Saturday, July 12, 2025
Homeព័ត៌មានជាតិផឹក​ស្រាសអស់​១លីត្រកន្លះ បបួលគ្នាសាកកម្លាំង​ កាប់​មួយ​កាំបិត​បុ័ងតោ

ផឹក​ស្រាសអស់​១លីត្រកន្លះ បបួលគ្នាសាកកម្លាំង​ កាប់​មួយ​កាំបិត​បុ័ងតោ

ភ្នំពេញ ៖ អ្នកភូមិផងរបងជាមួយគ្នា ទើបនឹងមកពីស្រុកកំណើតដើម្បីរកការងារធ្វើបាន ជួបជុំគ្នាផឹកស្រាសអស់​១លីត្រកន្លះបានបបួលគ្នាសាកកម្លាំងដោយកាច់ដៃគ្នាបង្កជាទំនាស់យកកាំបិត បុ័ងតោកាប់មួយកាំបិតរយះក្បាល​ដេរអស់១២ថ្នេរ បង្កឲ្យមានការ​ភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀលថ្ងៃទី២៤ខែមករាឆ្នាំ២០១៧ ​ស្ថិតនៅចំណុចមុខផ្ទះជួល ជនរងគ្រោះភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ​។

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ រាជ ក្រិតភេទប្រុស អាយុ២៩ឆ្នាំមុខរបររត់ ម៉ូតូឌុបស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិរោងស្នោរឃុំអណ្តូងពោធិ៍ស្រុករមាស​ហែកខេត្តស្វាយរៀងចំណែកបក្ស ពួកជនដៃដល់ត្រូវឃាត់ខ្លួនមានឈ្មោះ សាន ចាន់រិទ្ធិអាយុ ២៦ឆ្នាំមុខរបរធ្វើស្រែមករកការងារធ្វើមានស្រុកកំណើតនៅជាមួយគ្នា និងអ្នកដៃដល់ ឈ្មោះ ហ៊ុចអាយុ​២៣ឆ្នាំនៅស្រុកជាមួយគ្នារត់គេចខ្លួន ។

សមត្ថកិច្ចបានឱ្យដឹងថានៅមុនកើតហេតុក្រុមជនរងគ្រោះជាអ្នកមករកស៊ីនៅភ្នំពេញយូរ ហើយចំណែក​ជនបង្កត្រូវមិត្តភក្តិនៅភូមិផងរបងជាមួយគ្នាទើបមករកការងារធ្វើហើយបានបបួលគ្នា៥ទៅ៦នាក់អង្គុយផឹកស្រាជា​មួយ​គ្នា ។ ខណៈពេល​ផឹកស្រាសអស់​១លីតកន្លះ​ហើយ អ្នកដែលអង្គុយផឹកជាមួយគ្នានោះបានទៅផ្ទះអស់៣នាក់ ហើយ​នៅសល់តែ​ជនរងគ្រោះនិងជនបង្ក២នាក់ដែលជាមិត្តភក្កិនៅភូមិជាមួយគ្នាទើបនឹង មករកការងារធ្វើ ក៏ស្រាប់តែជនរងគ្រោះនិងជនបង្កបានបបួលគ្នាសាក​កម្លាំងដោយកាច់ដៃគ្នាតែមិនទាន់​បាន​កាច់ផងបានឈ្លោះទាស់សម្តីគ្នាចុះឡើងស្រាប់តែជនដៃដល់ឈ្មោះ ហ៊ុច បានរត់ទៅ​ក្នុងផ្ទះចូលទៅយកកាំបិតបុ័ងតោចេញមកត្រូវឈ្មោះ ចាន់រិទ្ធិ ជាអ្នកចាប់ ជនរងគ្រោះ​ដើម្បីឲ្យជនដៃដល់កាប់ជនរងគ្រោះ១កាំបិតបុ័ងតោបែកក្បាលហូរ​ឈាម​ជោក ខ្លួន​ដេរអស់១២ថ្នេរ។

ក្រោយពេលកើតហេតុជនដៃដល់រត់គេចខ្លួនបាត់នៅសល់តែបក្សពួកម្នាក់នៅកន្លែងកើត ហេតុត្រូវបានសមត្ថ​កិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅ ត្រូវជនបក្ស ពួកជនដៃដល់បានសារភាពថារូបគេជាអ្នក​ជួយឃាត់មិនមែនជាអ្នកបង្កទេ ប៉ុន្តែជនរង​គ្រោះអះអាងថាជនខាងលើនេះជាបក្សពួករបស់ជនដៃដល់និងជាអ្នក​ចាប់រូបគាត់ដើម្បីឲ្យ ជនដៃដល់មានឪកាសកាប់រូបគាត់  ត្រូវបានជនរងគ្រោះប្តឹងទាមទារថ្លៃព្យាបាលរបួស​ចំនួន​​៥០០ដុល្លារបញ្ចប់រឿង ចំណែកជនដៃដល់ដែលរត់គេចខ្លួនត្រូវសមត្ថកិច្ចស្រាវជ្រាវ រកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕ ថោង ធីម

 

RELATED ARTICLES