Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានវីរៈ ប៊ុនថាំ បុកបង្គោលគីឡូម៉ែត្រ ក្រឡាប់ ផ្ងារជើង

ឡានវីរៈ ប៊ុនថាំ បុកបង្គោលគីឡូម៉ែត្រ ក្រឡាប់ ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តរបស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ១គ្រឿង បុកបង្គោលគីឡូម៉ែត្រ បណ្តាលឱ្យរថយន្ត ក្រឡាប់ផ្ងារជើងច្រងាង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដំណើរផ្សេងទៀត។ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅតាម បណ្តោយផ្លូវជាតិលេខ៦អា ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកក្រូច ជារបស់របស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ពាក់ស្លាកលេខ ភ្នំពេញ 2BR-1545 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងហេតុ បានរេចង្កូតទៅបុកបង្គោលគីឡូលេខ១១ បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងច្រងាង សំណាងល្អមនុស្សមិនគ្រោះថ្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការ វាស់វែង យករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់បន្តទៀត៕

RELATED ARTICLES