ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា បានបង្ហាញអារម្មណ៍អាកអន់ស្រពោនចិន្ដា ដោយកាលពីពេលថ្មីៗនេះនាងស្លៀកពាក់ច្រឡំប្រុសនិងវាចាទាំងក្រៀមក្រំ(Sad)ថានាងសង្ហារប៉ុណ្ណឹងដែរ តែមិនគូរណាអត់សង្សារបែបនេះសោះ។ដោយឡែកកាលពីប៉ុន្មានថ្ងៃមុនដែរសីម៉ា ថានាងមានគម្រោងយកសង្សារនៅឆ្នាំ២០២៤ ប៉ុន្ដែមិនបញ្ជាក់ថាបុរសរូបណាដែលនឹងក្លាយទៅជាបណ្ដូលចិត្តរបស់នាងឡើយ ។ទោះជាយ៉ាងណាក្នុងជំនួបជាមួយអ្នកសារព័តនិងFan នាងច័ន្ទសីម៉ា តែងតែឆ្លើយដដែលៗថាអត់សង្សារនៅពេលដែលគេសួររឿងបេះដូងនាងនោះ បើទោះជានាងបានដឹងមុនថាពាក្យនេះគ្មានអ្នកណាជឿរជាក់លើនាងក្ដី ។

តើប្រុសស្នេហ៍របស់នាងតន់ ច័ន្ទសីម៉ា ជាអ្នកណាទៅបានជានាងលាក់ជិតឈឹងមិនឲ្យគេស្គាល់មុខបែបនេះ?
តន់ ច័ន្ទសីម៉ា មិនដែលលើកទូរស័ព្ទរបស់អ្នកកាសែតឡើយ លើកលែងតែជួបចៃដន្យនាងផ្ដល់បទសម្ភាសន៍ដូចតារាផ្សេងៗទៀតដែរ។អ្នកយកព័តមានយើងបានសាកសួរតារាដែលស្និតស្នាលច័ន្ទសីម៉ា ថាតើសង្សារអ្នកចម្រៀងតូចច្រឡឹងរូបនេះគឺជាអ្នកណា តែពួកគេខ្លះថាអត់ហ៊ាននិយាយនិងមួយចំនួនទៀតថាឭតែតាមព័តមានដែរថាឧកញ៉ាម្នាក់តាមស្រលាញ់។ទោះជាយ៉ាងនៅពេលសួរបញ្ជាក់ថាហេតុអីបានជាសីម៉ា ថ្ងូរតែអត់សង្សាររហូតបែបនេះពួកគេឆ្លើយថានោះគ្រាន់តែជាសារDrama ហើយប្រាកដណាស់ល្បីនិងស្អាតប៉ុណ្ណឹងដែរ រឿងអីដែលសីម៉ា រកសង្សារមិនបាន…។

តន់ ច័ន្ទសីម៉ា មិនសូវមានទីផ្សារចម្រៀងខ្លាំងដូចកាលពីចុងឆ្នាំ២០២០ និងឆ្នាំ២០២១ និង នោះទេ រយៈពេលចុងក្រោយនេះបើទោះជាតារាប្រុសល្បីលំដាប់ជូរមុខដល់ទៅ៣ដួងគឺព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម បានក្លាយទៅជាដៃគូនាងតែម្នាក់គត់ក្ដី ប៉ុន្ដែបញ្ហានាងសីម៉ា ចេញមុខការពារថៅកែស្ទួនៗធ្វើឲ្យមានភាពចម្រូងចម្រាសជាមួយFan នាពេលកន្លងមកនោះនាំឲ្យអ្នកគាំទ្រសីម៉ា ខ្លះបានព្រមានធ្វើពហិកា លែងស្ដាប់ចម្រៀងរបស់នាងគឺដូចគ្នាទៅនិងលោកសុវត្ថិ និងសិរីមន្ដ ដែរ ។ ប៉ុន្ដែតាមប្រភពថាក្នុងចំណោមតារាចម្រៀងផ្នែកយុវវ័យនាពេលបច្ចុប្បន្ននេះមានតែនាងសីម៉ា ម្នាក់ប៉ុណ្ណោះដែលមានតម្លៃខ្លួនខ្ពស់ជាងគេពោលគឺច្រៀងConcerts ធំម្ដងស៊ីថ្លៃ៥ពាន់ដុល្លារ ឯណ្ណោះដែលធ្វើឲ្យអ្នកដឹកនាំការប្រគុំតន្រ្ដីទាំងឡាយថ្ងូរដូចព្រាប ព្រោះគ្មានលទ្ធភាពជួលនាងច្រៀងពោលគឺនាងតែម្នាក់ស្មើតារាល្បីៗផ្សេងទៀត៣នាក់ ។

តន់ ច័ន្ទសីម៉ា បើទោះជាមិនធ្លាប់មានរឿងស្នេហាក្ដី ប៉ុន្ដែមុននាងត្អូញអត់សង្សារស្ទួនៗនេះ ធ្លាប់មានដំណឹងថាស្រីស្រស់ត្រូវឧកញ៉ាពោះម៉ាយកូន៤មា្នក់រាយអន្ទាក់ស្នេហ៍នាំឲ្យនាងពិបាកដើរគេចរួចទៀតផង។ប៉ុន្ដែចុងក្រោយនេះលោកឧកញ៉ាបែជាងាកទៅភ្ជាប់ស្នេហ៍ជាមួយអ្នកមេម៉ាយទ្រព្យស្ដុកទៅវិញទើបនាំឲ្យសីម៉ា ចេះតែប្រាប់គេឯងថាអត់សង្សាៗគ្រប់ពេលវេលាតែម្ដង។ដោយឡែកការដែលសីម៉ា ចេះតែប្រាប់មិត្តភក្ដិថារកសង្សារ១គ្រាប់ធ្វើថ្នាំមិនបាននេះអាចជាអាចជាយុទ្ធសាស្រ្ដចង់ឲ្យបុរសទាំងឡាយដែលនៅស្ទាក់ស្ទើចិត្តក្នុងការសារភាពស្នេហានាងនោះហ៊ានចេញមុខជាចំហ និងបន្សាបដំណឹងឧកញ៉ាងាកទៅស្នេហ៍អ្នកមេម៉ាយមើលរំលងនាង។តែនាងសីម៉ា ដែលGalaxy អះអាងថាជាតារាលំដាប់Grade A នាពេលបច្ចុប្បន្ននេះប្រាកដជាមានជម្រើសស្នេហ៍ច្រើន ពោលគឺបេះដូងមិនឯកកោដូចនាងDrama ឡើយ។

តន់ ច័ន្ទសីម៉ា ជាតារាម្នាក់ដែលក្លាហានហ៊ានសារភាពថានាងបានកែសម្រស់ដល់ទៅ៣ផ្នែកលើរាងកាយនាងនោះគឺធ្វើច្រមុះ,ចាក់ចង្កា និងពត់ធ្មេញ ខណៈដែលតារាខ្លះទៀតបានកែកុនសម្ផស្សលើសនាងផងតែ ពួកគេមិនដែលទទួលស្គាល់ឡើយ ។យ៉ាងណាមិនមានដំណឹងថាសីម៉ា ចង់កែពង្រីកដើមទ្រូង ឬបានធ្វើនៅផ្នែកណាផ្សេងក្រៅពី៣ចំណុចខាងលើទេ ។ប្រភពបានឲ្យដឹងថានាងសីម៉ា នៅតែត្រូវបានថៅកែទុកចិត្តសម្រាប់ឆ្នាំ២០២៣ -២០២៤ ពោលគឺមិនទាន់មានផែនការណ៍ទិញតារាស្រីជើងខ្លាំងរូបណាយកមកប្រជែងនាងឡើយក្រោយពីពេជ្រ សោភា និងមាស សុខសោភា បដិសេធទៅជ្រកទ្រនុំដែលមានថៅកែ,តារាចម្រៀង និងអ្នកនិពន្ធភាគច្រើនសុទ្ធតែជាឧកញ៉ានេះ។ប្រសិនបើច័ន្ទសីម៉ា អត់គូប្រជែងនៅGalaxy បែបនេះមានន័យថាលោកព្រាប សុវត្ថិ ,ខេមរៈសិរីមន្ដ និងខេម នៅតែគ្មានជម្រើសចាប់ដៃតារាផ្សេងនោះទេ ហេតុនេះសីម៉ា បន្ដអង្គុយជាតួឯកតទៅទៀត៕
