Villarreal បានតែងតាំងលោក Marcelino ជាអ្នកចាត់ការទូទៅស្នងតំណែងលោកJose Rojo Martin បន្ទាប់ពីដឹកនាំបានត្រឹមតែងជាង២ខែ។នេះបើយោងតាមការប្រកាសរបស់ក្លឹបអេស្ប៉ាញព្រីមេរ៉ាលីហ្គា កាលពីយប់ថ្ងៃចន្ទ។
លោក Rojo Martin ដែលត្រូវបានគេស្គាល់ថា Pacheta’ បានចែកផ្លូវជាមួយ Villarreal កាលពីថ្ងៃសុក្រ ជាមួយនឹងនាយកផ្នែកបាល់ទាត់លោក Miguel Angel Tena ដែលបានដឹកនាំក្រុមបរាជ័យ ៣-១នៅក្នុងទឹកដីAtletico Madrid កាលពីថ្ងៃអាទិត្យ។
Marcelino ដែលបានចុះកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ក៏ធ្លាប់គ្រប់គ្រង Villarreal ពីឆ្នាំ ២០១៣ដល់ ២០១៦ ហើយបានដឹកនាំពួកគេទៅកាន់ក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ។
កីឡាករវ័យ ៥៨ ឆ្នាំរូបនេះបានជួយ Villarreal ឱ្យសម្រេចបាននូវចំណាត់ថ្នាក់កំពូលទាំង ៦ និងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ Europa League ក្នុងរដូវកាលចុងក្រោយរបស់គាត់។Marcelino ចុងក្រោយបានបង្វឹកក្រុម Marseille នៅបាល់ទាត់បារាំង Ligue 1 ។
Villarreal ឈរនៅលេខរៀងទី ១៤ ក្នុងព្រីមេរ៉ាលីហ្គាមាន ១២ពិន្ទុពី ១៣ប្រកួត។ ពួកគេធ្វើជាម្ចាស់ផ្ទះបន្ទាប់ប៉ះ ជាមួយ Osasuna នៅថ្ងៃទី ២៦ខែវិច្ឆិកា៕