ភ្នំពេញ៖តារាចម្រៀងរូបសង្ហារលោកថៃ នរបណ្ឌិត ហៅBennie Thai បានចេញបទចម្រៀងមនោសញ្ចេតនាមួយបទដែលមានចំណងជើងថា”កុំបោះបង់” ពោពេញទៅដោយមនោសញ្ចេតនាជ្រាលជ្រៅក្រោម ស្នាដៃនិពន្ធលោកស្រីងិន ម៉ានីយ៉ា ដែលជាបទមួយ ជម្រញឲ្យមនុស្សត្រូវតស៊ូ ក្រោកឈ ចំពោះឧបស័គ្គ លើកទឹកចិត្តខ្លួនឯង …។បទចម្រៀងនេះមានអន្ថន័យអប់រំល្អដោយសារតែស្នាដៃលោស្រីងិន ម៉ានីយ៉ា ជាអ្នកនិពន្ធល្បីល្បាញឈ្មោះនៅហង្សមាសដែលលោកស្រីធ្លាប់និពន្ធបទចម្រៀងល្បីឲ្យតារាចម្រៀងជាច្រើនមកហើយក្នុងនោះមានដូចជាលោកព្រាប សុវត្ថិ និងពេជ្រ សោភា ជាដើម ។ចំពោះលោកថៃ នរបណ្ឌិត ហៅBennie Thai វិញលោកជាប្អូនប្រុសបង្កើតរបស់អតីតFreshie លោកថៃ នរពិទូ និងអ្នកនាងថៃ នារីសុជាតា ហៅហ្វីយ៉ាតា ហើយជាកូនទី២របស់លោកថៃ នរសត្យា ។
តាមរយៈការមានឈាមជ័រជាអ្នកសិល្បៈនិងមានម្ដាយជាអ្នកនិពន្ធល្បីឈ្មោះបែបនេះលោក Bennie Thai ដែលមានការលើកទឹកចិត្តពីក្រុមគ្រួសារពេញទំហ៊ឹងក្នុងការចាប់អាជីពចម្រៀងមួយនេះ គេរំពឹងថាលោកនឹង ចេញបទចម្រៀងថ្មីៗនាពេលខាងមុខជាបន្ដបន្ទាប់ទៀតជាមិនខាន ព្រោះលោកស្រីងិន ម៉ានីយ៉ា បានជួយឲ្យ តារាជាច្រើនមកហើយមានកេរ្ដិ៍ឈ្មោះល្បីក្នុងសិល្បៈរហូតមកដល់បច្ចុប្បន្ន ហេតុនេះលោកស្រីនឹងមិនពិបាកក្នុងការនិពន្ធបទចម្រៀងឲ្យត្រូវទៅតាមទឹកដមសម្លេងរបស់កូនប្រុសសំណព្វចិត្តគឺលោកBennie Thai ឡើយ។
អ្នកលេងហ្វេសបុកបានលើកឡើងថាបទ”កុំបោះបង់”មានអត្ថន័យចាក់ដោតខ្លាំង ហើយការផលិតMV ក៍មាន ភាពទាក់ទាញ ហេតុនេះគេចាំមើលថាតើស្នាដៃបន្ទាប់របស់លោកBennie Thai នឹងមានអ្វីឲ្យFan តាមដានត ទៀតនាពេលខាងមុខនេះ ?