Monday, November 18, 2024
Homeតារាខ្មែរលោកគង់ វិសាល៖ថ្ងៃខួបកំណើតកូន ប្រុសគម្រប់ ៦ឆ្នាំ លោកហៅកូនថា”Golden Boy “

លោកគង់ វិសាល៖ថ្ងៃខួបកំណើតកូន ប្រុសគម្រប់ ៦ឆ្នាំ លោកហៅកូនថា”Golden Boy “

ភ្នំពេញ៖”វិសាល ហេង សុវិសុទ្ធ​”ជាឈ្មោះកូនប្រុសរបស់លោកគង់ វិសាល ដែល​ប្រារព​ខួប៦ឆ្នាំ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣ ត្រូវនិងថ្ងៃដែលកម្ពុជាប្រារពខួប៧០ឆ្នាំ នៃបុណ្យឯក​រាជ្យជាតិ​។នៅលើហ្វេសបុកអ្នកដឹកនាំកម្មវិធីសិល្បៈល្បីល្បាញ​ឈ្មោះរបស់ប៉ុស្ដិ៍បាយ័នលោក​គង់ វិសាល បានសរសេរថា ខ្លីថា”រីករាយថ្ងៃខួបកំណើតកូនប្រុសGolden Boy “ ភ្ជាប់ដោយរូប​ភាពកូនលោកជាច្រើនសន្លឹក។

 ក្រុមសិល្បករជាច្រើនបានសរសើរលោកគង់ វិសាល ថាទោះជាលោកមមាញឹកក្នុង​ការ​ងារសិល្បៈយ៉ាងណាក្ដី ប៉ុន្ដែលោកតែងតែផ្ដល់ភាពកក់ក្ដៅដល់ក្រុមគ្រួសារលោកជានិច្ច ពិ​សេ​ស​​គឺ​នៅថ្ងៃ​ខួបកំណើតកូនប្រុសស្រី លោកតែងតែជួបជុំពួកគេដោយ​ការធ្វើខួបនិងញាំអាហារ​ជា​លក្ខណៈគ្រួសារជាដើម ទើបធ្វើឲ្យសុភមង្គល ក្នុងគ្រួសារលោកបានរក្សារនូវ​ភាពរីករា​យ​ជា​ប្រចាំ បើទោះជាពេលខ្លះលោកមិនដែលបង្ហោះឲ្យ​ឃើញពីសកម្ម ភាពនៃការជួប​ជុំនោះគ្រប់​ពេល​វេលាក៍ដោយ ប៉ុន្ដែតារាសិល្បៈដែលស្និតលោកភាគច្រើនបាន ដឹងថាលោក វិសាល ជា​មនុស្សដែលស្រលាញ់ប្រពន្ធកូនខ្លាំងណាស់ ហើយទោះជាទៅដល់ណាក៍លោក​មិនដែល​ភ្លេច​គ្រួសារលោកដែរ។

 សូមបញ្ជាក់ថាក្នុងបទពិសោធន៍ជាអ្នកដឹកនាំការក្នុងវិស័យសិល្បៈរយៈពេល២៣ឆ្នាំមកនេះលោកគង់ វិសាល ដែលជ្រក ក្រោមដំបូលទូរទស្សន៍បាយ័ននោះបានជួយ​ជ្រោមជ្រែង​និងលើក​ស្ទួយ​ដល់សិល្បករជាច្រើនដួងមក ហើយទាំង ពិធីករ តារាចម្រៀង និងផ្នែកបវរកញ្ញា ទើប​ពេល​ខ្លះ​តារាល្បីៗទាំងនោះតែងតែនិយាយសរសើរពី​គុណសម្បត្តិ របស់លោកដែល​ជាបុគ្គល​ម្នាក់ដឹកនាំដោយមនោសញ្ចេតនាយោគយល់ច្រើនដល់ក្រុមសិល្បករ ពោលគឺលោក​មិនដែល​មានបញ្ហាវិវាទ​ណា​ជាមួយតារាណាម្នាក់ឡើយ ទើបឈជើងជាច្រើនឆ្នាំនៅ​ប៉ុស្ដិ៍បាយ័ន​ដល់​បច្ចុប្បន្ន។​

លោកជា​អ្នក​បណ្ដុះបណ្ដាលធនធានសិល្បករនិងផ្ដល់ការងារ​ឲ្យពួកគេមានប្រាក់ចំ​ណូលតាម​រយៈការ​រៀបចំ Concerts រាប់រយឆាកនាពេលកន្លងមក។ក្រឡេកមកមើលជីវិតស្នេហា​របស់លោកក៍ជោគ​ជ័យ​ដូចការងារ សិល្បៈដែរ ក្រោយលោកបានចាប់ដៃអ្នកនាងហេង ហៀង រៀបការកាលពីថ្ងៃ​ទី១៧ខែមករាឆ្នាំ២០១១ ដែលចំ ណងស្នេហារយៈពេល១២ឆ្នាំ មកនេះទទួលបានចំណងដៃ​កូន២នាក់គឺកូនទី១ស្រីឈ្មោះវិសាល ហេង សុម៉ារីយ៉ា ដែលបានធ្វើខួបកំណើតគម្រប់អាយុ​១១ឆ្នាំកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣  និងកូនទី២ប្រុស​ឈ្មោះ វិសាល ហេង សុវិសុទ្ធ ដែល​លោកហៅកូនប្រុសថាGolden Boy (ក្មេងមាស ,ក្មេងឆ្លាត…)អាយុ៦ឆ្នាំ ។ប៉ុន្ដែនៅថ្ងៃខួបកូន​ប្រុស​នេះលោកវិសាល មិនបានធ្វើកម្មវិធីជប់លៀងទ្រង់ទ្រាយធំនោះទេ គឺមានតែការជួប​ជុំជាលក្ខណៈគ្រួសារប៉ុណ្ណោះ ដែលនេះជាទម្លាប់របស់លោកផងដែរ បើទោះជាលោក​តែងតែ​ចូលរួមកម្មវិធីអ្នក សិល្បៈជាញឹកញាប់ក្ដី ៕

RELATED ARTICLES