Monday, November 18, 2024
Homeតារាខ្មែរតើព្រាប សុវត្ថិ ៖រក្សារតំណែងនាំមុខគេបាន​ទៀតទេ  ?

តើព្រាប សុវត្ថិ ៖រក្សារតំណែងនាំមុខគេបាន​ទៀតទេ  ?

ភ្នំពេញ៖ព្រាប សុវត្ថិ ឈជើងនៅGalaxy រយៈពេល៤០ខែមកហើយដែលរាប់ចាប់ពីឆ្នាំ២០២០ ដល់២០២២ លោកគឺជាតួឯកទោលម្នាក់ ព្រោះលោកខេម មិនមែនជាគូប្រជែងទីផ្សារចម្រៀង​លោក​ឡើយ។ប៉ុន្ដែចាប់ពីខែមករា ឆ្នាំ២០២៣ លោក ព្រាប សុវត្ថិ បានជួបដៃគូប្រជែង​ចាស់​ធ្លាប់ស្វិតស្វាញបំផុតអំឡុង​ពេល​ជ្រកនៅហង្សមាសជាមួយគ្នានោះគឺលោកខែម ប៊ុនថៃ ដែល​មកប៉ះលោកសុវត្ថិ ជាលើកទី២ ហើយអ្នក​ទាំងពីរ​តែងតែបង្ហាញការវិការអោបថើបគ្នា ដើម្បី​បញ្ជាក់ទៅគ្រប់គ្នាដែលសង្ស័យថាពួកគេមិនត្រូវគ្នា កាច់កុងគ្នា​ជា​ដើម​នោះថាពួក​គេគ្មាន​បញ្ហា​។យ៉ាងណាការ​ជ្រក​នៅផលិតកម្មថ្មីនេះរយៈពេល៣ឆ្នាំ និង៤ខែ លោកព្រាប សុវត្ថិ នៅតែមិនទាន់មាន​បទ​ណាដែលល្បីល្បាញបំផុតដដែល ពោលគឺអ្នកនិយមគាំទ្រ​ស្រលាញ់​ចម្រៀង​លោក​បន្ដ​ច្រៀង​បទល្បីល្បាញរបស់តារាវ័យ៤៨ឆ្នាំ រូបនេះនៅផលិតកម្មចាស់ច្រើន​ជាងទ្រនុំថ្មី​។

ប៉ុន្ដែ​តារារួមអាជីពភាគច្រើននៅតែលើកឡើងថាលោកព្រាប សុវត្ថិ ចាកចេញពី​ហង្ស​មាស​ទៅ​Galaxy នេះ​មិនធ្លាក់ចុះទេគឺនៅតែមិនទាន់មានអ្នកផ្ដូលលោកដូចមុន ។ការ​លើក​ឡើង​បែបនេះ​ព្រោះ​តែលោកព្រាប សុវត្ថិ នៅបន្ដចេញមុខច្រៀងសម្ដែង​តាមឆាក​តន្រ្ដី​ធំៗ ហើយស្ពតពា​ណិ​ជ្ជ​កម្មដែលលោកក្ដាប់ក្នុងដៃនៅតែជា​ក្រុម​ហ៊ុន​ធំៗនៅឡើយ ហេតុនេះ​ចំណូលរបស់​លោក​សុ​វត្ថិ ពីសិល្បៈមិនប្រែប្រួលច្រើននោះទេ ។តែយ៉ាងណាមានការ​លើក​ឡើង​ថាពេលនេះព្រាប សុវត្ថិ មិនអាចជិះសេះលែងដៃតទៅទៀតបានទេ ព្រោះថា​ដៃគូប្រជែង​ចាស់របស់​លោកគឺខេមរៈ សិរីមន្ដ កំពុងតែចាប់ផ្ដើមអង្រួនឆាកតន្រ្ដីឡើងវិញ ក្រោយឡើង​ជាឧក​ញ៉ា​ជាង​២ឆ្នាំ ហាក់ស្ងប់ស្ងាត់ប្លែកនោះលោកប៊ុនថៃ ល្បីបទ”Call Me Papa “នៅលើ​បណ្ដា​ញសង្គម បើទោះ​ជាមុននេះលោក រងការរិះគន់ស្ទួនៗរឿងចេញមុខការពារ​ថៅកែ​ក្ដី ប៉ុន្ដែលោកមិនបណ្ដោយឲ្យទីផ្សារ​ចម្រៀង​ធ្លាក់​ចុះឡើយ នឹងកំពុងតែធ្វើ​តេស្ដ​ឡើង​វិញថា​តើមានសន្ទុះខ្លាំងដូចមុនឬអត់?ខណៈដែលលោកសុវត្ថិ វិញ​បានព្រលែង​បទ”​ចាំទឹកភ្នែក​បងស្ងួត​សិន “ដែលជាបទល្បីតាំងពីកាលជាង១០ឆ្នាំមុន នៅហង្សមាសម្លេះ  ប៉ុន្ដែ​ពេលនេះ​បានកែភ្លេងថ្មី ។

 អ្នកជំនាញធ្វើភ្លេងម្នាក់នៅហង្សមាសបាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថាបើបទចម្រៀងព្រាប សុវត្ថិ នៅផលិតកម្មចាស់ល្បីជាងផលិតកម្មថ្មីមានន័យថាអ្នកធ្វើ​បទចម្រៀងឲ្យ​ព្រាប សុវត្ថិ ច្រៀងមិនទាន់ត្រូវ​ដូចមុន​ទេ បានជាបែបនេះ។តែComposer រូបនោះថាGalaxy មានលុយហេតុនេះលោកជឿរថាការចេញបទព្រាប សុវត្ថិ ឲ្យច្រើន​ឡើង​វិញរឿងអីដែលថា​ចេញ១០០បទមិនប៉ៈបទដែលផ្ទុះសោះនោះគឺឲ្យតែ​ផលិតកម្មគេ​ចាយ​លុយ គេទិញអ្នក​និ​ពន្ធMelody និពន្ធទំនុកច្រៀងខ្លាំងៗបានតារាគេនៅតែល្បីអីចឹង​។គ្រូភ្លេងរូបនោះ​ថាព្រាប សុវត្ថិ នៅហង្សមាស២៣ឆ្នាំ ហេតុនេះក្រុមការងារទាំងអស់របស់ហង្សមាស គ្រប់​ផ្នែក​ចេញ​ជួយលោកអស់​ពី​សម្ថភាពហើយ អីចឹងបើលោកមិន​ចេញនឹងគ្មានអ្វីថ្មី​ឡើយ។ដោយឡែក​ទាក់ទងលោកខេមរៈ សិរីមន្ដ វិញ​លោក​គ្រូភ្លេងរូបនោះថា​តារាទាំង​ឡាយ​មិនបាច់ច្រណែនទេ ព្រោះគាត់មានបងប្រុសនិពន្ធឲ្យច្រៀង​អីចឹងបើ​យើងចង់​បានបទល្អ​ល្បី​ដែរ​ម៉េចមិនឲ្យអ្នក​ខ្លាំង​ណាម្នាក់ធ្វើបទឲ្យច្រៀងដូចគេដែរទៅ ?

 លោកព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថាលោកជាសេដ្ឋីម្នាក់ក្នុងសិល្បៈព្រោះ​កាលពី​ខែ​កញ្ញា ឆ្នាំ២០២០ មនុស្ស​ជំនិតម្នាក់របស់លោកទម្លាយប្រាប់អ្នកកាសែត​ថាលោកឧកញ៉ារូប​នេះ​​សល់ទ្រព្យចំនួន៣០កលានដុល្លារ ពីការ​ចាប់អាជីពចម្រៀងរយៈពេលជាង២០ឆ្នាំ ។ការ​សល់​លុយច្រើនបែបនេះមានន័យថាលោកសុវត្ថិ ទោះជាលែង​មានបទល្បី លែងច្រៀងក៍គ្មាន​ហានិភ័យសេដ្ឋកិច្ចឡើយ ។ប៉ុន្ដែលោកសុវត្ថិ ដែលបច្ចុប្បន្ន លោកមាន មានឋា​នន្ដរស័ក្ក​ជា​ជា​វីរៈសេនីឯក និងជានាយរងការិយាល័យទី៥​នៃ​កងទ័ព្ទជើងគោកនោះធ្លាប់បានប្រាប់ថា​ទោះជា​លោកក្លាយទៅជាអ្វីក៍នៅតែបន្ដអាជីពចម្រៀងឲ្យស្មើគ្នាទៅនិងការធ្វើជំនួញដែរ ។លោក​ថាតាំងពីឡើងជា​ឧក​ញ៉ាមកនៅតាមកម្មវិធីផ្សេងៗ​គេ​នៅតែហៅលោកច្រៀងដដែល ។

  គូរបញ្ជាក់ថាក្រៅពីលោកព្រាប សុវត្ថិ តារាដែលឡើងជាឧកញ៉ាមានដូច​ជាលោកឧក​ញ៉ា​ទុំ សារុត​ហៅឃ្លោគ ,លាន អាហ្រ្វីលគីនីន ,ខេមរៈ សិរីមន្ដ  ខណៈដែលកាលពីថ្ងៃទី១៤ ធ្នូ ពិធីករ​លោក​ប៉ែន ចំរ៉ុង បានប្រកាសថា​លោក​ប៊ុន​ថុល ប៊ុនថង ហៅថមមី ជាឧកញ៉ាដែរ ៕

RELATED ARTICLES