Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងម៉ាស្សាមិនស្រួល ចាក់សាំងដុតហាង

ខឹងម៉ាស្សាមិនស្រួល ចាក់សាំងដុតហាង

ភ្នំពេញ ៖ បុរស ២នាក់ បានជិះម៉ូតដឹកគ្នា យកសាំងមកចាក់ដុតហាងម៉ាស្សា បង្កឱ្យមានអណ្តាតភ្លើងឆាប ឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង នាំគ្នាជួយពន្លត់ភ្លើងទាំងព្រលឹងចុងសក់ ចំណែកជនដៃ ដល់ទាំង២នាក់ បាននាំគ្នាជិះម៉ូតូរត់គេចបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះ ម៉ាស្សា កោសជប់ ១០០០០រៀល ជិតស្ថានីយបូមទឹកបឹងទំពន់ ផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពនារីជាបុគ្គលិកបម្រើការនៅហាងម៉ាស្សា កោសជប់ខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើត ហេតុ ពួកនាងកំពុងតែអង្គុយជុំគ្នានៅខាងមុខផ្ទះ ដើម្បីរង់ចាំបម្រើសេវាកម្មកោសជប់ ម៉ាស្សា ដល់ភ្ញៀវ។ ស្របពេលនោះ ស្រាប់តែបុរស២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ  បានជិះមកឈប់មុខហាង រួចទម្លាក់បុរសម្នាក់ ដោយមានយួរធុងទឹកកកតូចមួយ ដើរចូលទៅក្នុង បន្ទប់កោស ជប់ របស់ពួកនាង។

ប្រភពដដែល បានបន្តថា ដំបូងឡើយ នៅពេលឃើញបុរសរូបនោះដើរចូលទៅក្នុងបន្ទប់កោសជប់ ពួកនាង នឹកស្មានថា ជាភ្ញៀវមករកសេវាម៉ាស្សា កោសជប់ ស្រាប់តែពេលពួកនាង ក្រោកដើរ បំណងទៅសួរនាំក៏ឃើញ បុរសរូបនោះរត់ចេញមកក្រៅវិញ ទាំងត្រហេបត្រហប រួចឡើងជិះម៉ូតូបក្ខពួកម្នាក់ទៀតដែលបញ្ឆេះរង់ចាំជា ស្រេច ចាកចេញទៅបាត់យ៉ាងភ្លាមៗ ជាហេតុធ្វើឱ្យពួកនាងស្រឡាំងកាំងយ៉ាងខ្លាំង ហើយភ្លាមនោះ ពេលក្រ ឡេកទៅមើលបន្ទប់កោសជប់ ឃើញមានអណ្តាតភ្លើងឆាបឆេះពូក និងខោអាវ យ៉ាងសន្ធោសន្ធៅតែម្តង។ប្រភពខាងលើ បញ្ជាក់ថា ភ្លាមនោះ ពួកនាងនាំគ្នាស្រែកឆោឡោថា មានភ្លើងឆេះ ធ្វើឱ្យផ្អើលអស់ប្រជាពលរដ្ឋ នាំគ្នាជួយយកទឹកនិងបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ អស់ជាច្រើនបំពង់ ទើបធ្វើឱ្យភ្លើងរលត់ទៅវិញ នៅវេ លាម៉ោង ៦និង៤០នាទី ព្រលប់ថ្ងៃដដែល ដោយមិនបាន ឆេះរាលដល់ហាងទាំងមូលឡើយ។ពាក់ព័ន្ធក្នុងករណីខាងលើនេះ មានកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យរបស់ការិយា ល័យបង្ការ-ពន្លត់ អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅដល់កន្លែងកើតហេតុ ចំនួន១គ្រឿងដែរ តែមិន បានប្រើប្រាស់ទឹកនោះទេ ដោយសារពលរដ្ឋជួយគ្នាពន្លត់ទាន់ពេលវេលាទៅហើយ។

ចំពោះហេតុការណ៍នេះ គឺមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ហើយក៏មិនមានឆេះរាលដាល ដល់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋជិតខាងដែរ គឺគ្រាន់តែខូចខាតសម្ភារៈក្នុងបន្ទប់ម៉ាស្សា រួមមានឆេះ ពូកអស់១ និងខោអាវ មួយចំនួនតែប៉ុណ្ណោះ។ ចំណែកមូលហេតុ គឺមានជនមិនស្គាល់អត្តសញ្ញាណបានយក សាំងមកចាក់ដុត និងត្រូវបានគេសង្ស័យថា ទំនងជាមានគំនុំរឿងអ្វីមួយ ឬខឹងម៉ាស្សាមិនស្រួល ក៏មិនដឹង៕

RELATED ARTICLES