Saturday, March 15, 2025
Homeព័ត៌មានជាតិប៉ូលិស​បង្ក្រាប​គ្រឿង​ញៀន ដក​ហូត​កាំភ្លើង២ ដាវ​សាមូរ៉ៃ២

ប៉ូលិស​បង្ក្រាប​គ្រឿង​ញៀន ដក​ហូត​កាំភ្លើង២ ដាវ​សាមូរ៉ៃ២

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ កំពុងតែនាំគ្នាធ្វើសកម្មភាពជក់ថ្នាំញៀន ក៏​ត្រូវ​​ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះ បង្ក្រាបចាប់ឃាត់ខ្លួននាំទៅ​សាក​សួរ រហូត ឈានដល់ការចុះចាប់ឃាត់ខ្លួនជនសង្ស័យ២ នាក់ទៀត និង​ឆែក​​ឆេរក្នុងផ្ទះជនសង្ស័យរក ឃើញកាំភ្លើងខ្យល់កែច្នៃចំនួន២ដើម និងដាវ សាមូរ៉ៃ​២ដើម ព្រមទាំងវត្ថុតាងពាក់ព័ន្ធបទ ល្មើសមួយចំនួនទៀត។ ករណី​សមត្ថ​កិច្ចចុះ បង្ក្រាបបទល្មើសគ្រឿងញៀននេះ ធ្វើឡើង កាល​ពីវេលា​ម៉ោង​១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ចំណុចដីឡូត៏មួយកន្លែង ក្នុង​ភូមិ​ទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ ខ្លួននេះ ទី១-ឈ្មោះខ្លូត ភណ្ឌ ភេទ​ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិពីងពង់ ឃុំ​ក្សេម​ក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះអេន អ៊ីម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ទី៣-ឈ្មោះរ៉ន ភូ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខ​របរ​មិនពិតបាក្រដ មាន លំនៅក្នុងភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្ត​កំពង់ស្ពឺ និងទី៤-ឈ្មោះជួប សារ៉ាត់ ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង កាត់សក់ មានលំនៅក្នុងភូមិតាឡាត់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គខេត្ត កំពង់ស្ពឺ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុន ពេលចាប់ឃាត់ខ្លួនជន​សង្ស័យខាង​លើ កម្លាំង ជំនាញអធិការដ្នាននគរបាលស្រុកបានទទួល ព័ត៌មានពី​ប្រជាពល​រដ្ឋថា មានមុខសញ្ញាកំពុង ជួញដូរថ្នាំញៀន នៅកន្លែងកើតហេតុខាងលើ ទើប​ភ្លាមៗនោះកម្លាំងជំនាញបានចុះទៅបង្ក្រាប ដោយចាប់ឃាត់ខ្លួនបាន​ជន​សង្ស័យ​ចំនួន២នាក់ និងដកហូតថ្នាំញៀនម៉ាទឹកក១កញ្ចប់ នាំមក សាកសួរ។

ប្រភពដដែលបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បាន​សារ​ភាព​ថា ពួកគេ បានទិញថ្នាំញៀនទាំងនេះឈ្មោះចាន់ ចិត្ត ភេទ ប្រុស អាយុ​៣០​ឆ្នាំ មានលំនៅក្នុងភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល និង ឈ្មោះ​ហឿន ប៉េងហៀង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានលំនៅក្នុង​ភូមិ​ពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទើប កម្លាំងជំនាញ​សហ​ការ​ជា​មួយនឹងសមត្ថកិច្ចនៅ ទីនោះ បានចុះឆែកឆេរក្នុងផ្ទះជនសង្ស័យឈ្មោះ ហឿន ប៉េងហៀង ដកហូតវត្ថុតាងបានអាវុធ ច្នៃប្រើខ្យល់២ដើម ដាវ​សាមូរ៉ៃ​២​ដើម ទូរស័ព្ទ ដៃ៣គ្រឿង ក្នុងនោះ ម៉ាកសាំសុង២គ្រឿង ម៉ាក ណូគាអិនចុចពិល ១​គ្រឿង និងឧបករណ៍ប្រើ ប្រាស់ថ្នាំញៀនមួយចំនួន នាំខ្លួនមកសាកសួរ និង​ចាត់​ការ​តាមផ្លូវច្បាប់។

ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាន​នគរ​បាល​ស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការបន្ត៕ សិលា

RELATED ARTICLES