Monday, June 23, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖តូចចិត្តអត់សង្សារ

តន់ ច័ន្ទសីម៉ា ៖តូចចិត្តអត់សង្សារ

ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា បានបង្ហាញអារម្មណ៍អាកអន់ស្រពោនចិន្ដា ដោយ​កាល​ពី​ពេល​ថ្មីៗនេះ​នាងស្លៀកពាក់ច្រឡំប្រុសនិងវាចាទាំងក្រៀមក្រំ(Sad)ថានាងសង្ហារប៉ុណ្ណឹងដែរ តែ​មិនគូរណាអត់សង្សារ​បែបនេះសោះ។ដោយឡែកកាលពីប៉ុន្មានថ្ងៃមុនដែរសីម៉ា ថា​នាងមាន​គម្រោង​យកសង្សារនៅឆ្នាំ២០២៤ ប៉ុន្ដែមិនបញ្ជាក់ថាបុរសរូបណាដែលនឹងក្លាយទៅ​ជា​បណ្ដូ​ល​​​ចិត្តរបស់នាងឡើយ ។ទោះជាយ៉ាងណាក្នុងជំនួបជាមួយអ្នកសារព័តនិងFan នាងច័ន្ទសីម៉ា តែងតែឆ្លើយដដែលៗថាអត់​សង្សារ​នៅពេលដែលគេសួររឿងបេះដូងនាងនោះ បើទោះជានាង​បាន​ដឹងមុនថាពាក្យនេះគ្មានអ្នកណា​ជឿរជាក់​លើនាងក្ដី ។

  តើប្រុសស្នេហ៍របស់នាងតន់ ច័ន្ទសីម៉ា ជាអ្នកណាទៅបានជានាងលាក់ជិត​ឈឹងមិន​ឲ្យគេ​ស្គាល់មុខបែបនេះ?

តន់ ច័ន្ទសីម៉ា មិនដែលលើកទូរស័ព្ទរបស់អ្នកកាសែតឡើយ លើកលែងតែជួបចៃដន្យ​នាង​ផ្ដល់បទ​សម្ភាសន៍​ដូច​តារាផ្សេងៗទៀតដែរ។អ្នកយក​ព័តមានយើងបានសាក​សួរតារា​ដែល​ស្និតស្នាលច័ន្ទសីម៉ា ថាតើសង្សារអ្នក​ចម្រៀងតូចច្រឡឹងរូបនេះគឺជាអ្នកណា តែពួកគេ​ខ្លះ​ថាអត់ហ៊ាននិយាយនិងមួយចំនួនទៀតថាឭ​តែតាមព័ត​មានដែរថាឧកញ៉ា​ម្នាក់តាមស្រ​លា​ញ់។ទោះជាយ៉ាងនៅពេលសួរបញ្ជាក់ថាហេតុអីបានជាសីម៉ា ថ្ងូរតែអត់​សង្សារ​រហូតបែប​នេះ​ពួក​​គេឆ្លើយថានោះគ្រាន់តែជាសារDrama ហើយប្រាកដណាស់ល្បីនិងស្អាតប៉ុណ្ណឹងដែរ រឿង​អី​ដែលសីម៉ា ​រកសង្សារមិនបាន…។

 តន់ ច័ន្ទសីម៉ា មិនសូវមានទីផ្សារចម្រៀងខ្លាំងដូចកាលពីចុងឆ្នាំ២០២០ និងឆ្នាំ២០២១ និង នោះទេ រយៈពេល​ចុងក្រោយនេះបើទោះជាតារាប្រុសល្បីលំដាប់​ជូរមុខដល់ទៅ​៣ដួងគឺ​ព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម បានក្លាយទៅជាដៃគូនាងតែម្នាក់គត់ក្ដី ប៉ុន្ដែបញ្ហានាង​សីម៉ា ចេញមុខការពារថៅកែស្ទួនៗធ្វើឲ្យមាន​ភាពចម្រូង​ចម្រាសជាមួយFan នាពេលកន្លង​មក​នោះនាំឲ្យអ្នកគាំទ្រសីម៉ា ខ្លះបានព្រមានធ្វើពហិកា លែងស្ដាប់ចម្រៀង​របស់នាង​គឺដូចគ្នា​ទៅ​និងលោកសុវត្ថិ និងសិរីមន្ដ ដែរ ។ ប៉ុន្ដែតាមប្រភពថាក្នុងចំណោមតារាចម្រៀងផ្នែក​យុវវ័យ​​នា​ពេលបច្ចុប្បន្ននេះមានតែនាងសីម៉ា ម្នាក់ប៉ុណ្ណោះដែលមានតម្លៃខ្លួនខ្ពស់ជាងគេពោល​គឺច្រៀង​Concerts ធំម្ដងស៊ីថ្លៃ៥ពាន់ដុល្លារ ឯណ្ណោះដែលធ្វើឲ្យអ្នកដឹកនាំការប្រគុំតន្រ្ដីទាំង​ឡាយថ្ងូរ​ដូចព្រាប ព្រោះ​គ្មាន​លទ្ធភាពជួលនាងច្រៀងពោលគឺ​នាងតែម្នាក់ស្មើតារាល្បីៗផ្សេង​ទៀត​៣នាក់ ។

 តន់ ច័ន្ទសីម៉ា បើទោះជាមិនធ្លាប់មានរឿងស្នេហាក្ដី ប៉ុន្ដែមុននាងត្អូញអត់​សង្សារ​ស្ទួន​ៗនេះ ធ្លាប់មានដំណឹង​ថាស្រីស្រស់ត្រូវឧកញ៉ាពោះម៉ាយកូន៤​មា្នក់រាយអន្ទាក់ស្នេហ៍នាំ​ឲ្យ​នាង​ពិបាកដើរគេចរួចទៀតផង។ប៉ុន្ដែចុងក្រោយនេះលោកឧកញ៉ាបែជា​ងាកទៅភ្ជាប់​ស្នេហ៍​ជាមួយ​អ្នក​មេម៉ាយទ្រព្យស្ដុកទៅវិញទើបនាំឲ្យសីម៉ា ចេះតែប្រាប់គេឯងថាអត់សង្សាៗ​គ្រប់​ពេល​វេលាតែ​ម្ដង។ដោយឡែកការដែលសីម៉ា ចេះតែប្រាប់មិត្តភក្ដិថា​រកសង្សារ​១គ្រាប់ធ្វើ​ថ្នាំមិន​បាននេះ​អាច​ជាអាចជាយុទ្ធសាស្រ្ដចង់ឲ្យបុរសទាំងឡាយដែលនៅស្ទាក់​ស្ទើចិត្ត​ក្នុងការ​សារភាព​ស្នេ​ហានាងនោះហ៊ានចេញមុខជាចំហ និងបន្សាបដំណឹងឧកញ៉ាងាក​ទៅស្នេហ៍​អ្នក​មេម៉ាយ​មើល​​រំលងនាង។តែនាងសីម៉ា ដែលGalaxy អះអាងថាជាតារាលំដាប់Grade A នា​ពេល​បច្ចុប្បន្ន​នេះ​ប្រាកដ​ជាមានជម្រើសស្នេហ៍ច្រើន ពោលគឺបេះដូងមិនឯក​កោដូចនាង​Drama ឡើយ។

 តន់ ច័ន្ទសីម៉ា ជាតារាម្នាក់ដែលក្លាហានហ៊ានសារភាពថានាង​បានកែសម្រស់​ដល់​ទៅ៣ផ្នែកលើរាងកាយនាង​នោះគឺធ្វើច្រមុះ,ចាក់ចង្កា និងពត់ធ្មេញ ខណៈដែល​តារា​ខ្លះ​ទៀតបានកែកុនសម្ផស្សលើសនាងផងតែ ពួកគេ​មិន​ដែលទទួលស្គាល់ឡើយ ។យ៉ាង​ណា​មិនមានដំណឹងថាសីម៉ា ចង់កែពង្រីកដើមទ្រូង ឬបានធ្វើនៅផ្នែកណា​ផ្សេង​ក្រៅពី៣ចំណុច​ខាង​លើ​​ទេ ។ប្រភពបានឲ្យដឹងថានាងសីម៉ា នៅតែត្រូវបានថៅកែទុកចិត្តសម្រាប់​ឆ្នាំ​២០២៣ -២០២៤ ពោលគឺមិនទាន់មានផែនការណ៍ទិញតារាស្រីជើង​ខ្លាំងរូបណា​យកមក​ប្រជែងនាង​ឡើយ​ក្រោយ​ពីពេជ្រ សោភា និងមាស សុខសោភា បដិសេធទៅជ្រក​ទ្រនុំដែល​មាន​ថៅកែ​,តារាចម្រៀង និងអ្នកនិ​ពន្ធភាគច្រើនសុទ្ធតែជាឧកញ៉ានេះ។ប្រសិនបើច័ន្ទសីម៉ា អត់គូ​ប្រ​ជែងនៅGalaxy បែបនេះមានន័យថា​លោក​ព្រាប សុវត្ថិ ,ខេមរៈសិរីមន្ដ និងខេម នៅតែគ្មាន​ជម្រើស​ចាប់​​ដៃតារាផ្សេងនោះទេ ហេតុនេះសីម៉ា បន្ដអង្គុយ​ជាតួឯកតទៅទៀត៕

RELATED ARTICLES