ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ ក្រោយបានធ្វើសកម្មភាពប៉ុនប៉ងធ្វើមនុស្សឃាត់ដោយចេតនា ក៏គេចខ្លួនបាត់ស្រមោលទៅ ទើបជនរងគ្រោះបានដាក់ប្តឹងទៅតុលាការ រហូតចៅក្រមស៊ើប
សួរសាលាដំបូងខេត្តកណ្តាល ចេញដីការបង្គប់ឲ្យចាប់ខ្លួន។ លុះនៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ទើបសមត្ថកិច្ចឃាត់ខ្លួនជនត្រូវចោទបាន នៅចំណុចភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។
ជនត្រូវចោទដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនេះ មានឈ្មោះបាន ភក្តី ហៅ វិន វ៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានឪពុកឈ្មោះបាន វិន ម្តាយឈ្មោះសឿ ញ៉ឹប រស់នៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។
តាមប្រភពីសមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនជនត្រូវចោទនេះ ធ្វើតាដីការបង្គាប់ឲ្យចាប់ខ្លួន របស់លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លេខ៖ ៨៨០ ដកប ចខ ចុះថ្ងៃទី១០ ខែវិច្ឆិកា
ឆ្នាំ ២០១៥ ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ដោយប្រប្រព្រឹត្តនៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៦។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៦ ជនជាប់ចោទរូបនេះ បានប្រព្រឹត្តបទល្មើសប៉ុនប៉ងមនុស្សឃាតដោយចេតនា លើជនរងគ្រោះម្នាក់ នៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល រួចក៏រត់គេចខ្លួនបាត់ ស្រមោលទៅ ទើបជនរងគ្រោះ និងក្រុមគ្រួសារ បានទៅដាក់ពាក្យប្តឹងឲ្យតុលាការជួយរកយុតិ្តធម៌ ដល់ខ្លួន ហើយក៏ត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចេញដីការបង្គាប់ឲ្យចាប់ឃាត់ខ្លួន លុះនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យ ក៏ចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕