Monday, July 14, 2025
Homeព័ត៌មានជាតិចោរស្រី​បន្លំ​លូក​កាបូប​ស្ត្រីចំណាស់​លួច​លុយ ជាប់ខ្នោះ​ប៉ូលិស

ចោរស្រី​បន្លំ​លូក​កាបូប​ស្ត្រីចំណាស់​លួច​លុយ ជាប់ខ្នោះ​ប៉ូលិស

ខេត្តកណ្តាល ៖ ស្ត្រីជាអាជីវករវ័យចំណាស់ម្នាក់ ត្រូវស្ត្រីដៃឆើតម្នាក់ បន្លំលូក​យក​លុយពី ក្នុងកាបូប តែជនរងគ្រោះឃើញទាន់ចាប់ដៃ ជាប់រួច​ស្រែកឆោ​ឡោ​ឱ្យ​សន្តិសុខផ្សារជួយចាប់ ឃាត់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍តាខ្មៅ នាំ យកទៅ​សាក​សួរចាត់ការតាមនីតិវិធី។ ហេតុការណ៍ភ្ញាក់ផ្អើលអាជីវករអំពី​ករណីចោរ​ស្រី លួចលុយស្ត្រីវ័យចំណាស់លក់ផ្លែឈើនេះ បាន កើតឡើង កាលពីវេលា​ម៉ោង​៩ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅទីតាំងលក់ផ្លែឈើមួយ កន្លែង​ក្នុង​ផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ១ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ។

ជនសង្ស័យដៃឆើតបន្លំលូកយកលុយពី ស្ត្រីចំណាស់ខាងលើ ហើយត្រូវចាប់​ជាប់​នេះ ឈ្មោះវ៉ន សុខុម អាយុ៤៧ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុក កូនមុំ ខេត្តរតនគិរី បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិ​ចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែក​ស្ត្រីវ័យចំណាស់​រង​គ្រោះ ឈ្មោះនឹម ឆែត អាយុ៧១ឆ្នាំ រស់នៅភូមិព្រែក ប្ញស្សី សង្កាត់ព្រែកប្ញស្សី ក្រុង​តាខ្មៅ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹង តាមការរៀបរាប់របស់​ស្ត្រីវ័យចំណាស់​ម្ចាស់ កាបូបថា មុនពេលកើតហេតុ ជនរងគ្រោះអង្គុយ លក់ផ្លែឈើ ដូចសព្វដង ក្នុងផ្សារ​តាខ្មៅចាស់ ស្រាប់តែមានស្ត្រីម្នាក់ ដើរមកតថ្លៃទិញផ្លែឈើ តែមិនព្រម​ទិញ​មួយមុខណាសោះ។ ស្រាប់តែ ពេលស្ត្រីរងគ្រោះរវល់តែរើស​ផ្លែឈើយក​មក ឱ្យមើលជនសង្ស័យបានបន្លំលូកដកយកលុយ ពីក្នុងកាបូបរបស់​ជនរង​គ្រោះ តែគាត់ក្រឡេក ឃើញទាន់ក៏ចាប់ដៃជនសង្ស័យជាប់រួចស្រែក ឆោឡោឱ្យ​សន្តិ​សុខផ្សារនៅក្បែរនោះ ស្ទុះមក ជួយចាប់ជនសង្ស័យយក​ទៅប្រគល់ឱ្យ​នគរ​បាល ប៉ុស្តិ៍សាកសួរបន្ថែម។

ប្រភពព័ត៌មានពីប៉ូលិសប៉ុស្តិ៍ បានឱ្យដឹង ទៀតថា ពេលសន្តិសុខនាំជនសង្ស័យ​ទៅ​ដល់ ប៉ុស្តិ៍សមត្ថកិច្ចឆែកឆេររកឃើញកាបូបស្ពាយ ពណ៌ទឹកដោះគោ១ មាន​លុយ​២ម៉ឺនរៀល ជា របស់ជនរងគ្រោះ និងកាបូប២ទៀត ជារបស់ ជនល្មើស​ក្រៅ​ពីនោះគ្មានអ្វីសំខាន់ទេ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន សារភាពថា ខ្លួនពិតជាបានធ្វើ​សកម្ម​ភាព​បន្លំ លូកលួចលុយស្ត្រីរងគ្រោះប្រាកដមែន ហើយ ក៏ជាលើកទី២ផងដែរ។ ចំណែក​លើកទី១ លួច នៅផ្សារធំថ្មីបានលុយ៦ម៉ឺនរៀល។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍តាខ្មៅ បានប្រគល់កាបូប និងលុយឱ្យទៅ​ជន​រង​គ្រោះ វិញ។ ចំណែកជនសង្ស័យត្រូវកសាងសំណុំរឿង បញ្ជូនទៅ​អធិការដ្ឋាន​ក្រុងតាខ្មៅ ចាត់ការតាម នីតិវិធី៕

RELATED ARTICLES