ហ្វីលីពីន៖ ក្រសួងកសិកម្មបានឲ្យដឹងថាហ្វីលីពីនអាចចាប់ផ្តើមនាំចូលផ្លែប៉ោមពីប្រទេសអ៊ីរ៉ង់នៅពេលដែលការធ្វើតេស្តវិភាគនិងភ្លក់រសជាតិត្រូវបានអនុម័ត ។
ប្រភពបន្តថាតាមរូបមន្តនៃនីតិវិធីស្តង់ដារ ផលិតផលនេះវាស្ថិតនៅក្នុងនីតិវិធីនៃការធ្វើវិភាគអំពីហានិភ័យនៃមេរោគលើកចុងក្រោយក្នុងផ្លែប៉ោមគំរូបន្ទាប់ពីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសហ្វីលីពីនលោក Mohammad Tanhaei បានសំដែងការចាប់អារម្មណ៍ក្នុងការនាំយកផលិតផលនេះមកកាន់ទីផ្សារក្នុងស្រុក ។
ចំណែករដ្ឋមន្ត្រីកសិកម្មហ្វីលីពីនលោក Emmanuel Pinol បានថ្លែងថាខ្ញុំនឹងរង់ចាំមើលលទ្ធផលហើយប្រសិនជាអ្វីៗវាគ្មានបញ្ហានោះទេ ម្យ៉ាងឯកសារនាំចូលផ្លែប៉ោមគឺត្រៀមរួចជាស្រេចសម្រាប់ការចុះហត្ថលេខា ។
តែក្រសួងមិនបានកម្រិតបរិមាណសរុបនៅឡើយបូករួមទាំងការវាយតម្លៃថាហ្វីលីពីនអាចនាំចូលពីអ៊ីរ៉ង់ ។
ទិន្នន័យបង្ហាញថាក្នុងឆ្នាំ២០១៥ ផ្លែប៉ោមស្រស់ស្មើនឹង៤៣%នៃការនាំចូលផ្លែឈើចំនួន២០៥,៦លានដុល្លារ ។
ចិនផ្គត់ផ្គង់ជាង៩០%នៃផ្លែប៉ោមដែលបាននាំចូលមកកាន់ហ្វីលីពីន ខណៈនៅសេសសល់គឺមានប្រភពពីសហរដ្ឋអាមេរិកនិងណូវែលសូឡង់ ។
ក្រៅពីផ្លែប៉ោម អ៊ីរ៉ង់ក៏អាចនាំមកនូវផលិតផលដទៃទៀតដូចជាផ្លែឈើរី ផ្លែទទឹមជាដើម ។ លោកបានបន្ថែមថាពួកគេក៏សុខចិត្តធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងរដ្ឋាភិបាលហ្វីលីពីនក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ចំពោះអង្ករ ជីវបច្ចេកវិទ្យានិងកសិកម្មទំនើប ។
ទោះជាយ៉ាងណាក៏ដោយរដ្ឋមន្ត្រីកសិកម្មហ្វីលីពីនបានស្នើរដ្ឋាភិបាលអ៊ីរ៉ង់កាត់បន្ថយតារាងពន្ធលើផ្លែឈើមួយចំនួនដូចជាចេកដែលនាំមកពីហ្វីលីពីន ។