ក្លឹបតោខៀវ Chelsea ក្របខ័ណ្ឌលីកកំពូលអង់គ្លេសបានវ៉ិចលុយត្រៀមប្រមាញ់ យកកីឡាការខ្សែបម្រើ កណ្តាលជម្រើសជាតិបារាំង N’Golo Kante មករួមរស់ជាមួយ ខ្លួនក្រោយមានលេច ឭដំណឹងជាក់លាក់ក្នុងការចាកចេញពីក្លឹប Leicester នៅក្នុងរដូវ ក្តៅនេះ។
នៅពេល ព្រឹត្តិការណ៍ដណ្តើមជើងឯកបាល់ទាត់ក្របខ័ណ្ឌទ្វីប អឺរ៉ុបប្រចាំឆ្នាំ២០១៦បាន បញ្ចប់ កីឡាករ Kante របស់មាន់ គកបារាំងក៏បានបញ្ចប់ភារកិច្ចអន្តរជាតិរបស់ខ្លួនពេញ លេញសម្រាប់រដូវក្តៅនេះ ដែលនាំឲ្យលោក មានសេរីភាពក្នុងការចរចាជាមួយនិងក្លឹបណាមួយ ដែលមានបំណងចង់បានរូបលោកក្នុងតម្លៃខ្លួន២០លានផោន។
ចំណែកការ ចាប់អារម្មណ៍ពីក្លឹបយក្សនៅបារាំង Paris Saint-Germain បានរលត់ ទៅវិញ ចាប់តាំងពី អ្នកចាត់ការ Laurent Blanc ត្រូវបានជំនួសដោយ លោក Unai Emery ហើយ Kante ខ្លួនក៏មិនចង់ផ្លាស់ទៅ លេងនៅក្របខ័ណ្ឌលីក ក្នុងប្រទេសចិនដែរ បើទុកជាមានសេចក្តីរាយការណ៍ថាក្លឹប Shanghai SIPG បានត្រៀមលុយ៣៥ លានផោនសម្រាប់រូបលោក យ៉ាងណាក្តី។
រីឯភាពអាចធ្វើទៅ បាននៃសង្គ្រាមដេញថ្លៃជាមួយនិងអ្នកហ៊ានចំណាយខ្ពស់ជាង របស់ចិននឹងមិនលេចឭដល់ក្លឹប យក្សនៅអង់គ្លេសតោខៀវ Chelsea នោះឡើយ ប៉ុន្តែពួកបានច្បាស់ ក្នុងចិត្តហើយថាពួកគេត្រៀម ២០លានផោននិង បើកការចរចាសម្រាប់កីឡាកររូបនេះ ដែលមានតម្លៃខ្លួន៥,៦លាន ផោននៅ ពេលចុះកុងត្រាចេញពីក្លឹប Caen ឆ្នាំក្នុងហាងឆេង៥,៦លាន ផោន។
មួយវិញគេ ជឿជាក់ថា Chelsea អាចចែចូវកីឡាករ Kante ឲ្យផ្លាស់មករួមរស់ក្នុងទឹកដី Stamford Bridge បានបើ ទុកជាមិនបានលេងក្នុងការប្រកួតប្រជែង ពានរង្វាន់លំដាប់ទ្វីប អឺរ៉ុបនៅរដូវកាលក្រោយយ៉ាងណាក្តី។