Saturday, January 18, 2025
Homeសន្ដិសុខសង្គមសមត្ថកិច្ចស្រុកខ្សាច់កណ្តាល ឃាត់ខ្លួនជនជាប់ចោទម្នាក់

សមត្ថកិច្ចស្រុកខ្សាច់កណ្តាល ឃាត់ខ្លួនជនជាប់ចោទម្នាក់

 

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ ក្រោយបានធ្វើសកម្មភាពប៉ុនប៉ងធ្វើមនុស្សឃាត់ដោយចេតនា   ក៏គេចខ្លួន​បាត់ស្រមោលទៅ  ទើបជនរងគ្រោះបានដាក់ប្តឹងទៅតុលាការ   រហូតចៅក្រមស៊ើប
សួរសាលា​ដំបូ​ង​ខេត្ត​កណ្តាល ចេញដីការបង្គប់ឲ្យចាប់ខ្លួន។ ​លុះនៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា  ឆ្នាំ២០១៧ ទើបសមត្ថកិច្ចឃាត់ខ្លួនជនត្រូវចោទបាន នៅចំណុចភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។

ជនត្រូវចោទដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនេះ មានឈ្មោះបាន ភក្តី ហៅ វិន វ៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានឪពុកឈ្មោះបាន វិន  ម្តាយឈ្មោះសឿ ញ៉ឹប រស់នៅភូមិពុក​ឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។

តាមប្រភពីសមត្ថកិច្ចបានឲ្យដឹងថា ​​ការចាប់ខ្លួនជនត្រូវចោទនេះ ធ្វើតាដីការបង្គាប់ឲ្យចាប់ខ្លួន របស់លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល  លេខ៖ ៨៨០ ដកប ចខ ចុះថ្ងៃទី១០ ខែវិច្ឆិកា
ឆ្នាំ ២០១៥ ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ដោយប្រប្រព្រឹត្តនៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់‌កណ្ដាល កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៦។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៦  ជនជាប់ចោទរូបនេះ  បានប្រព្រឹត្តបទល្មើស​ប៉ុនប៉ងមនុស្ស​ឃាតដោយចេតនា​ លើជនរងគ្រោះម្នាក់ នៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់‌កណ្ដាល ខេត្តកណ្តាល រួចក៏រត់គេចខ្លួនបាត់ ស្រមោលទៅ ទើបជនរងគ្រោះ​ និងក្រុមគ្រួសារ បានទៅដាក់ពាក្យប្តឹងឲ្យតុលាការជួយរកយុតិ្តធម៌ ដល់ខ្លួន ហើយក៏ត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល  ចេញដីការបង្គាប់ឲ្យចាប់ឃាត់ខ្លួន  លុះនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យ ក៏ចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕

 

RELATED ARTICLES