Monday, November 18, 2024
Homeតារាខ្មែរមាស សុខសោភា ៖លើកប្ដីមួយក្រឺតទៀត មុនថ្ងៃ​ខួប​អាពាហ៍ ពិពាហ៍ គម្រប់១៤ឆ្នាំ

មាស សុខសោភា ៖លើកប្ដីមួយក្រឺតទៀត មុនថ្ងៃ​ខួប​អាពាហ៍ ពិពាហ៍ គម្រប់១៤ឆ្នាំ

ភ្នំពេញ៖មាស សុខសោភា បានចេញបទចម្រៀងសរសើរពីគុណសម្បត្តិស្វាមីនាងជាថ្មីម្ដង​ទៀត​តាមរយៈ​បទ”អរគុណលោកប្ដី” ដែលផលិតដោយខ្លួនឯង បន្ទាប់ពីនាងបានចេញ​បទ​”ឧត្តមស្វាមី” នៅថោន កាលពី​ឆ្នាំមុន។យ៉ាងណាបទទី២នេះការគាំទ្រនៅមានកម្រិត ឬViews នៅទាប ទើបសោភា រៀបគម្រោងធ្វើឲ្យមាន​អ្នកចូលទៅមើលបទមួយនេះច្រើន និង​ដើម្បី​ឲ្យគេស្គាល់ស្វាមីនាងកាន់តែច្បាស់តាមរយៈ​ការផ្ដល់រង្វាន់ដល់​អ្នកណាយកបទមួយនេះទៅផ្សព្វផ្សាយមានViews លើសគេ​ទៀតផង។ការឡង់សេស្វាមីរបស់សុខសោភា បែបនេះគឺនាង​ចង់បង្ហាញឲ្យគ្រប់គ្នាបានដឹង​ថាប្ដី​នាង​ជាបុរសល្អជាងគេលើលោកសម្រាប់រូបនាង នៅមុន​ពេល​ដែលនាងប្រារពខួប​អា​ពាហ៍ ពិពាហ៍ គម្រប់១៤ឆ្នាំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខងមុខ​នេះផងដែរ។ប៉ុន្ដែជារៀង​រាល់ឆ្នាំនៅថ្ងៃពិសេសនេះសុខសោភា គ្រាន់តែនាំស្វាមី​ដើរកម្សាន្ដ​លក្ខណៈឯកជនធម្មតា ប៉ុណ្ណោះមិនដែលធ្វើពិ​ធីជប់លៀងជួបជុំមិត្តភក្ដិផឹកស៊ីធំដុំនោះ​ឡើយ​។តែរឿងដែលសោភា មិនដែលភ្លេចនៅថ្ងៃខួបមង្គល​ការរបស់ខ្លួន​នោះជារៀងរាល់ឆ្នាំ​នាង​បាន​​ចេញសារលើកទឹកចិត្តស្វាមីឲ្យមនុស្សគ្រប់គ្នាបានដឹងថាលោកអ៊ឹត រ៉ាដា បានលះ​បង់គ្រប់​បែប​យ៉ាងទាំងអស់​ដើម្បី​រូបនាង។ដោយឡែកការច្រៀងសរសើរប្ដីដល់ទៅ២ដងរបស់សោភា ចំពោះ​លោករ៉ាដា បែប​នេះមានន័យថានាងចង់តបស្នងទៅស្វាមីជាសាធារណៈ ហើយក៍ចង់​ប្រាប់​ទៅមនុស្សទាំង​ឡាយ​ថាបុរសក្នុងស្រម៉ៃដែលបេះដូងនាងត្រូវការបំផុត​គឺនាងរកបានដូច​ក្ដីសុបិនហើយ ។

 មាស សុខសោភា មិនដែលលាតត្រដាងលម្អិតថាប្ដីនាងបានធ្វើអ្វីខ្លះ​ដល់នាងទើបនាំ​ឲ្យ​នាងពេញចិត្ដ​ស្ដូក​ដល់​ម្លឹងនោះទេ ប៉ុន្ដែតាមសកម្មភាពជាក់ស្ដែងលោករ៉ាដា តែងតែង​សម្រប​ខ្លួនតាមនាងគ្រប់ពេលដូចជា​នៅពេល​ដែលតារារូបនេះស្លៀកពាក់ស៊ិចស៊ី ហើយត្រូវ​បាន​អ្នកខ្លះរិះគន់ ប្ដីនាងគាំទ្រសោភា ជានិច្ច ,នៅ​ពេលដែល​សោភា ស្និតបុរសណាម្នាក់ដូចជា​មួយ​លោកឆន សុវណ្ណារាជ ជាដើមប្ដីនាងអត់ដែលប្រចណ្ឌឬហួង ហែង ឡើយ ខណៈ​ពេល​ដែលនាងទៅច្រៀងសម្ដែងតាមឆាកតន្រ្ដីលោករ៉ាដា តែងតែថតគ្រប់​សកម្មភាព​ទាំង​អស់ ,រៀប​ចំចាក់ភ្លេងបទខ្លះឲ្យនាង និងយូសម្លៀកបំពាក់ឲ្យនាងគ្រប់ឆាក។​សកម្មភាពទាំងអស់​នេះអាច​ឲ្យ​គេ​មើល​ឃើញជាក់ស្ដែង ប៉ុន្ដែគេជឿរថាស្វាមីសោភា អាចនឹងមានគុណ​សម្បត្តិជា​ច្រើន​ទៀត​​ដែលមិនបើកចំហ ទើប​តារាល្បីល្បាញរូបនេះចាត់លោករ៉ាដា ជាឧត្តមស្វាមី​របស់​នាង ហើយនាងតែងតែអរគុណ​បុរសម្នាក់នេះ​ចូល​មកជីវិតរបស់នាងជាង១០ឆ្នាំមកនេះ។

 គូររំលឹកថាមាស សុខសោភា បានភ្ជាប់ស្នេហ៍ឆ្លងទ្វីពជាមួយលោកគ្រូពេទ្យអ៊ឹត រ៉ាដា កាល​ពីឆ្នាំ២០០៧ ពោល​គឺរក្សារចំណងស្នេហ៍បាន១៦ឆ្នាំមកហើយ និងបានរៀបការ​ដោយ​លួចលាក់ចំនួន២លើកគឺទី១ ការតាមបែប​សាសនាគ្រិស្ទនៅព្រះវិហារមួយនៅកាណាដា​កាល​ពី​ឆ្នាំ២០០៨ និងលើកទី២ ការនៅខ្មែរ ស្រដៀងសែន​ព្រេន​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ ។ដោយ​សារ​តែ​មានការរិះគន់ថាសុខសោភា រៀបការហាក់មិនសាកសម​ទៅនិងភាព​ល្បីល្បាញ​របស់​នាងទើបកាលពីឆ្នាំ២០២១ ធ្លាប់មានដំណឹងថានាងចង់រៀបការជាលើកទី៣ ដែលធ្វើជាចំហ​និងធំដុំដូចតារាល្បីៗមួយចំនួនទៀត តែពេលនោះកូវីដ មិនទាន់ស្ងាត់ទើបធ្វើឲ្យព័តមានថា​សោភា ចង់រៀប​ការដោយបើកចំហ ត្រូវស្ងប់ស្ងាត់ទៅវិញរហូតមកដល់បច្ចុប្បន្នតែម្ដង​។ចំ​ណែក​អ្នកគាំ​ទ្រសុខសោភា ភាគ​ច្រើនបានសរសើរនាងថាទោះជានាងមិនទាន់បានរៀបការធំ​ដូចឱក សុគន្ធកញ្ញា ឬសុគន្ធ និសា ក្ដី ប៉ុន្ដែចំ​ណងស្នេហានាងគ្មានភាពប្រេះស្រាំឡើយ ពោល​គឺកាន់តែរឹងមាំ ហេតុនេះមង្គលការជាសាធារណៈ ឬដោយ​បើកចំហមិនមែនជារឿងដែលចាំ​បាច់​បំផុតក្នុងជីវិតឡើយ តែអ្វីដែលសំខាន់គឺការយល់ចិត្តគ្នាទៅវិញនោះទេ ។

 ក្រៅពីមាស សុខសោភា តារាល្បីៗដែលភ្ជាប់ស្នេហ៍ជាមួយបុរសអាណិកជនខ្មែរ​បរ​ទេស​​មានដូចជាគឹម លក្ខិណា ,វ៉េត រតនា ,ជិន សេរីយ៉ា ,សៀម ស្រីណុច និងសារ៉ាយ សក្ខ​ណា ជាដើម ។ប្រភពបានឲ្យដឹងថាសោភា ចង់បានកូនខ្លាំង តែដោយសារនាងមិនធ្លាប់រៀប​ការ​ដោយបើកចំហ នោះហើយ​ទើបនាំឲ្យនាងពិបាកក្នុងការពពោះ ព្រោះខ្លាចគេថាជាគំរូ មិន​ល្អ ។ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះសោភា តែង​តែចេញមុខអះអាងថាយុវជនឈ្មោះBovee Hundley ជាកូនរបស់នាង បើទោះជាមានអ្នកស្និតថា​ប្រុសក្មេង​នោះគ្រាន់តែជាក្មួយរបស់នាង​ក្ដី​ ក៍នាង​មិនស្ដាប់ឡើយ ។ដោយឡែកសម្រាប់អាជីពចម្រៀងវិញក្រោយចាកចេញពីរាម ជិត​​១ឆ្នាំ​ សោភា ដែលតាំងចិត្តថាមិនទៅចូល​ផលិតកម្មណាទាំងអស់នៅឆ្នាំ២០២៣ ក្រៅពីច្រៀង​នៅផលិតកម្មខ្លួនឯងCamtrax Music នោះមានផលិត​កម្ម៣នៅតែរងចាំត្រងយកនាងគឺ​Galaxy​ ,ហង្សមាស និងថោន ៕

RELATED ARTICLES