Sunday, November 24, 2024
Homeសិច និងស្នេហាវិធីសាស្ត្រ ការពារ​កុំឲ្យ​ បែកគ្នា​ជា មួយសង្សារ

វិធីសាស្ត្រ ការពារ​កុំឲ្យ​ បែកគ្នា​ជា មួយសង្សារ

យុវវ័យ​18+

ការ​ប្តេជ្ញាចិត្ត​នៃ ទំនាក់ទំនង ​រវាង​មនុស្ស​ ពីរនាក់​គឺ​ជា ការ​លំបាក​ មួយ​ក្នុងការ រក្សា​បាន​ខ្លាំង ណាស់ ។​ ការ​ការពារ​មិន ​ឲ្យ​បែកបាក់​គ្នា​គឺ​​មិនដែល ជា​រឿង​ងាយ ​ឡើយ​ដោយ​សារ តែ​វា​ស្ទើរតែ ​តម្រូវឲ្យ​មាន​​​​ភាព ​ងាយ​នឹងឈឺចាប់​ ។ ដូច្នេះភាគីទាំ ងពីរ​ត្រូវ តែ​សុខចិត្ត​ចែករំលែក​ឬ​ ធ្វើ​អ្វីមួយ​ ដែលពួក ​​អាច​មាន​ អារម្មណ៍​ មិន​ស្រួល ចិត្ត​ឡើយ​អំពី ​រឿងនេះ​។ ខាងក្រោម នេះ​គឺជា​ វិធី​សាស្ត្រ​ការ ពារ​កុំឲ្យ​​បែកគ្នា​ជាមួយ​ សង្សារ​ដូចតទៅ​៖

ក/ ទំនាក់ទំនង​និង​ស្តាប់​ការលើកឡើង​របស់ដៃគូអ្នក

ចូរស្មោះត្រង់​ចំពោះ​អារម្មណ៍​របស់អ្នក​​ ការ​មើលឃើញ​និង​បទពិសោធន៍​​ដែល​ធ្លាប់​ឆ្លងកាត់​ប៉ុន្តែ​​អ្នកធ្វើវា​ឲ្យ​បាន​សម​រម្យ ។​ ​​ចូរចេះ​អត់ធ្មត់​ជាមួយនិង​អារម្មណ៍​របស់ខ្លួនឯង​និង​ដៃគូរបស់​អ្នក​ស្របពេល​ដែល​អ្នក​រៀន​ជជែក​អំពី​រឿង​អ្វី​មួយ​​ដែល​ក្នុង​ចំណោមអ្នក​ទាំងពីរ​ប្រហែលជា​មិន​បាន​ជជែក​អំពី​រឿងអតី​តកាល ។

ខ/ ការសម្រុះសម្រួលគ្នា

ពិចារណា​ថា​គ្រប់ទំនាក់ទំនង​ទាំងអស់​តម្រូវ​ឲ្យ​មានការ​ស្រុះ​ស្រួលគ្នា​ ។ ប្រហែល​​ជា​អ្នក​មានអារម្មណ៍​ថា​អ្នក​កំពុង​ស្រុះស្រួល​ជាង​ដៃគូរបស់អ្នក ។ ផ្តល់នូវ​ឧទាហរណ៍​ដ៏​ច្បាស់លាស់​ដើម្បី​ជួយ​ពន្យល់​ពីបព្វហេតុ​ដែល​ជំរុញ​ឲ្យ​អ្នក​មាន​អារម្មណ៍បែបនេះ ។ ការ​ស្នើ​នូវ​មធ្យោបាយ​នានា​អ្នក​អាច​ស្រុះស្រួល​កាន់តែ​ច្រើន​ហើយ​អ្នក​ក៏គួរតែ​ស្ម័គ្រចិត្ត​ស្តាប់​សំណើរ​ដែលពាក់ព័ន្ធ​នឹង​សមត្ថភាព​ផ្ទាល់​ខ្លួនរបស់អ្នក​ក្នុងការ​ព្រមព្រៀងគ្នា​។

 គ/ អនុញ្ញាតឲ្យមានការ​ផ្លាស់ប្តូរ​

សូម្បីតែ​មនុស្ស​ពេញវ័យ​ក៏​​មានការប្រែប្រួលដែរ ។ មានពេលខ្លះ​​ពួកគេ​​ផ្លាស់ប្តូរ​ចិត្ត​យ៉ាង​តឹងតែង​ក៏មានដែរ​ ។ ហេតុដូច្នេះ​អនុញ្ញាតឲ្យ​ដៃគូររបស់អ្នក​ប្រែប្រួល​ ហើយ​ធ្វើការ​ប៉ាន់ប្រមាណ​អំពី​បម្រែបម្រួលនោះ​គឺមិន​​ធ្វើ​ឲ្យ​អន្តរាយឬបង្កទុក្ខ​សោក​នោះឡើយ​ ហើយ​គាំ​ទ្រ​ពួកគេ​ ។ ប្រសិនជាអ្នក​មាន​អារម្មណ៍​ថា​ការ​ផ្លាស់ប្តូរចិត្ត​របស់ដៃគូ អ្នក​កំពុង​ផ្លាស់ប្តូរ​ពួកគេ​ឲ្យចេញពី​អ្នក​ ទំនាក់ទំនង​ប្រកប​ដោយ​ភាព​ស្មោះត្រង់​ដែលជាក្តី​បារម្ភ​របស់អ្នក​​គឺពុំមាន​​​ការ​ធ្វើ​ឲ្យ​ស្រាកស្រាននៅ​សារសំខាន់​នៃការ​ប្រែប្រួលនោះឡើយ ។​

ឃ/ រកមើល​បញ្ហាចម្បង

ប្រសិនជា​ទម្លាប់ឬនិន្នាការ​មួយ​កំពុង​ជំរុញ​អ្នក​ឲ្យ​វក់វី​ ចូរអ្នក​គិតពិចារណា​អំពី​អ្វី​ដែល​ពិតជា​រំខាន​ដល់អ្នក​ ។ សួរខ្លួនឯង​ថា​ការ​ខ្វះនូវការគោរព​គ្នា​​ជាបញ្ហា​ដែល​ចង្អុលបង្ហាញពី​រឿង​តូច​មែនទេ ? ចូរជជែក​ជាមួយនិង​ដៃគូអ្នកអំពី​មធ្យោបាយ​នៃការ​ធ្វើ​ធូរស្រាល​នៃ​ការ​ស្ត្រេសរបស់អ្នក ។

ង/ ត្រូវដឹងថាពេលណា​វា​ជ្រុលហួសប្រមាណ​

ពិចារណា​ថា​មានពេល​ខ្លះ​ការបែកបាក់គ្នា​មិន​គួរ​ត្រូវបាន​ការពារ​ឡើយ ពេលខ្លះ​ទៀត​ការបែកបាក់គ្នា​គឺពិតជា​អ្វី​ដែល​ចាំបាច់​នឹងកើតឡើង​។ ផ្តល់នូវការ​សម្រេចចិត្ត​អំពីរឿងនេះឲ្យបានច្រើន ។ ពិភាក្សា​អំពី​រឿងនេះ​ជាមួយ​ដៃគូ​របស់​អ្នក​ឲ្យ​បាន​ច្រើនបន្តិចប្រសិនជាចាំបាច់ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES