Monday, November 18, 2024
Homeព័ត៌មានសិល្បៈលោកគង់ វិសាល៖ថ្ងៃខួបកំណើតកូនប្រុស គម្រប់ ៦ឆ្នាំ លោកហៅកូនថា”Golden Boy “

លោកគង់ វិសាល៖ថ្ងៃខួបកំណើតកូនប្រុស គម្រប់ ៦ឆ្នាំ លោកហៅកូនថា”Golden Boy “

ភ្នំពេញ៖”វិសាល ហេង សុវិសុទ្ធ​”ជាឈ្មោះកូនប្រុសរបស់លោកគង់ វិសាល ដែល​ប្រារព​ខួប៦ឆ្នាំ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣ ត្រូវនិងថ្ងៃដែលកម្ពុជាប្រារពខួប៧០ឆ្នាំ នៃបុណ្យឯក​រាជ្យជាតិ​។នៅលើហ្វេសបុកអ្នកដឹកនាំកម្មវិធីសិល្បៈល្បីល្បាញ​ឈ្មោះរបស់ប៉ុស្ដិ៍បាយ័នលោក​គង់ វិសាល បានសរសេរ​សារ​ថា ខ្លីថា”រីករាយថ្ងៃខួបកំណើតកូនប្រុសGolden Boy “ ភ្ជាប់ដោយរូប​ភាពកូនលោកជាច្រើនសន្លឹក។

 ក្រុមសិល្បករជាច្រើនបានសរសើរលោកគង់ វិសាល ថាទោះជាលោកមមាញឹកក្នុង​ការ​ងារសិល្បៈយ៉ាងណាក្ដី ប៉ុន្ដែលោកតែងតែផ្ដល់ភាពកក់ក្ដៅដល់ក្រុមគ្រួសារលោកជានិច្ច ពិ​សេ​ស​​គឺ​នៅថ្ងៃ​ខួបកំណើតកូនប្រុសស្រី លោកតែងតែជួបជុំពួកគេដោយ​ការធ្វើខួបនិងញាំអាហារ​ជា​លក្ខណៈគ្រួសារជាដើម ទើបធ្វើឲ្យសុភមង្គលក្នុងគ្រួ សារលោកបានរក្សារនូវ​ភាពរីករា​យ​ជា​ប្រចាំ បើទោះជាពេលខ្លះលោកមិនដែលបង្ហោះឲ្យ​ឃើញពីសកម្មភាពនៃ ការជួប​ជុំនោះគ្រប់​ពេល​វេលាក៍ដោយ ប៉ុន្ដែតារាសិល្បៈដែលស្និតលោកភាគច្រើនបានដឹងថាលោកវិសាល ជា​មនុស្សដែលស្រលាញ់ប្រពន្ធកូនខ្លាំងណាស់ ហើយទោះជាទៅដល់ណាក៍លោក​មិនដែល​ភ្លេច​គ្រួសារលោក ដែរ។

សូមបញ្ជាក់ថាក្នុងបទពិសោធន៍ជាអ្នកដឹកនាំការងារក្នុងវិស័យសិល្បៈរយៈពេល២៣ឆ្នាំមកនេះលោកគង់ វិសាល ដែលជ្រក ក្រោមដំបូលទូរទស្សន៍បាយ័ននោះបានជួយ​ជ្រោមជ្រែង​និងលើក​ស្ទួយ​ដល់សិល្បករ​ជា​ច្រើនដួងមកហើយទាំង ពិធីករ តារាចម្រៀង និងផ្នែកបវរកញ្ញា ទើប​ពេល​ខ្លះ​តារាល្បីៗទាំងនោះតែងតែ​និ​យាយសរសើរពី​គុណសម្បត្តិរបស់លោកដែល​ជាបុគ្គល​ម្នាក់ដឹកនាំដោយមនោសញ្ចេតនាយោគយល់ច្រើន​ដល់ក្រុមសិល្បករ ពោលគឺលោក​មិនដែល​មានបញ្ហាវិវាទ​ណា​ជាមួយតារាណាម្នាក់ឡើយ ទើបឈជើងជាច្រើន​ឆ្នាំនៅ​​ប៉ុស្ដិ៍​បាយ័ន​ដល់​បច្ចុប្បន្ន។​លោកជា​អ្នក​បណ្ដុះបណ្ដាលធនធានសិល្បករនិងផ្ដល់ការងារ​ឲ្យពួកគេមាន​ប្រាក់ចំ​ណូលតាម​រយៈការ​រៀបចំConcerts រាប់រយឆាកនាពេលកន្លងមក។

ក្រឡេកមកមើលជីវិតស្នេហា​របស់លោកក៍ជោគ​ជ័យ​ដូចការងារសិល្បៈដែរ ក្រោយលោកបានចាប់ដៃអ្នកនាង​ហេង ហៀង រៀបការកាល​ពីថ្ងៃ​ទី១៧ខែមករាឆ្នាំ២០១១ ដែលចំណងស្នេហារយៈពេល១២ឆ្នាំ មកនេះទទួល​បានចំ​ណងដៃ​កូន២នាក់គឺកូន​ទី១​ស្រីឈ្មោះវិសាល ហេង សុម៉ារីយ៉ា ដែលបានធ្វើខួបកំណើតគម្រប់អាយុ​១១ឆ្នាំកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣  និងកូនទី២ប្រុស​ឈ្មោះវិសាល ហេង សុវិសុទ្ធ ដែល​លោកហៅកូន​ប្រុសថាGolden Boy (ក្មេងមាស ,ក្មេងឆ្លាត…)អាយុ៦ឆ្នាំ ។ប៉ុន្ដែនៅថ្ងៃខួបកូន​ប្រុស​នេះលោកវិសាល មិនបាន​ធ្វើកម្មវិធីជប់លៀងទ្រង់​ទ្រាយធំ​នោះទេ គឺមានតែការជួប​ជុំជាលក្ខណៈគ្រួសារប៉ុណ្ណោះ ដែលនេះជាទម្លាប់របស់​លោកផងដែរ បើទោះជាលោក​តែងតែ​ចូលរួមកម្មវិធីអ្នកសិល្បៈជាញឹកញាប់ក្ដី ៕

RELATED ARTICLES