Sunday, November 24, 2024
Homeតារាខ្មែរតារាល្បីថៃលោកP-Yoon មានFan គាំទ្រច្រើន ថ្ងៃ សម្ពោធផលិតផលថ្មីម៉ាដាម ដា

តារាល្បីថៃលោកP-Yoon មានFan គាំទ្រច្រើន ថ្ងៃ សម្ពោធផលិតផលថ្មីម៉ាដាម ដា

ភ្នំពេញ៖តារាសម្ដែងល្បីរបស់ថៃលោកP-Yoon បានបង្ហាញខ្លួនដ៍គូរឲ្យភ្ញាក់ផ្អើលនៅផ្សារK Mall ក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ជាមួយលោកស្រីសៀន សូលីកា ហៅម៉ាដាម ដា និងតារាចម្រៀងល្បីៗដូចជាលោក ថុល សុភិទិ ,នាង ដាវីន,ស៊ឹម ច័ន្ទពន្លឺ រួមទាំងតារាបង្ហាញម៉ូដ និងតារាTik Tok ជាច្រើនដួងទៀតក្នុងព្រឹត្តិ ការណ៍បើកបង្ហាញជាផ្លូវការខលឡាជេនជំនាន់ថ្មី នៃក្រុមហ៊ុនម៉ាដាម ដា ។Fan ជាច្រើនបានលើកទូរស័ព្ទ ព្រោងព្រាតថតរូបលោក P-Yoon តាំងពីចុះពីលើរថយន្ដទំនើបនិងពេលលោកច្រៀងលើឆាក ខណៈដែល លោកស្រីសូលីដា វិញបង្ហាញពីការតាំងចិត្តខ្ពស់ចំពោះការពង្រឹងទីផ្សាររបស់ក្រុមហ៊ុន លោកស្រីចូលទៅដល់ ទីផ្សារបរទេស ។

 លោកP-Yoon បានផ្ដល់សម្ភាសន៍ដល់អ្នកសារព័តមានថាលោករីករាយណាស់ដែល បានចូលរួមជាផ្នែកមួយ នៃក្រុមហ៊ុន ម៉ាដាម ដា ពិសេសគឺឃើញFan មកច្រើនទើបធ្វើឲ្យ​លោក​​ចង់មកកម្ពុជាឲ្យបានញឹកញាប់ជាង នេះ។លោកថាបានចាប់ដៃធ្វើការជាមួយម៉ាដាម ដា ច្រើនឆ្នាំដែរ ហើយសប្បាយចិត្តនិង មានភាពស្និតស្នាល គ្នាដូចបងប្អូន។

 លោកស្រីសូលីដា បញ្ជាក់ថាការនាំតារាថៃលោកP-Yoon មកផ្សព្វផ្សាយផលិតផលលោកស្រីនា ពេលនេះ និងពីមុនមកមិនមែនជាការបង្ហាញពីភាពថៃនិយម ឬគាំទ្រតារាថៃជាងខ្មែរនោះទេ ប៉ុន្ដែនេះជាយុទ្ធសាស្រ្ដវាយ លុកទីផ្សាររបស់ក្រុមហ៊ុនលោកស្រី។

 អគ្គនាយិការក្រុមហ៊ុនម៉ាដាម ដា រូបនេះបានអះអាងបន្ថែមថាលោកស្រីធ្វើកម្មវិធីនេះ ឡើងតាមការសន្យា ជាមួយFan ចង់ជួបលោកP-Yoon និងលោកស្រី រួមទាំងតារាBA ទាំងអស់នៃក្រុមហ៊ុនលោកស្រីដោយផ្ទាល់។ចំពោះការជ្រើសរើសលោកP-Yoon ដោយសារតែក្រុមហ៊ុនលោកស្រីចង់វាយលុកទីផ្សារពិភពលោក ព្រោះ ពីមុនជាអ្នកលក់Online បែបសម័យថ្មីម្នាក់ តែពេលនេះបានដើរដល់ទីផ្សារបរទេស អីចឹងលោកស្រីក៍ត្រូវសម្លឹង មើលថាបុគ្គលណាដែលមានFan ច្រើនដែរ ព្រោះជាអ្នកជំនួញ ហើយលោកP-Yoon មានទីផ្សារដល់ទៅ ៥ប្រទេស ហេតុនេះហើយបានជាជ្រើសគាត់តែម្នាក់ធ្វើឲ្យផលិតផលលោកស្រីត្រូវអតិថិជនដល់ទៅ៥ប្រទេស។ដោយឡែកសម្រាប់BA តារាខ្មែរវិញលោកស្រីថានៅថ្ងៃពិសេសនេះក៍មានមិនក្រោម៣០នាក់ដែរដែលបាន ចូលរួម ។

 លោកP-Yoon ក៍បានថ្លែងអំណរគុណដល់Fan របស់លោកនៅកម្ពុជាដែលបានគាំទ្រលោកយ៉ាងច្រើនកុះក ហើយលោកថាសូមឲ្យពួកគាត់បន្ដគាំទ្ររូបលោកនិងម៉ាដាម ដា តទៅទៀត ព្រោះនាពេលខាងមុខលោក នេះមានសកម្មភាពថ្មីៗជាមួយម៉ាដាម ដា ៕

RELATED ARTICLES