ភ្នំពេញ៖ពិធីការិនីឌួង ហ្សូរីដា បានលើកពានជាអគ្គនាយិការច្នើម ប្រចាំឆ្នាំ២០២៣ (Outstanding CEO Award 2023) ពីCeo Master Club ដែលពិធីនេះរៀបចំកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានដឺព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមហ៊ុន ម៉ានី រដ្ឋមន្រ្ដីក្រសួងមុខងារសាធរណៈ និងជាប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា,លោកគ្រូធំ បណ្ឌិតអោម សេងបូរ៉ា ស្ថាបនិកCeo Master Club និងម្ចាស់អាជីវកម្មកម្ពុជាជាច្រើននាក់ទៀត។



ឌួង ហ្សូរីដា បានប្រាប់អ្នកយកព័តមានយើងថាពានOutstanding Ceo Award 2023 នេះគេផ្ដោតលើអគ្គនាយក ឬអគ្គនាយិការដ៍ច្នើមប្រចាំឆ្នាំ ហើយខាងCeo Master Club គាត់មានគណៈកម្មាការវាយតម្លៃច្បាស់លាស់ពោលគឺទាល់តែក្រុមហ៊ុនមានស្ដង់ដាគ្រប់គ្រាន់ទើបអាចប្រលងយកពានមួយនេះបាន។ហ្សូរីដា បន្ថែមថាកាលពីឆ្នាំ២០១៨ នាងបានបញ្ចប់ការសិក្សារទាំង១៣វគ្គ ពីCeo Master Club ហើយពានមួយនេះជាលើកទី១សម្រាប់ក្រុមហ៊ុននាងដែលទទួលបាន ព្រោះទាល់តែយើងមានសម្ថភាព ហើយក្រុមហ៊ុនសមស្របតាមស្ដង់ដាក្នុងនាមជាសហគ្រិនទើបមេប្រយោគផ្ដល់ឲ្យយើងបានឈ្នះពានមួយនេះបាន។ហ្សូរី ថាកាលពីឆ្នាំ២០១៦ នាងមានក្រុមហ៊ុនតែ២ទេគឺCambodia Super Model និងដាណាម៉ា កាត់ដេរ តែប៉ុន្មានឆ្នាំចុងក្រោយនេះយើងបានពង្រីកក្រុមហ៊ុនជាបន្ដបន្ទាប់ ហើយពាននេះបើយើងរកស៊ីខាតក៍គេមិនឲ្យឈ្នះពានដែរ ។ហ្សូរីដា បន្ថែមថាក្នុងនាមជាសហគ្រិនម្នាក់ពានមួយនេះជាកតិ្តយសមួយសម្រាប់រូបនាងជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ព្រោះពានហ្នឹងមិនមែនអ្នកណាចង់បានត្រូវតែបាននោះទេ គឺមានក្រុមហ៊ុនដល់ទៅ១០០ដែលចូលរួមប្រកួតតែពានOutstanding Ceo Award 2023 ឆ្នាំនេះទទួលបានតែ១០នាក់ទេ ហើយក្នុងនោះគឺមាននាងម្នាក់ដែរ។នាងថាក្រោយទទួលបានពានមួយនេះហើយក្រុមហ៊ុននាងក៍អាចវិនិយោគជាមួយក្រុមហ៊ុនបរទេសបានដែរ ព្រោះអ្នករកស៊ីធំៗគេត្រូវការក្រុមហ៊ុនស្ដង់ដា មានការបង់ពន្ធត្រឹមត្រូវ និងទទួលស្គាល់ពីរដ្ឋាភិបាល ដូចជាការទទួលបានពានមួយនេះដែរ។



គិតត្រឹមឆ្នាំ២០២៣ នេះឌួង ហ្សូរីដា មានក្រុមហ៊ុនដូចជារៀបចំក្រុមម៉ូដែល(Agency), ហាងកាត់ដេរដាណាម៉ា,Mudhita Tranding Co.Ltd ជាក្រុមហ៊ុននាំចូលគ្រឿងសម្អាងនិងផលិតគ្រឿងសម្អាងខ្លួនឯង,ហាងTube Caffee និងហាងCaf’e Amazon ផងដែរ។ហ្សូរីដា ថាសម្រាប់ឆ្នាំ២០២៤ នេះដោយសារតែពិភពលោកប្រឈមវិបត្តិសេដ្ឋកិច្ចជាសាកល ហេតុនេះនាងផ្អាកគម្រោងពង្រីកអាជីវកម្ម គឺធ្វើយ៉ាងណាទប់លំនឹងក្រុមហ៊ុនឲ្យដំណើរការធម្មតា និងមិនចំណាយអត់ប្រយោជន៍ទៅលើអ្វីដែលមិនចាំបាច់នោះទេ និយាយទៅមិនចាយវាយផ្ដែសផ្ដាសនោះទេហើយក៍មិនធ្វើអ្វីដែលល្អតែមុខឡើយ តែពង្រឹងទៅលើការផលិតនិងនាំចូលផលិតផលដែលមានគុណភាព។ហ្សូរីដា អះអាងថាក្រៅពីពានOutstanding Ceo Award 2023 នេះក្រុមហ៊ុននាងធ្លាប់ទទួលបានពាននៅក្រៅស្រុកចំនួន៥ទៅ៦ដងមកហើយ ។


ឆ្លើយតបតំណួរថាតើហេតុអ្វីបានជាកញ្ញាឌួង ហ្សូរីដា សម្រេចចិត្តដកខ្លួនពីការងារពិធីការិនីមកពង្រឹងអាជីវកម្មតាមOnline នោះនាងថាគឺកត្ដាអាយុហើយគិតថាត្រូវគិតដល់គោលដៅជីវិតឲ្យពិតប្រាកដ តែការចាកចេញពីសិល្បៈនេះមិនមែននាងបញ្ចប់អាជីពសិល្បៈទាំងស្រុងទេ ប៉ុន្ដែFan នាងនៅតែឃើញនាងតាមរយៈការLive លក់ផលិតផលហើយនាងស្ម័គ្រចិត្តជានិច្ចក្នុងការជួយដល់ការងារសង្គមដោយមិនយកថវិការទេ ព្រោះនាងមានថ្ងៃនេះក៍ដោយសារតែសិល្បៈអីចឹងមិនភ្លេចសិល្បៈឡើយ។

ឌួង ហ្សូរីដា បាននិយាយទាំងសម្រក់ទឹកភ្នែកនៅថ្ងៃនាងទទួលពានOutstanding Ceo Award 2023 ដោយនាងនឹកដល់ម្ដាយនាងលោកស្រីយ៉ាលីន សុខលីម ដែលទទួលមរណភាពក្នុងជន្មាយុ៦០ ឆ្នាំកាលពីថ្ងៃទី១ ឧសភា ២០២៣ ដោយសារតែជំងឺមហារីក។ហ្សូរីដា ថ្លែងទាំងហូទឹកភ្នែកថាជោគជ័យទាំងអស់នេះគឺជាអ្វីដែលម្ដាយនាងចង់ឃើញកូនស្រីម្នាក់នេះហើយនាងថាសមិទ្ធផលទាំងអស់នេះគឺជារបស់គាត់(ម្ដាយ)អ្នកបង្កើតនាងមកក្លាយទៅជាស្រ្ដីដ៍រឹងមាំនៅថ្ងៃនេះ ។ហ្សូរីដា ថាពានដែលនាងទទួលបាននេះនាងសូមឧទ្ទិសកុសលជូនដល់ម្ដាយនាង ព្រោះទោះជាលោកបានចាកចេញពីនាងទៅហើយក្ដី ប៉ុន្ដែអារម្មណ៍នាងនៅតែគិតថាលោកនៅក្បែៗនិងតាមថែរក្សារនាងជានិច្ច។នាងថាបុគ្គលិគនាងគ្រប់ផ្នែកជាអ្នកនៅពីក្រោយខ្នងនៃភាពជោគជ័យរបស់នាង ពិសេសគឺអតិថិជនទាំងអស់ជាអ្នកគាំទ្រក្រុមហ៊ុន Mudhita Tranding Co.Ltd ដែលតំណើរការដោយរលូនអស់រយៈពេល៦ឆ្នាំមកនេះ។

គូរបញ្ជាក់ថាឌួង ហ្សូរីដា ជាមាជិកពេញមួយជីវិតរបស់Ceo Master Club លេខរៀងទី១៥១ ហើយក្រុមហ៊ុនដែលនាងយកទៅប្រកួតឆ្នាំ២០២៣ នេះគឺក្រុមហ៊ុន Mudhita Tranding Co.Ltd រហូតទទួលបានពានជាអគ្គនាយិការច្នើម ប្រចាំឆ្នាំ២០២៣ (Outstanding Ceo Award 2023 )៕


