Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបញ្ឈរជើងប៉ូលិសស្រី ប្រព្រឹត្តកំហុសឆ្គង

បញ្ឈរជើងប៉ូលិសស្រី ប្រព្រឹត្តកំហុសឆ្គង

ខេត្តកណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញលិខិតបង្គាប់ការផ្អាកការងារលោកស្រី អនុសេនីយ៍ឯក ហួត ចាន់សុខ នាយរងផ្នែកសន្តិសុខ នៃអធិដ្ឋាននគរបាលស្រុក ពញាឮ ព្រោះតែបានប្រ ព្រឹត្តកំហុសឆ្គង។

យោងតាមលិខិតបង្គាប់ការ ស្នងការនគរបាលខេត្តកណ្តាល បានបង្គាប់ ផ្អាកការងារបណ្តោះអាសន្ន លោក ស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុក ពញាឮ ដោយមូលហេតុប្រព្រឹត្តកំហុស មានចែងក្នុងបទបញ្ជា លេខ ០០៦ បបជ។សាមីខ្លួនលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោង ធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និង រង់ចាំការសម្រេចជាថ្មី។

យ៉ាងណា នៅមិនទាន់មានប្រភពព័ត៌មានណាមួយទម្លាយឱ្យដឹងនៅឡើយថា លោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ នាយរងផ្នែកសន្តិសុខនៃអធិដ្ឋាននគរបាលស្រុកពញាឮ បានប្រព្រឹត្តកំហុសឆ្គងអ្វីឱ្យពិតប្រាកដនោះ ទេ៕

RELATED ARTICLES