Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុរសបោកចានកែវ មុតដៃខ្លួនឯង

បុរសបោកចានកែវ មុតដៃខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់ នៅសុខៗបានទាញចាន កែវ បោកកម្ទេចចោលពេញផ្ទះ បណ្តាលឱ្យមុតប្រអប់ដៃ រងរបួសធ្ងន់ និងត្រូវបានក្រុមសង្គ្រោះអង្គភាព៧១១ ចុះអន្តរាគមន៍ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង០៥នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះបុរសបង្កហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ បុរីពិភពថ្មី១ ក្នុងភូមិព្រៃកី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល។

បុរសដែលបោកចានកែវ មុតដៃខ្លួនឯងនោះ មានឈ្មោះហេង ចិត្រា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ជាមនុស្សសតិមិនល្អ សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បុរសខាងលើ បានកើតមានអាការសតិមិនល្អ ជាយូរឆ្នាំមកហើយ និងមាន ចរិតឆេវឆាវខ្លាំងណាស់ ពិសេសរាល់ពេលដែលអាការជំងឺរើឡើងម្តងៗ តែងមានកំហឹង បោករបស់របរក្នុង ផ្ទះខ្ទេចអស់។

ប្រភពដដែល បន្តថា លុះមកដល់ថ្ងៃកើតហេតុ នៅសុខៗបុរសខាងលើ បានទាញចានទាញកែវ បោកបែក ខ្ទេចខ្ទីពេញក្នុងផ្ទះ និងបណ្តាលឱ្យបែកមុតប្រអប់ដៃខ្លួនឯង រងរបួសយ៉ាងដំណំទៀតផង។

ក្រោយកើតហេតុ បុរសខាងលើ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ បានចុះអន្តរាគមន៍ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ភ្លាមៗ៕

RELATED ARTICLES