Monday, November 18, 2024
Homeតារាខ្មែរកែវ និសា ៖ជួបទុក្ខធំ ម្ដាយទទួលមរណភាព

កែវ និសា ៖ជួបទុក្ខធំ ម្ដាយទទួលមរណភាព

ភ្នំពេញ៖តារាសម្ដែងអ្នកនាងវង្ស សុផាវណ្ណ ហៅកែវ និសា បានបង្ហូទឹកនេត្រាជោគថ្ពាល់ ព្រោះតែម្ដាយ​ជាទី​ស្រលាញ់របស់នាងឧបាសិកាវ័ន្ដ សាវង្ស បានទទួលមរភាព កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២ និង៥នាទីព្រឹក ដោយរោគាពាធក្នុងជន្មាយុ៦៧ឆ្នាំ ។ក្រុម​គ្រួសារ​​របស់អ្នក​នាង​កែវ និសា បានរៀបចំធ្វើបុណ្យទក្ខិ​ណា​នុប្បទានជូនសពឧបាសិកាវ័ន្ដ សាវង្ស ដែល​តម្កល់នៅផ្ទះលេខ០៩ ផ្លូវលេខ៦០ សង្កាត់ស្រះចក ខណ្ឌដូន​ពេញ រាជធានី​ភ្នំពេញ(ខាង​ក្រោ​យ​ទូតបារាំង ជិតមន្ទីពេទ្យកាល់ម៉ែត្រ)។សពម្ដាយកែវ និសា នឹងត្រូវដង្ហែរ​ទៅ​កាន់​ឈាបន​ដ្ឋាន​​វត្តសេរីមង្គលកៀនឃ្លាំង នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីរៀបចំធ្វើ​បុណ្យទៅតាម​ប្រពៃណី ។

អ្នកនាងកែវ និសា បានសម្រក់ទឹកភ្នែកនៅចំពោះមុខសិល្បកររួមអាជីព​ដែលទៅចូល​រួកមពិធីបុណ្យសព​ម្ដាយ​នាង​មានដូចជាសុគន្ធ និសា ,ណាក់ ស្រីណា និងសោម ស្រីនាថ ជាដើម ខណៈដែលនៅលិខិតបុណ្យ​សព​ម្ដាយនាងនោះគេឃើញមានតែកែវ និសា និងលោក​លីម ហ៊ួរម៉េងហុង ដែលត្រូវជាកូនសពឧបាសិកាវ័ន្ដ សាវង្ស ជាអ្នកផ្ដើមបុណ្យ។ប៉ុន្ដែ​មានអ្នក​សិល្បករជាបន្ដបន្ទាប់បានទៅចូលរួមបុណ្យសពម្ដាយនិសា ក្នុង​នោះលោកសាន ផានិត ក៍​បាន​​ប្រាប់អ្នកយកព័តមានយើងថាលោកក៍ត្រៀមផ្ញើរបញ្ច័យ ទៅចូលបុណ្យសព​ម្ដាយ​និសា ផង​ដែរ ប្រសិនបើលោកជាប់រវល់មិនបានចូលរួមដោយផ្ទាល់ ។ប្រភពបានឲ្យដឹងថាកែវ និសា ស្រណោះអាលោះអាល័យម្ដាយខ្លាំងព្រោះលោកស្រីវ័ន្ដ សាវង្ស នេះហើយតែងតែ​លើកទឹក​ចិត្ត​ដល់នាង​ក្នុងការដើរលើវិថីសិល្បៈកន្លងមករហូតមកដល់បច្ចុប្បន្ន ហើយចាប់ពីថ្ងៃនេះ​តទៅ​​នាងលែង​មានម្ដាយ​ហៅ​ដូចគេជារៀងរហូតហើយទើបធ្វើឲ្យនាង​ស្លុតចិត្តរហូតមិន​អាច​ទប់ទឹកភ្នែកបាន។ដោយឡែកតារារួម​អាជីព​បានលួងលោមចិត្តដល់និសា និងឲ្យនាងព្យា​យាមកាត់ចិត្តទៅ ព្រោះមនុស្សយើងគ្មានអ្នកណា​អាច​គេចផុត​ពីសេចក្ដីស្លាប់បានឡើយ ។

 គូររំលឹកថាកែវ និសា បានទុកជីវិតជាស្រ្ដីមេម៉ាយរយៈពេល១៤ឆ្នាំមកហើយក្រោយ​នាងបានចែកផ្លូវជាមួយ​អតីតប្ដីអាណិកជនខ្មែរមកពីអាមេរិកលោកគាំ វ៉ារី កាលពីឆ្នាំ២០០៩ ហើយនាងបានប៉ៈស្នេហាជាមួយលោក​សាន ផានិត និងលឹម ជាឡាយ ជាដើមតែមិនអាច​រក្សារ​​បានយូអង្វែងនោះទេ ក៍ប្រេះឆាវិញ ។ទោះជាយ៉ាងណាអ្នកនាងសុផាវណ្ណ នៅតែរក្សារតំ​ណែងក្នុងសិល្បៈដោយឈជើងបានយ៉ាងរឹង​មាំតាមរយៈការ​ចាប់​អាជីពសម្ដែងនិងMC ព្រម​គ្នា ហើយប៉ុន្មានឆ្នាំចុងក្រោយនេះនាងសម្រេចចិត្តជ្រើសរើសផ្លូវ​សាងស្នេហ៍​ដោយមិន​បើកចំ​ហ​នោះទេ បើទោះជាមិត្តភក្ដិនាងគេមានប្ដីនិងកូនរៀងៗខ្លួនក្ដី ។ប្រភពបានឲ្យដឹងថានិសា ក៍មានកូនស្រី១ដែរដែលមានអាយុចង់ពេញវ័យទៅហើយ ប៉ុន្ដែទាក់ទងរឿងមានកូននេះនាង​មិន​ដែលចេញមុខ​បកស្រាយម្ដងណាទេ ហើយក៍គ្មានដំណឹងនាងត្រៀមចូលរោងការជា​លើកទី២ដែរ បើទោះជាថ្មីៗនាងបានទៅ​សាទរក្នុងពិធីជប់លៀងសិស្សប្អូនហ៊ិន ច័ន្ទនីរ័ត្ន ត្រៀមរៀបការប្ដីនៅថ្ងៃទី២២ ខែ១២ ឆ្នាំ២០២៣ ក្ដី។

 តាមព័តមានថាកែវ និសា ផ្អាកសិល្បៈមួយរយៈខ្លីអំឡុងពេលនាងកាន់ទុក្ខម្ដាយ​ទទួល​មរណភាពនេះ មិនទ​ទួល​ការថតសម្ដែងក្នុងពេលឆាប់ៗក្រោយបុណ្យសពម្ដាយ​រួចភ្លាមៗ​នោះ​ទេ ព្រោះនាងមិនទាន់អាចធ្វើ​ចិត្តបាន ហើយនិសា មិនទាន់កំណត់ ពីពេលវេលាធ្វើ​ការងារ​សិ​ល្បៈវិញនាពេលណាដែរ។គេឃើញក្រុមតារារួមអាជីពបានផ្ញើរសាររំលែក​ទុក្ខ​ដល់​នាង​ជា​បន្ដបន្ទាប់ដោយខ្លះបានចូលរួមបុណ្យសព​ដោយ​ផ្ទាល់ និងខ្លះទៀតរំលែកទុក្ខ​នាងនៅលើ​បណ្ដាញ​សង្គម ៕

RELATED ARTICLES