យុវវ័យ18+
ការប្តេជ្ញាចិត្តនៃ ទំនាក់ទំនង រវាងមនុស្ស ពីរនាក់គឺជា ការលំបាក មួយក្នុងការ រក្សាបានខ្លាំង ណាស់ ។ ការការពារមិន ឲ្យបែកបាក់គ្នាគឺមិនដែល ជារឿងងាយ ឡើយដោយសារ តែវាស្ទើរតែ តម្រូវឲ្យមានភាព ងាយនឹងឈឺចាប់ ។ ដូច្នេះភាគីទាំ ងពីរត្រូវ តែសុខចិត្តចែករំលែកឬ ធ្វើអ្វីមួយ ដែលពួក អាចមាន អារម្មណ៍ មិនស្រួល ចិត្តឡើយអំពី រឿងនេះ។ ខាងក្រោម នេះគឺជា វិធីសាស្ត្រការ ពារកុំឲ្យបែកគ្នាជាមួយ សង្សារដូចតទៅ៖
ក/ ទំនាក់ទំនងនិងស្តាប់ការលើកឡើងរបស់ដៃគូអ្នក
ចូរស្មោះត្រង់ចំពោះអារម្មណ៍របស់អ្នក ការមើលឃើញនិងបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ប៉ុន្តែអ្នកធ្វើវាឲ្យបានសមរម្យ ។ ចូរចេះអត់ធ្មត់ជាមួយនិងអារម្មណ៍របស់ខ្លួនឯងនិងដៃគូរបស់អ្នកស្របពេលដែលអ្នករៀនជជែកអំពីរឿងអ្វីមួយដែលក្នុងចំណោមអ្នកទាំងពីរប្រហែលជាមិនបានជជែកអំពីរឿងអតីតកាល ។
ខ/ ការសម្រុះសម្រួលគ្នា
ពិចារណាថាគ្រប់ទំនាក់ទំនងទាំងអស់តម្រូវឲ្យមានការស្រុះស្រួលគ្នា ។ ប្រហែលជាអ្នកមានអារម្មណ៍ថាអ្នកកំពុងស្រុះស្រួលជាងដៃគូរបស់អ្នក ។ ផ្តល់នូវឧទាហរណ៍ដ៏ច្បាស់លាស់ដើម្បីជួយពន្យល់ពីបព្វហេតុដែលជំរុញឲ្យអ្នកមានអារម្មណ៍បែបនេះ ។ ការស្នើនូវមធ្យោបាយនានាអ្នកអាចស្រុះស្រួលកាន់តែច្រើនហើយអ្នកក៏គួរតែស្ម័គ្រចិត្តស្តាប់សំណើរដែលពាក់ព័ន្ធនឹងសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកក្នុងការព្រមព្រៀងគ្នា។
គ/ អនុញ្ញាតឲ្យមានការផ្លាស់ប្តូរ
សូម្បីតែមនុស្សពេញវ័យក៏មានការប្រែប្រួលដែរ ។ មានពេលខ្លះពួកគេផ្លាស់ប្តូរចិត្តយ៉ាងតឹងតែងក៏មានដែរ ។ ហេតុដូច្នេះអនុញ្ញាតឲ្យដៃគូររបស់អ្នកប្រែប្រួល ហើយធ្វើការប៉ាន់ប្រមាណអំពីបម្រែបម្រួលនោះគឺមិនធ្វើឲ្យអន្តរាយឬបង្កទុក្ខសោកនោះឡើយ ហើយគាំទ្រពួកគេ ។ ប្រសិនជាអ្នកមានអារម្មណ៍ថាការផ្លាស់ប្តូរចិត្តរបស់ដៃគូ អ្នកកំពុងផ្លាស់ប្តូរពួកគេឲ្យចេញពីអ្នក ទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់ដែលជាក្តីបារម្ភរបស់អ្នកគឺពុំមានការធ្វើឲ្យស្រាកស្រាននៅសារសំខាន់នៃការប្រែប្រួលនោះឡើយ ។
ឃ/ រកមើលបញ្ហាចម្បង
ប្រសិនជាទម្លាប់ឬនិន្នាការមួយកំពុងជំរុញអ្នកឲ្យវក់វី ចូរអ្នកគិតពិចារណាអំពីអ្វីដែលពិតជារំខានដល់អ្នក ។ សួរខ្លួនឯងថាការខ្វះនូវការគោរពគ្នាជាបញ្ហាដែលចង្អុលបង្ហាញពីរឿងតូចមែនទេ ? ចូរជជែកជាមួយនិងដៃគូអ្នកអំពីមធ្យោបាយនៃការធ្វើធូរស្រាលនៃការស្ត្រេសរបស់អ្នក ។
ង/ ត្រូវដឹងថាពេលណាវាជ្រុលហួសប្រមាណ
ពិចារណាថាមានពេលខ្លះការបែកបាក់គ្នាមិនគួរត្រូវបានការពារឡើយ ពេលខ្លះទៀតការបែកបាក់គ្នាគឺពិតជាអ្វីដែលចាំបាច់នឹងកើតឡើង។ ផ្តល់នូវការសម្រេចចិត្តអំពីរឿងនេះឲ្យបានច្រើន ។ ពិភាក្សាអំពីរឿងនេះជាមួយដៃគូរបស់អ្នកឲ្យបានច្រើនបន្តិចប្រសិនជាចាំបាច់ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា