អតីតខ្សែការពារក្រុម Man City កីឡាករ Benjamin Mendy គ្រោងនឹងប្តឹងម្ចាស់ជើងឯកប្រឺមីញេលីក បន្ទាប់ពីអះអាងថាក្លឹបនេះជំពាក់ប្រាក់ឈ្នួលរបស់គាត់រាប់លានដុល្លារ។
Mendy នឹងនាំក្លឹប Man City ទៅកាន់តុលាការការងារក្នុងគោលបំណងដើម្បីទាមទារមកវិញនូវអ្វីដែល ខ្សែការពារឆ្វេងរបស់បារាំងជឿថា ការកាត់ប្រាក់ឈ្នួលដោយគ្មានការអនុញ្ញាត បន្ទាប់ពីគាត់ត្រូវបានចោទ ប្រកាន់ពីបទរំលោភសេពសន្ថវៈ និងរំលោភផ្លូវភេទកាលពីពីរឆ្នាំមុន។
កីឡាករវ័យ ២៩ឆ្នាំត្រូវបានជម្រះពីការចាប់រំលោភ និងប៉ុនប៉ងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ហើយ បានចាកចេញពី Man City នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅក្នុងខែមិថុនា។វាត្រូវបានចោទប្រកាន់ថាក្លឹបMan City បានឈប់បង់ប្រាក់ ឲ្យMendy នៅក្នុងខែកញ្ញា ឆ្នាំ ២០២១ បន្ទាប់ ពីគាត់ត្រូវបានចោទប្រកាន់ដំបូង និងត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង។
សេចក្តីថ្លែងការណ៍មួយក្នុងនាម Mendy បានប្រាប់ Sky Sports និង The Guardian ថា លោកNick De Marco KC… កំពុងដើរតួឱ្យអតីតកីឡាកររបស់ក្រុម Man City លោក Benjamin Mendy ក្នុងការទាមទារ ប្រាក់រាប់លានដុល្លារសម្រាប់ការកាត់ប្រាក់ឈ្នួលដោយគ្មានការអនុញ្ញាត។
នៅក្នុងខែមករាMendyត្រូវបានជម្រះពីការចាប់រំលោភចំនួនប្រាំមួយ និងចំនួននៃការរំលោភផ្លូវភេទ ប៉ុន្តែ គណៈវិនិច្ឆ័យមិនអាចឈានដល់សាលក្រមលើការចោទប្រកាន់ចំនួនពីរ ដែលនាំឱ្យមានការកាត់ទោស ឡើងវិញ។
គាត់ត្រូវបានរកឃើញថាមិនមានពិរុទ្ធលើការចោទប្រកាន់ទាំងពីរនេះដោយគណៈកម្មាធិការនៅក្នុងការជំនុំ
ជម្រះខែកក្កដា។
Mendy ដែលត្រូវបានគេរាយការណ៍ថាទទួលបានប្រាក់ឈ្នួលប្រហែលជាង១២ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍ដោយ City កំពុងស្វែងរកការសងប្រាក់ដែលគាត់ត្រូវបានជំពាក់រហូតដល់ចប់កុងត្រាជាមួយនឹងក្រុមឈ្នះដែលឈ្នះពាន៣ក្នុងមួយរដូវកាល៕