ខ្សែបម្រើ Warren Zaire-Emery របស់ក្លឹប Paris SG នឹងត្រូវអវត្តមានរហូតដល់ដំណាច់ឆ្នាំ ២០២៣ ដោយសាររងរបួសកជើងពេលបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិបារាំងក្នុងជ័យជម្នះ១៤-០លើក្រុម ហ្ស៊ីប្រាល់តាកាលពីថ្ងៃសៅរ៍។នេះបើយោងតាមការប្រកាសរបស់ ក្លឹប Ligue 1កាលពីថ្ងៃអង្គារទី២១វិច្ឆិកា។ខ្សែបម្រើ Warren Zaire-Emery វ័យ១៧ឆ្នាំបានក្លាយជាកីឡាករបារាំងវ័យក្មេងបំផុតចាប់តាំងពីឆ្នាំ១៩១៤ហើយក៏ជាកីឡាករបារាំងដែលស៊ុតបញ្ចូលទីក្មេងបំផុតចាប់តាំងពីកាលបរិច្ឆេទក្នុងវគ្គជម្រុះយូរ៉ូ២០២៤បានរងរបួសកជើងដោយខ្សែការពារ ហ្ស៊ីប្រាល់តាខណៈពេលដែលស៊ុតបញ្ចូលទីនៅនាទីទី ១៦ ហើយបានចាកចេញពីទីលានប្រកួត។
PSG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាWarren Zaire-Emery បានរងរបួសកជើងស្តាំរបស់គាត់កម្រិតមធ្យម ហើយនឹងបន្តព្យាបាលរហូតដល់ពេលសម្រាករដូវរងា។
Zaire-Emery នឹងមិនមានវត្តមានសម្រាប់ការប្រកួតLigue 1 ចំនួនប្រាំបន្ទាប់របស់ Paris SG និងការប្រកួតចុងក្រោយនៃក្របខ័ណ្ឌឆេមពានលីកចំនួនពីរ៕