Sunday, November 24, 2024
Homeព័ត៌មានសិល្បៈឌួង ហ្សូរីដា ៖ឈ្នះពាន Outstanding Ceo Award 2023

ឌួង ហ្សូរីដា ៖ឈ្នះពាន Outstanding Ceo Award 2023

ភ្នំពេញ៖ពិធីការិនីឌួង ហ្សូរីដា បានលើកពានជាអគ្គនាយិការច្នើម ប្រចាំឆ្នាំ២០២៣ (Outstanding CEO Award 2023) ពីCeo Master Club ដែលពិធីនេះរៀបចំកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានដឺព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តមហ៊ុន ម៉ានី រដ្ឋមន្រ្ដីក្រសួងមុខងារសាធរណៈ និងជាប្រ​ធាន​សហភាពសហព័ន្ធយុវជន កម្ពុជា,លោកគ្រូធំ បណ្ឌិតអោម សេងបូរ៉ា ស្ថាបនិកCeo Master Club និង​ម្ចាស់​​អាជីវកម្ម​កម្ពុជា​​ជាច្រើននាក់​ទៀត​​។

 ឌួង ហ្សូរីដា បានប្រាប់អ្នកយកព័តមានយើងថាពានOutstanding Ceo Award 2023 នេះគេផ្ដោតលើអគ្គ​នាយក ឬអគ្គនាយិការដ៍ច្នើមប្រចាំឆ្នាំ ហើយខាងCeo Master Club ​គាត់​មានគណៈកម្មាការវាយតម្លៃច្បាស់​លាស់ពោលគឺទាល់តែក្រុមហ៊ុនមានស្ដង់ដាគ្រប់គ្រាន់ទើបអាចប្រលងយកពានមួយនេះបាន។ហ្សូរីដា បន្ថែម​ថាកាលពីឆ្នាំ២០១៨ នាងបានបញ្ចប់​ការ​សិក្សារទាំង១៣វគ្គ ពីCeo Master Club ហើយពានមួយនេះជាលើក​ទី១សម្រាប់ក្រុម​ហ៊ុន​នាង​​ដែលទទួលបាន ព្រោះទាល់តែយើងមានសម្ថភាព ហើយក្រុមហ៊ុនសមស្របតាមស្ដង់​ដា​ក្នុងនាមជាសហគ្រិនទើបមេប្រយោគផ្ដល់ឲ្យយើងបានឈ្នះពានមួយនេះបាន។ហ្សូរី ថាកាល​ពី​ឆ្នាំ២០១៦ នាង​មានក្រុមហ៊ុនតែ២ទេគឺCambodia Super Model និងដាណាម៉ា កាត់ដេរ តែ​ប៉ុន្មានឆ្នាំចុងក្រោយនេះយើង​បាន​ពង្រីកក្រុមហ៊ុនជាបន្ដបន្ទាប់ ហើយពាននេះបើ​យើងរកស៊ី​ខាត​ក៍គេមិនឲ្យឈ្នះពានដែរ ។ហ្សូរីដា បន្ថែមថាក្នុង​នាម​ជាសហគ្រិនម្នាក់​ពានមួយ​នេះជា​កតិ្តយស​មួយ​​សម្រាប់រូបនាងជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ព្រោះពានហ្នឹង​មិនមែនអ្នកណាចង់​បានត្រូវ​តែបាននោះទេ គឺមានក្រុមហ៊ុនដល់ទៅ១០០ដែល​ចូលរួមប្រកួតតែពាន​Outstanding Ceo Award 2023 ឆ្នាំនេះទទួលបានតែ១០នាក់ទេ ហើយក្នុងនោះគឺមាននាងម្នាក់ដែរ។នាងថា​ក្រោយ​ទទួល​បានពានមួយនេះហើយ​ក្រុមហ៊ុននាងក៍អាចវិនិយោគ​ជាមួយក្រុមហ៊ុន​បរទេស​បាន​ដែរ ព្រោះ​អ្នក​រកស៊ីធំៗគេ​ត្រូវការក្រុមហ៊ុនស្ដង់ដា មានការបង់ពន្ធត្រឹមត្រូវ និង​ទទួល​ស្គាល់​​ពីរដ្ឋាភិបាល ដូចជាការ​ទទួល​បាន​ពានមួយនេះដែរ។

 គិតត្រឹមឆ្នាំ២០២៣ នេះឌួង ហ្សូរីដា មានក្រុមហ៊ុនដូចជារៀបចំក្រុមម៉ូដែល(Agency), ហាងកាត់ដេរដា​ណា​ម៉ា,Mudhita Tranding Co.Ltd ជាក្រុមហ៊ុននាំចូលគ្រឿងសម្អាង​និង​ផលិតគ្រឿងសម្អាងខ្លួនឯង,ហាងTube Caffee និងហាងCaf’e Amazon ផងដែរ។ហ្សូរីដា ថាសម្រាប់ឆ្នាំ២០២៤ នេះដោយ​សារតែពិភព​លោកប្រ​ឈមវិបត្តិសេដ្ឋកិច្ចជាសាកល ហេតុ​នេះ​នាងផ្អាកគ​ម្រោងពង្រីកអាជីវកម្ម គឺធ្វើយ៉ាងណាទប់លំនឹង​ក្រុមហ៊ុន​ឲ្យដំណើរការធម្មតា និងមិនចំ​ណាយ​អត់ប្រយោជន៍ទៅលើអ្វីដែលមិនចាំបាច់នោះទេ និយាយទៅមិន​ចាយវាយ​ផ្ដែសផ្ដាសនោះទេ​ហើយក៍មិនធ្វើអ្វីដែលល្អតែមុខឡើយ តែពង្រឹងទៅលើការផលិតនិងនាំចូល​ផលិតផលដែល​មានគុណភាព។ហ្សូរីដា អះអាងថាក្រៅពីពានOutstanding Ceo Award 2023 នេះក្រុមហ៊ុននាងធ្លាប់​ទទួល​បាន​ពាននៅក្រៅស្រុកចំនួន៥ទៅ៦ដងមកហើយ ។

 ឆ្លើយតបតំណួរថាតើហេតុអ្វីបានជាកញ្ញាឌួង ហ្សូរីដា សម្រេចចិត្តដកខ្លួនពី​ការងារ​ពិធី​ការិនីមក​ពង្រឹងអា​ជីវកម្មតាមOnline នោះនាងថាគឺកត្ដាអាយុហើយ​គិត​ថាត្រូវ​គិត​ដល់​គោលដៅជីវិតឲ្យពិតប្រាកដ តែការចាក​ចេញពីសិល្បៈនេះមិនមែននាង​បញ្ចប់​អាជីព​សិ​ល្បៈទាំងស្រុងទេ ប៉ុន្ដែFan នាងនៅតែឃើញ​នាងតាមរយៈ​ការLive លក់ផលិតផលហើយនាង​ស្ម័គ្រ​ចិត្ត​ជានិច្ចក្នុងការជួយដល់ការងារសង្គមដោយមិនយកថវិការទេ ព្រោះ​នាងមានថ្ងៃនេះ​ក៍ដោយសារតែសិល្បៈអីចឹងមិនភ្លេចសិល្បៈឡើយ។

 ឌួង ហ្សូរីដា បាននិយាយទាំងសម្រក់ទឹកភ្នែកនៅថ្ងៃនាងទទួលពានOutstanding Ceo Award 2023 ដោយ​នាងនឹកដល់ម្ដាយនាងលោកស្រីយ៉ាលីន សុខលីម ដែលទទួលមរណ​ភាព​​​ក្នុងជន្មា​យុ៦០ ឆ្នាំកាលពីថ្ងៃទី១ ឧសភា ២០២៣ ដោយសារតែជំងឺមហារីក។ហ្សូរីដា ថ្លែងទាំងហូទឹកភ្នែកថាជោគជ័យទាំង​អស់នេះគឺជាអ្វីដែល​ម្ដាយនាងចង់ឃើញកូនស្រីម្នាក់នេះហើយនាងថាសមិទ្ធផលទាំងអស់នេះគឺជារបស់គាត់(ម្ដាយ)អ្នកបង្កើត​នាងមកក្លាយទៅជាស្រ្ដីដ៍រឹងមាំនៅថ្ងៃនេះ ។ហ្សូរីដា ថាពានដែលនាងទទួលបាននេះនាងសូមឧទ្ទិសកុសល​ជូនដល់​ម្ដាយនាង ព្រោះទោះជាលោកបានចាកចេញពីនាងទៅហើយក្ដី ប៉ុន្ដែអារម្មណ៍នាងនៅតែគិត​ថា​លោកនៅក្បែៗនិងតាមថែរក្សារនាងជានិច្ច។នាងថាបុគ្គលិគនាងគ្រប់ផ្នែកជា​អ្នកនៅពី​ក្រោយខ្នងនៃភាព​ជោគ​ជ័យរបស់នាង ពិសេសគឺអតិថិជនទាំងអស់ជាអ្នកគាំទ្រក្រុមហ៊ុន Mudhita Tranding Co.Ltd ដែលតំណើរ​ការដោយរលូនអស់រយៈពេល៦ឆ្នាំមកនេះ។

គូរបញ្ជាក់ថាឌួង ហ្សូរីដា ជាមាជិកពេញមួយជីវិតរបស់Ceo Master Club លេខ​រៀង​ទី១៥១ ហើយក្រុមហ៊ុន​ដែលនាងយកទៅប្រកួតឆ្នាំ២០២៣ នេះគឺក្រុមហ៊ុន Mudhita Tranding Co.Ltd រហូតទទួលបានពានជា​អគ្គនាយិការច្នើម ប្រចាំឆ្នាំ២០២៣ (Outstanding Ceo Award 2023 )៕

RELATED ARTICLES