ក្រូអាស៊ីបានក្លាយជាក្រុមចុងក្រោយក្នុងការទទួលបានកៅអីរបស់ពួកគេដោយស្វ័យប្រវត្តិសម្រាប់ការប្រកួតយូរ៉ូ ២០២៤ ជាមួយនឹងជ័យជម្នះលើក្រុមអាមេនី។លទ្ធផលនេះមានន័យថាពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខពីរតាមពីក្រោយតួកគីក្នុងពូល D ហើយបញ្ជូនក្រុម ជម្រើសជាតិ Wales ទៅវគ្គ Play-off ។ជ័យជម្នះនេះមានន័យថាពួកគេបន្តកំណត់ត្រាជម្រុះរបស់ពួកគេសម្រាប់រាល់ការប្រកួតជើងឯកអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១៤ និងរាល់ការប្រកួតសំខាន់ៗចាប់តាំងពីឆ្នាំ២០១០។
ការរកបានកៅអីស្វ័យប្រវត្តិនេះមានន័យថាខ្សែបម្រើ Luka Modric អាយុ ៣៨ ឆ្នាំនឹងអនុញ្ញាតឱ្យមាន កាយ សម្បទាលេងនៅក្នុងការប្រកួតធំទី ៩របស់គាត់។ គាត់គឺជាជើងឯករងនៅ World Cup ២០១៨ ហើយបានបញ្ចប់ ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងការប្រកួតកាលពីរដូវរងាឆ្នាំមុននៅប្រទេសកាតា។ក្រូអាស៊ីនឹងរកឃើញថាតើពួកគេប៉ះក្រុមណាក្នុងវគ្គចែកពូល ពេលចាប់ឆ្នោតធ្វើឡើងនៅថ្ងៃទី២ខែធ្នូ។
រហូតមកដល់ពេលនេះក្រុមចំនួន២០ដែលបានកៅអីស្វ័យប្រវត្តិរួមមាន អេស្ប៉ាញ ស្កុតឡែន(ពូលA) បារាំង ហូឡង់((ពូលB) អង់គ្លេស អ៊ីតាលី (ពូលC) តួកគី ក្រូអាស៊ី (ពូលD) អាបានី ឆែក (ពូលE) បែលហ្ស៊ិក អូទ្រីស (ពូលF) ស៊ែប៊ី ហុងគ្រី(ពូលG) ដាណឺម៉ាក ស្លូវេនី (ពូលH) រ៉ូម៉ានី ស្វ៊ីស (ពូលI)ខណៈក្រុមចំនួន១២ផ្សេង ត្រូវលេងវគ្គ Play OFF យកបីក្រុម ។ការប្រកួតបាល់ទាត់យូរ៉ូ ២០២៤ មាន២៤ក្រុមរួមនឹងក្រុមម្ចាស់ផ្ទះ អាល្លឺម៉ង់ ៕