Friday, November 22, 2024
Homeកីឡាជាតិព្រំ សំណាង ប្រកួតចុងក្រោយស្ពឹកមុខខ្លាំង ទាំង ត្រូវកណ្តាប់ដៃដាវ លីឌុច និងការរិះគន់ 

ព្រំ សំណាង ប្រកួតចុងក្រោយស្ពឹកមុខខ្លាំង ទាំង ត្រូវកណ្តាប់ដៃដាវ លីឌុច និងការរិះគន់ 

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់ «Wurkz សេនាគុនខ្មែរពិភពលោក» នៅរាត្រីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រវាងកីឡាករគុនខ្មែរ ព្រំ សំណាង និងស្តេចប្រដាល់ភូមា ដាវ លីឌុច (Dave Leduc)  បានបញ្ចប់ក្នុងលទ្ធផល ស្មើគ្នា ប៉ុន្តែកីឡាករព្រំ សំណាង ហាក់ស្ពឹកមុខយ៉ាងខ្លាំង ទាំងត្រូវកណ្តាប់ដៃធ្ងន់ៗរបស់ដាវ លីឌុច និងរង ការរិះគន់ធ្ងន់ៗពីមហាជនមួយចំនួនថា វាយដូចអ្នកមិនចេះក្បាច់គុន វាយមិនចេញទៅលើគូប្រកួត ឃើញតែ ទាត់ក្រោមតិចៗ និងទប់គូប្រកួត ឯកម្លាំងហាក់ធ្លាក់ចុះលឿន ដូចកីឡាករមិនសូវបានហាត់ ហើយមុនពេល ប្រកួត មានគ្រូប្រដាល់ល្បីៗ ដល់ទៅ១០នាក់ ជួយបង្ហាត់ បង្ហាញស្នៀតបន្ថែម រួមទាំងអតីតអ្នកប្រដាល់គុនខ្មែរ នួន សូរិយា រហស្សនាម «ខ្លាចាស់កំពូលល្បិច» បានប្រាប់ល្បិចស្នៀតទប់ទល់និងវ៉ៃបកយកឈ្នះដាវ លីឌុច តែព្រំ សំណាង ចាញ់ច្រាបគូប្រកួត រហូតភ្លេចក្បាច់គុនអស់ វ៉ៃដូចអ្នកដំឡូងមូល ជាដើម។

ដោយសារតែដូចពាក្យសុភាសិតថា «ការរិះគន់ ជាអាហាររបស់បណ្ឌិត» ទើប «នគរធំ» សូមដកស្រង់ មតិរិះ គន់ និងយោបល់របស់មហាជនមួយចំនួន តាមបណ្តាញសង្គម ហ្វេសប៊ុក មកចែករំលែកជូនអ្នកប្រដាល់គុនខ្មែរ ជាពិសេសចំពោះកីឡាករ ព្រំ សំណាង ផ្ទាល់ ដើម្បីជាការពិចារណា កែលម្អចំណុចខ្វះខាត និងស្ថាបនា ពង្រឹង សមត្ថភាពរបស់ខ្លួន ឲ្យល្អប្រសើរឡើង។

-Chantha Muth ៖  ការប្រកួតរវាងកីឡាករ ព្រំ សំណាង និង ដាវ លីឌុច (Dave Leduc) គឺលទ្ធផលស្មើគ្នា ដោយសារលក្ខខណ្ឌ Mas Fight។ ទោះជាយ៉ាងនេះក្តី ប្រសិនជាវាយដណ្តើមពិន្ទុវិញ កីឡាករព្រំ សំណាង ចាញ់ដាវ លីឌុច ទាំងស្រុង។

កីឡាករ ព្រំ សំណាង ហាក់ដូចភ្លេចក្បាច់ប្រដាល់ ព្រោះវាយមិនសូវចេញទៅលើគូប្រកួត។ កម្លាំងរបស់គាត់ ធ្លាក់ចុះលឿន ហាក់ដូចជាកីឡាករមិនបានហាត់ដល់។ ភាពខុសគ្នារវាងកីឡាករ ព្រំ សំណាង និងកីឡាករ ធឿន ធារ៉ា គឺកីឡាករ ធឿន ធារ៉ា ឃើញថាហាត់ឡើង និងមានក្បាច់ផ្តួលគូប្រកួតច្រើនបំផុត។

គួរដល់ពេលដែលកីឡាករ ព្រំ សំណាង ពិចារណាចូលនិវត្តន៍ហើយ និងងាកទៅប្រកបវិជ្ជាជីវៈ ជាគ្រូបង្ហាត់ប្រ ដាល់ ឬធ្វើជាអាជ្ញាកណ្តាល និង/ឬចៅក្រម វិញទៅ។

-Chem Chanra ចែម ចាន់រ៉ា ៖ ខំចាំមើលព្រំ សំណាង វ៉ៃ  អត់វ៉ៃសោះ ទាត់ជើងគេតិចៗ គេចរហូត ??  ឯណាក្បាច់គុនបុរាណខ្មែរ ? ម៉េចមិនបញ្ចេញ ?។

-Leat Loeum ៖ បានហើយ ចូលចូលនិវត្តន៍ទៅ ស្តេចប្រដាល់អី!

-Sokphanith Mean ៖ លោកគ្រូជាច្រើននាក់ បានជួយណែនាំ តែខ្ញុំមើលទៅ ដូចជាអត់យកមកប្រើប្រាស់ផង វ៉ៃក្បាច់ដដែលៗ ផ្ទៃមុខបើកចំហឲ្យគេវ៉ៃ បើទាត់វិញ ទាត់តែក្រោម ម៉ាត់គេអត់ចូលអាលីង។

-Pu Mong Kol ៖ គេមើលឃើញច្បាស់ៗណាស់ មិនបាច់ប្រកែកទៀតទេ?

-Lé Niv ៖ អ្នកគាំទ្រ គេមិនបានរិះគន់លើលទ្ធផលឈ្នះឬចាញ់នោះទេ តែគេរិះគន់ពីការបញ្ចេញសមត្ថភាព ការតាំងចិត្តខិតខំប្រឹងប្រែង ទាំងកាយនិងចិត្ត នៅពេលប្រកួត តែប៉ុណ្ណឹងអ្នកគាំទ្រក៏អស់ចិត្តដែរ។

-Chem Vuthy ៖ ១ទឹក ៩នាទី វ៉ៃបុកមិនវ៉ៃៗក្បាច់ដូចគេដែរ ចាញ់ឈ្នះ វ៉ៃដូចធឿន ធារ៉ា បានល្អ។

វិសាល ឧត្ដម ៖ បើជាការប្រគួតចុងក្រោយរបស់គាត់ គឺជាការល្អ ល្មមចូលនិវត្តន៍ហើយ ព្រំសំណាង ទុកឲ្យក្មេងក្រោយ គេប្រឡូកម្ដង។

-Sophal Horn ៖ គ្រូបានបង្ហាត់ក្បាច់បច្ចេកទេសល្អៗ តែសំណាង ភ្លេចអស់ វ៉ៃចាញ់ចិត្តចាញ់ក្បាច់គេ ខ្លាចរហូតគាំងក្បាច់ ភ្លេចអស់។

សូរអ៊ឹម ចន្រ្តា ៖ ដេវ គេវ៉ៃល្អណាស់ កៀកក៏បាន ប្រយោលក៏បាន ចេញចូលលឿនណាស់ហើយធ្ងន់ទៀត តែបងណាង យើងយឺតណាស់ ហើយវ៉ៃទម្លាប់ទម្លាក់ដៃតែរហូត តែកាយសម្បទាគាត់រឹងមាំល្អហើយ បើកែឲ្យលឿន និងកុំទម្លាក់ដៃបន្តិច នឹងល្អ រិះគន់ដើម្បីស្ថាបនា។

អីង មាន ៖ ពេលឃើញអាគ្រូដប់វ៉ៃ ចប់! លែងមានអីនិយាយម៉ង បើកុំតែវ៉ៃ ៩នាទី បើសិន ៣ហើយ ៥ទឹក ចាញ់ដាច់។

-Kann Sophea ៖ គេមិនដាក់ឲ្យសន្លប់ ល្អណាស់ទៅហើយ ដោយសារគេទុកមុខឲ្យ បើវ៉ៃនៅប្រទេសភូមា វិញ គេដាក់សន្លប់ តាំងពីដើមដំបូង ស្មើទាំងអាម៉ាស់ចឹង សុខចិត្តសន្លប់ មានកិត្តិយសជាង មិនមែនស្តេចប្រដាល់ទេ ស្តេចអួត បានត្រូវ។

ដង ព្រឹក្សា ខែ ទី ៖ ខ្ញុំយល់ពីអត្ថន័យសម្រាប់ដាវ ដែលគាត់បានចងទង់ជាតិ ច្បាស់ណាស់ គាត់ចង់ចងសម្ព័ន្ធជាមិត្តភាពដោយយូរអង្វែង រវាងប្រទេសកម្ពុជាយើង និងមីយ៉ាន់ម៉ា ឬក៏ប្រទេសកាណាដា ។

-Need You ៖ អរគុណ  Dave Leduc ប្រោស ទុកមុខឲ្យព្រំ សំណាង You are The best fight in the world  Dave Leduc ! ប៉ះអ្នកខ្លាំង  ទើបស្គាល់អ្នកខ្សោយ  តាមការមើល ដាវ លីឌុច  ចង់ផ្ដាច់នាទីណាក៏បាន  តែដោយសារតែជាការសម្តែង កុំអីលទ្ធផលពិបាកស្មាន ចឹងបានជ្រើសយក  ៩នាទី។

-Ya La Le Leap ៖ ខ្ញុំដឹងមុនហើយថា ពូណាង មិនអាចទៅរួច ប៉ុន្តែខ្ញុំនៅតែលើកទឹកចិត្តគាត់ប្រឹងបន្ថែមទៀត ហើយវ៉ៃចេញឲ្យលឿនជាងនេះ។

-Kaman Khaen ៖ គួតែលើកទឹកចិត្តគាត់… ដាវមិនបានផ្ដូលគាត់សន្លប់ទេ… ប្រទេសគេមិនហ៊ានវ៉ៃជាមួយ Dave Leduc គាត់មានឈ្មោះជា (ស្ដេច) ពាក្យថា ស្ដេច គឺត្រូវយល់.. បើខុសពីគាត់សន្លប់បាត់ហើយ… ទេតែខ្មែរយើងហ៊ានវ៉ៃ ចឹងខ្មែរយើងពិតជាអស្ចារ្យណាស់។

-Nāā Kīīto ៖ កុំគាំទ្រតែពេលគាត់ឈ្នះ បែបនេះមិនមែនអ្នកគាំទ្រពិតប្រាកដទេ ។ ជួនកាលគាត់មិន ទាន់ស៊ាំ វាយអំបោះឆៅ ចឹងហើយទើបធ្វើឲ្យគាត់គាំងត្រង់កន្លែងណាមួយ។ ណាមួយគាត់ចាស់ កម្លាំងរាងខ្សោយ ហើយ។

-Rithy Seou ៖ ខ្ញុំសូមបញ្ចេញមតិបន្តិចចុះ រឿងបងព្រំ សំណាង ជាមួយ Dav ខុសត្រូវ សូមកែតម្រូវ ព្រោះ ខ្ញុំឃើញការយល់ឃើញជាច្រើន ខុសពីខ្ញុំ (ការយល់ឃើញរៀងខ្លួន) ៖

១. ហេតុអ្វីកីឡាករខ្មែរយើង ស៊ូវាយជាមួយស្តេចប្រដាល់ ស្មើហើយ មិនលើកទឹកចិត្ត បែរជារិះគន់ បន្ទោសទៅវិញ (ព្រំ សំណាង ត្រឹម Super Star តែ Dav គេចាត់ទុកជាស្តេចប្រដាល់ ស្មើចាត់ទុកថាល្អហើយ) មួយត្រូវមួយដៃ មួយទៀតបែក។

២. ហាត់សុទ្ធតែគ្រូ ១០នាក់ នៅវាយអន់ទៀត ចឹងខ្មាសគេស្លាប់ហើយ (មិនមានអ្វីគួរឱ្យខ្មាសទេ ដោយសារតែយើងគិតថាគេខ្លាំង ទើបមានការផ្តល់យោបលពីគ្រូជាច្រើន យ៉ាងហោចណាស់ យើងមិនចាញ់គេជាស្តេចប្រដាល់)។

៣. គ្រូច្រើនពេក ក្បាច់គុនប្រចាំគ្នា គ្មានក្បាច់វាយ សំណាងហើយ Dav យល់មុខ (បើ Dav យល់មុខ ហេតុអ្វីក៏ Dav លេងមួយដៃធ្ងន់អ្វីយ៉ាងនេះ ហើយមួយវិញទៀត បើព្រំ សំណាង មិនធន់មួយដៃនឹង សន្លប់បាត់ហើយ)។

៤. ព្រំ សំណាង ទោះថ្ងៃនេះ វាយមិនបានល្អដូច Dav  ក៏ប៉ន្តែព្រំ សំណាង ស៊ូរហូតដល់វាយ Dav បែកដូចគ្នា។

៥.  Dav តឲ្យ (ហេតុអ្វីមិនគិតថា Dav ខ្លាចភ្លាត់ស្នៀត ត្រូវរបស់ព្រំ សំណាង វិញ)។

៦. កម្មវិធីនេះ គឺកម្មវិធីវាយមិត្តភាព ប្រទេសនិងប្រទេស (បើ Dav ចាញ់ ប្រជាជនមីយ៉ាន់ម៉ា នឹងគិតថា ស្តេចប្រដាល់ហើយ នៅចាញ់គេ មិនមែនស្តេចប្រដាល់ទៀត មិនតែប៉ុណ្ណឹង ខ្មែរយើងមួយចំនួន នឹងរិះគន់ Dav មិនតិចទេ រហូតអាចក្លាយជាការប៉ះទង្គិចពាក្យសំដីរវាងអ្នកគាំទ្រទាំងសងខាងទៀត ស្មើបែបនេះ គឺល្អខ្លាំងណាស់)។

៧. បើសិនជាយើងនៅតែប្រកាន់ផ្នត់គំនិតកីឡាករ ពេលវាយឈ្នះ ជា Hero ពេលវាយចាញ់ ជាអាចម៍គោ ក្នុងកែវភ្នែកទៀត កីឡាករ បាក់ទឹកចិត្តស្លាប់ហើយ ដូចកាលពីកីឡាករ ធឿន ធារ៉ា ប៉ះជាមួយក្រុងចក្រ ចឹង ពេលចាញ់ បន្ទោសកីឡាករបែបនេះ បែបនោះ ស្ទើរតែបាក់ទឹកចិត្តទៅហើយ…។

គួរបញ្ជាក់ថា ការប្រកួតរវាងកីឡាករកម្ពុជា ព្រំ សំណាង និងស្តេចប្រដាល់ភូមា ដាវ លីឌុច(Dave Leduc) បានរៀបចំឡើងតាមលក្ខខណ្ឌ Mas Fight ប្រើពេល ១ទឹកប៉ុណ្ណោះ និងមានរយៈពេល ៩នាទី ដោយប្រើអំបោះ ឆៅ ជំនួសហ្គង់។ តាមលក្ខខណ្ឌ Mas Fight ក្នុងករណីដែលមិនអាចផ្តួលដៃគូឱ្យបោះ បង់ការប្រកួតឬសន្លប់ បានទេ នោះគូប្រកួតនឹងទទួលបានលទ្ធផលស្មើគ្នា៕

RELATED ARTICLES