Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរកឃើញគ្រឿងសម្អាង និងអាហារបំប៉នអត់ច្បាប់ ជិត៦តោន

រកឃើញគ្រឿងសម្អាង និងអាហារបំប៉នអត់ច្បាប់ ជិត៦តោន

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការ ជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ របស់លោកវង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង ករណីនាំចូលគ្មានប្រភពច្បាស់លាស់ សន្និធិ លក់ចែកចាយផលិតផលគ្រឿងសម្អាង និងអាហារបំប៉ន គ្មាន ច្បាប់អនុញ្ញាត។

ការចុះបង្ក្រាបទីតាំងលក់ចែកចាយផលិតផលគ្រឿងសម្អាង និងអាហារបំប៉ន គ្មានច្បាប់អនុញ្ញាតនេះ បានធ្វើ ឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុំចផ្ទះលេខ BA11+BA12 ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនិងដកហូតនូវវត្ថុតាងគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន ៤៨មុខ (ទម្ងន់ ៥៦៤១ គីឡូក្រាម) នៅក្នុងនោះមានចំនួន ២៩មុខ គ្មានច្បាប់។ ដោយឡែក ចំនួន៩មុខ មានវិញ្ញាបនបត្រប្រវេទន៍ ប៉ុន្តែហួសសុពលភាព និងមានច្បាប់តែចំនួន ១០មុខប៉ុណ្ណោះ ដែលនាំចូលគ្មានប្រភពច្បាស់លាស់ គ្មានប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាត។

វត្ថុតាងខាងលើ លោកព្រះរាជអាជ្ញារង បានសម្រេចឱ្យបិទឃ្លុំបេ នៅផ្ទះលេខ BA11 ជាបណ្តោះអាសន្ន និង បាននាំខ្លួនម្ចាស់ទីតាំងមកសារសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES