ភ្នំពេញ៖តារាសម្ដែងអ្នកនាងវង្ស សុផាវណ្ណ ហៅកែវ និសា បានបង្ហូទឹកនេត្រាជោគថ្ពាល់ ព្រោះតែម្ដាយជាទីស្រលាញ់របស់នាងឧបាសិកាវ័ន្ដ សាវង្ស បានទទួលមរភាព កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២ និង៥នាទីព្រឹក ដោយរោគាពាធក្នុងជន្មាយុ៦៧ឆ្នាំ ។ក្រុមគ្រួសាររបស់អ្នកនាងកែវ និសា បានរៀបចំធ្វើបុណ្យទក្ខិណានុប្បទានជូនសពឧបាសិកាវ័ន្ដ សាវង្ស ដែលតម្កល់នៅផ្ទះលេខ០៩ ផ្លូវលេខ៦០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ខាងក្រោយទូតបារាំង ជិតមន្ទីពេទ្យកាល់ម៉ែត្រ)។សពម្ដាយកែវ និសា នឹងត្រូវដង្ហែរទៅកាន់ឈាបនដ្ឋានវត្តសេរីមង្គលកៀនឃ្លាំង នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ។
អ្នកនាងកែវ និសា បានសម្រក់ទឹកភ្នែកនៅចំពោះមុខសិល្បកររួមអាជីពដែលទៅចូលរួកមពិធីបុណ្យសពម្ដាយនាងមានដូចជាសុគន្ធ និសា ,ណាក់ ស្រីណា និងសោម ស្រីនាថ ជាដើម ខណៈដែលនៅលិខិតបុណ្យសពម្ដាយនាងនោះគេឃើញមានតែកែវ និសា និងលោកលីម ហ៊ួរម៉េងហុង ដែលត្រូវជាកូនសពឧបាសិកាវ័ន្ដ សាវង្ស ជាអ្នកផ្ដើមបុណ្យ។ប៉ុន្ដែមានអ្នកសិល្បករជាបន្ដបន្ទាប់បានទៅចូលរួមបុណ្យសពម្ដាយនិសា ក្នុងនោះលោកសាន ផានិត ក៍បានប្រាប់អ្នកយកព័តមានយើងថាលោកក៍ត្រៀមផ្ញើរបញ្ច័យ ទៅចូលបុណ្យសពម្ដាយនិសា ផងដែរ ប្រសិនបើលោកជាប់រវល់មិនបានចូលរួមដោយផ្ទាល់ ។ប្រភពបានឲ្យដឹងថាកែវ និសា ស្រណោះអាលោះអាល័យម្ដាយខ្លាំងព្រោះលោកស្រីវ័ន្ដ សាវង្ស នេះហើយតែងតែលើកទឹកចិត្តដល់នាងក្នុងការដើរលើវិថីសិល្បៈកន្លងមករហូតមកដល់បច្ចុប្បន្ន ហើយចាប់ពីថ្ងៃនេះតទៅនាងលែងមានម្ដាយហៅដូចគេជារៀងរហូតហើយទើបធ្វើឲ្យនាងស្លុតចិត្តរហូតមិនអាចទប់ទឹកភ្នែកបាន។ដោយឡែកតារារួមអាជីពបានលួងលោមចិត្តដល់និសា និងឲ្យនាងព្យាយាមកាត់ចិត្តទៅ ព្រោះមនុស្សយើងគ្មានអ្នកណាអាចគេចផុតពីសេចក្ដីស្លាប់បានឡើយ ។
គូររំលឹកថាកែវ និសា បានទុកជីវិតជាស្រ្ដីមេម៉ាយរយៈពេល១៤ឆ្នាំមកហើយក្រោយនាងបានចែកផ្លូវជាមួយអតីតប្ដីអាណិកជនខ្មែរមកពីអាមេរិកលោកគាំ វ៉ារី កាលពីឆ្នាំ២០០៩ ហើយនាងបានប៉ៈស្នេហាជាមួយលោកសាន ផានិត និងលឹម ជាឡាយ ជាដើមតែមិនអាចរក្សារបានយូអង្វែងនោះទេ ក៍ប្រេះឆាវិញ ។ទោះជាយ៉ាងណាអ្នកនាងសុផាវណ្ណ នៅតែរក្សារតំណែងក្នុងសិល្បៈដោយឈជើងបានយ៉ាងរឹងមាំតាមរយៈការចាប់អាជីពសម្ដែងនិងMC ព្រមគ្នា ហើយប៉ុន្មានឆ្នាំចុងក្រោយនេះនាងសម្រេចចិត្តជ្រើសរើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហនោះទេ បើទោះជាមិត្តភក្ដិនាងគេមានប្ដីនិងកូនរៀងៗខ្លួនក្ដី ។ប្រភពបានឲ្យដឹងថានិសា ក៍មានកូនស្រី១ដែរដែលមានអាយុចង់ពេញវ័យទៅហើយ ប៉ុន្ដែទាក់ទងរឿងមានកូននេះនាងមិនដែលចេញមុខបកស្រាយម្ដងណាទេ ហើយក៍គ្មានដំណឹងនាងត្រៀមចូលរោងការជាលើកទី២ដែរ បើទោះជាថ្មីៗនាងបានទៅសាទរក្នុងពិធីជប់លៀងសិស្សប្អូនហ៊ិន ច័ន្ទនីរ័ត្ន ត្រៀមរៀបការប្ដីនៅថ្ងៃទី២២ ខែ១២ ឆ្នាំ២០២៣ ក្ដី។
តាមព័តមានថាកែវ និសា ផ្អាកសិល្បៈមួយរយៈខ្លីអំឡុងពេលនាងកាន់ទុក្ខម្ដាយទទួលមរណភាពនេះ មិនទទួលការថតសម្ដែងក្នុងពេលឆាប់ៗក្រោយបុណ្យសពម្ដាយរួចភ្លាមៗនោះទេ ព្រោះនាងមិនទាន់អាចធ្វើចិត្តបាន ហើយនិសា មិនទាន់កំណត់ ពីពេលវេលាធ្វើការងារសិល្បៈវិញនាពេលណាដែរ។គេឃើញក្រុមតារារួមអាជីពបានផ្ញើរសាររំលែកទុក្ខដល់នាងជាបន្ដបន្ទាប់ដោយខ្លះបានចូលរួមបុណ្យសពដោយផ្ទាល់ និងខ្លះទៀតរំលែកទុក្ខនាងនៅលើបណ្ដាញសង្គម ៕