Sunday, November 24, 2024
Homeកីឡាអន្ដរជាតិលោក Arsene Wenger៖បាល់ទាត់ឥណ្ឌា ស្ថិត ក្នុងអណ្តូងរ៉ែមាស ដែលមិនទាន់រុករក

លោក Arsene Wenger៖បាល់ទាត់ឥណ្ឌា ស្ថិត ក្នុងអណ្តូងរ៉ែមាស ដែលមិនទាន់រុករក

លោក Arsene Wenger ប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បាននិ យាយថា ឥណ្ឌាអាចដើរតួយ៉ាងសំខាន់ក្នុងវិស័យកីឡាបាល់ទាត់កម្រិតពិភពលោក។លោកបានចាត់ទុកឥណ្ឌា ជាអណ្តូងរ៉ែមាស នៃកីឡាករបាលទាត់ ដែលមិនទាន់រុករក។

ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា លោក Wenger បានបង្ហាញពីគោលដៅរបស់ខ្លួនដោយ ធ្វើយ៉ាងណាឱ្យកាន់តែមានភាពប្រសើរឡើងនៃកីឡាបាល់ទាត់នៅជុំវិញពិភពលោក។លោកបានបន្តថាគោលដៅចម្បងរបស់ខ្ញុំនៅទីនេះ គឺបង្ហាញអ្នករាល់គ្នាថាមានអណ្តូងរ៉ែមាសកីឡាករ បាល់ ទាត់នៅទីនេះ ប៉ុន្តែនៅពេលនេះនៅមិនទាន់ត្រូវបានរុករក យកមកប្រើប្រាស់ និងលើកទឹកចិត្តទាំងស្រុង នោះ ទេ។ លោកWenger បន្ថែមថា កម្មវិធីអភិវឌ្ឍន៍ដ៏រឹងមាំ នឹងធ្វើឱ្យវិស័យបាល់ទាត់ក្នុងប្រទេសមួយរីកចម្រើន។លោកបានលើកឧទាហរណ៍មកបញ្ជាក់ ថា៖ ខ្ញុំទៅដឹកនាំក្រុមនៅប្រទេសជប៉ុន នៅឆ្នាំ ១៩៩៥ហើយ នៅឆ្នាំ ១៩៩៨ ពួកគេបង្ហាញខ្លួននៅ World Cup។ ដូច្នេះមានន័យថាអ្វីៗសុទ្ធតែអាចទៅរួច។

លោក Wenger មានសុទិដ្ឋិនិយមលើវិស័យបាល់ទាត់ឥណ្ឌា ដោយមើលឃើញពីលក្ខណៈសម្បត្តិ គុណសម្បត្តិ ដ៏អស្ចារ្យដែលមានសម្រាប់ក្នុងប្រទេសតំបន់អាស៊ីមួយនេះ។

ឥណ្ឌា មិនធ្លាប់បានបង្ហាញខ្លួនក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup ទេ បើទោះប្រទេសនេះ ត្រូវបានជ្រើសរើសឱ្យចូលរួមកាលពីឆ្នាំ១៩៥០៕

RELATED ARTICLES