹម ចេញពីកម្មវិធីទៀតផង ៕