វេជ្ជបណ្ឌិតក្រុមជម្រើសជាតិប្រេស៊ីលលោកRodrigo Lasmar កាលពីថ្ងៃចន្ទទី១៣ ខែវិច្ឆិកា បាននិយាយថាខ្សែ ប្រយុទ្ធNeymar បានជាសះស្បើយ ក្រោយពីការវះកាត់រយៈពេលជាង២សប្តាហ៍ក៏ប៉ុន្តែនៅមិនទាន់ដឹងថា ពេលណាអាចវិលត្រឡប់ចូលការប្រកួតវិញបានឡើយ។ ខ្សែប្រយុទ្ធNeymar Jr ដែលបានរងរបួសជង្គង់ធ្ងន់ធ្ងរ និងដាច់សរសៃពួរ កាលពីដើមខែតុលាបានខកខានក្នុងសកម្មភាពបាល់ទាត់រយៈពេលជិត ២ខែមកហើយ។កីឡាករវ័យ ៣១ឆ្នាំ បានរបួសជង្គង់ និងសាច់សរសៃឆ្អឹងមុខ និងសរសៃពួរជង្គង់ខាងឆ្វេង អំឡុងពេលបានបំ ពេញកាតព្វកិច្ចជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីលប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក២០២៦នៅក្នុងតំបន់ទ្វីបអាម៉េរិកខាងត្បូង ។
លោកវេជ្ជបណ្ឌិតLasmarបញ្ជាក់ប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មាននៅក្នុងមជ្ឈមមណ្ឌល ហ្វឹកហាត់ របស់ក្រុមជម្រើសជាតិប្រេស៊ីលក្នុងទីក្រុង Teresopolis ថាកីឡាករវ័យ ៣១ឆ្នាំកំពុងដែលមានការព្យាបាល់ យ៉ាងល្អ និងជាសះស្បើយពីការវះកាត់រួច។ តែយ៉ាងណា Neymar ក៏តម្រូវឱ្យសម្រាកពេលយូបន្ថែមទៀត ដើម្បីឱ្យរបួសជាសះស្បើយពេញលេញ៕