ភ្នំពេញ៖ព្រាប សុវត្ថិ ឈជើងនៅGalaxy រយៈពេល៤០ខែមកហើយដែលរាប់ចាប់ពីឆ្នាំ២០២០ ដល់២០២២ លោកគឺជាតួឯកទោលម្នាក់ ព្រោះលោកខេម មិនមែនជាគូប្រជែងទីផ្សារចម្រៀងលោកឡើយ។ប៉ុន្ដែចាប់ពីខែមករា ឆ្នាំ២០២៣ លោក ព្រាប សុវត្ថិ បានជួបដៃគូប្រជែងចាស់ធ្លាប់ស្វិតស្វាញបំផុតអំឡុងពេលជ្រកនៅហង្សមាសជាមួយគ្នានោះគឺលោកខែម ប៊ុនថៃ ដែលមកប៉ះលោកសុវត្ថិ ជាលើកទី២ ហើយអ្នកទាំងពីរតែងតែបង្ហាញការវិការអោបថើបគ្នា ដើម្បីបញ្ជាក់ទៅគ្រប់គ្នាដែលសង្ស័យថាពួកគេមិនត្រូវគ្នា កាច់កុងគ្នាជាដើមនោះថាពួកគេគ្មានបញ្ហា។យ៉ាងណាការជ្រកនៅផលិតកម្មថ្មីនេះរយៈពេល៣ឆ្នាំ និង៤ខែ លោកព្រាប សុវត្ថិ នៅតែមិនទាន់មានបទណាដែលល្បីល្បាញបំផុតដដែល ពោលគឺអ្នកនិយមគាំទ្រស្រលាញ់ចម្រៀងលោកបន្ដច្រៀងបទល្បីល្បាញរបស់តារាវ័យ៤៨ឆ្នាំ រូបនេះនៅផលិតកម្មចាស់ច្រើនជាងទ្រនុំថ្មី។
ប៉ុន្ដែតារារួមអាជីពភាគច្រើននៅតែលើកឡើងថាលោកព្រាប សុវត្ថិ ចាកចេញពីហង្សមាសទៅGalaxy នេះមិនធ្លាក់ចុះទេគឺនៅតែមិនទាន់មានអ្នកផ្ដូលលោកដូចមុន ។ការលើកឡើងបែបនេះព្រោះតែលោកព្រាប សុវត្ថិ នៅបន្ដចេញមុខច្រៀងសម្ដែងតាមឆាកតន្រ្ដីធំៗ ហើយស្ពតពាណិជ្ជកម្មដែលលោកក្ដាប់ក្នុងដៃនៅតែជាក្រុមហ៊ុនធំៗនៅឡើយ ហេតុនេះចំណូលរបស់លោកសុវត្ថិ ពីសិល្បៈមិនប្រែប្រួលច្រើននោះទេ ។តែយ៉ាងណាមានការលើកឡើងថាពេលនេះព្រាប សុវត្ថិ មិនអាចជិះសេះលែងដៃតទៅទៀតបានទេ ព្រោះថាដៃគូប្រជែងចាស់របស់លោកគឺខេមរៈ សិរីមន្ដ កំពុងតែចាប់ផ្ដើមអង្រួនឆាកតន្រ្ដីឡើងវិញ ក្រោយឡើងជាឧកញ៉ាជាង២ឆ្នាំ ហាក់ស្ងប់ស្ងាត់ប្លែកនោះលោកប៊ុនថៃ ល្បីបទ”Call Me Papa “នៅលើបណ្ដាញសង្គម បើទោះជាមុននេះលោក រងការរិះគន់ស្ទួនៗរឿងចេញមុខការពារថៅកែក្ដី ប៉ុន្ដែលោកមិនបណ្ដោយឲ្យទីផ្សារចម្រៀងធ្លាក់ចុះឡើយ នឹងកំពុងតែធ្វើតេស្ដឡើងវិញថាតើមានសន្ទុះខ្លាំងដូចមុនឬអត់?ខណៈដែលលោកសុវត្ថិ វិញបានព្រលែងបទ”ចាំទឹកភ្នែកបងស្ងួតសិន “ដែលជាបទល្បីតាំងពីកាលជាង១០ឆ្នាំមុន នៅហង្សមាសម្លេះ ប៉ុន្ដែពេលនេះបានកែភ្លេងថ្មី ។
អ្នកជំនាញធ្វើភ្លេងម្នាក់នៅហង្សមាសបាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថាបើបទចម្រៀងព្រាប សុវត្ថិ នៅផលិតកម្មចាស់ល្បីជាងផលិតកម្មថ្មីមានន័យថាអ្នកធ្វើបទចម្រៀងឲ្យព្រាប សុវត្ថិ ច្រៀងមិនទាន់ត្រូវដូចមុនទេ បានជាបែបនេះ។តែComposer រូបនោះថាGalaxy មានលុយហេតុនេះលោកជឿរថាការចេញបទព្រាប សុវត្ថិ ឲ្យច្រើនឡើងវិញរឿងអីដែលថាចេញ១០០បទមិនប៉ៈបទដែលផ្ទុះសោះនោះគឺឲ្យតែផលិតកម្មគេចាយលុយ គេទិញអ្នកនិពន្ធMelody និពន្ធទំនុកច្រៀងខ្លាំងៗបានតារាគេនៅតែល្បីអីចឹង។គ្រូភ្លេងរូបនោះថាព្រាប សុវត្ថិ នៅហង្សមាស២៣ឆ្នាំ ហេតុនេះក្រុមការងារទាំងអស់របស់ហង្សមាស គ្រប់ផ្នែកចេញជួយលោកអស់ពីសម្ថភាពហើយ អីចឹងបើលោកមិនចេញនឹងគ្មានអ្វីថ្មីឡើយ។ដោយឡែកទាក់ទងលោកខេមរៈ សិរីមន្ដ វិញលោកគ្រូភ្លេងរូបនោះថាតារាទាំងឡាយមិនបាច់ច្រណែនទេ ព្រោះគាត់មានបងប្រុសនិពន្ធឲ្យច្រៀងអីចឹងបើយើងចង់បានបទល្អល្បីដែរម៉េចមិនឲ្យអ្នកខ្លាំងណាម្នាក់ធ្វើបទឲ្យច្រៀងដូចគេដែរទៅ ?
លោកព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថាលោកជាសេដ្ឋីម្នាក់ក្នុងសិល្បៈព្រោះកាលពីខែកញ្ញា ឆ្នាំ២០២០ មនុស្សជំនិតម្នាក់របស់លោកទម្លាយប្រាប់អ្នកកាសែតថាលោកឧកញ៉ារូបនេះសល់ទ្រព្យចំនួន៣០កលានដុល្លារ ពីការចាប់អាជីពចម្រៀងរយៈពេលជាង២០ឆ្នាំ ។ការសល់លុយច្រើនបែបនេះមានន័យថាលោកសុវត្ថិ ទោះជាលែងមានបទល្បី លែងច្រៀងក៍គ្មានហានិភ័យសេដ្ឋកិច្ចឡើយ ។ប៉ុន្ដែលោកសុវត្ថិ ដែលបច្ចុប្បន្ន លោកមាន មានឋានន្ដរស័ក្កជាជាវីរៈសេនីឯក និងជានាយរងការិយាល័យទី៥នៃកងទ័ព្ទជើងគោកនោះធ្លាប់បានប្រាប់ថាទោះជាលោកក្លាយទៅជាអ្វីក៍នៅតែបន្ដអាជីពចម្រៀងឲ្យស្មើគ្នាទៅនិងការធ្វើជំនួញដែរ ។លោកថាតាំងពីឡើងជាឧកញ៉ាមកនៅតាមកម្មវិធីផ្សេងៗគេនៅតែហៅលោកច្រៀងដដែល ។
គូរបញ្ជាក់ថាក្រៅពីលោកព្រាប សុវត្ថិ តារាដែលឡើងជាឧកញ៉ាមានដូចជាលោកឧកញ៉ាទុំ សារុតហៅឃ្លោគ ,លាន អាហ្រ្វីលគីនីន ,ខេមរៈ សិរីមន្ដ ខណៈដែលកាលពីថ្ងៃទី១៤ ធ្នូ ពិធីករលោកប៉ែន ចំរ៉ុង បានប្រកាសថាលោកប៊ុនថុល ប៊ុនថង ហៅថមមី ជាឧកញ៉ាដែរ ៕