Monday, November 18, 2024
Homeតារាខ្មែរប្អូនប្រុសថៃ នរវិទូ និងហ្វីយ៉ាតា លោកថៃ នរបណ្ឌិត ហៅBennie Thai ចេញ៖ “កុំបោះ បង់” ត្រូវចិត្តយុវ័យ

ប្អូនប្រុសថៃ នរវិទូ និងហ្វីយ៉ាតា លោកថៃ នរបណ្ឌិត ហៅBennie Thai ចេញ៖ “កុំបោះ បង់” ត្រូវចិត្តយុវ័យ

ភ្នំពេញ៖តារាចម្រៀងរូបសង្ហារលោកថៃ នរបណ្ឌិត ហៅBennie Thai បានចេញបទចម្រៀង​មនោ​សញ្ចេត​នាមួយបទដែលមានចំណងជើងថា”កុំបោះបង់” ពោពេញទៅដោយមនោសញ្ចេតនាជ្រាលជ្រៅក្រោម ស្នាដៃនិពន្ធលោកស្រីងិន ម៉ានីយ៉ា ដែលជាបទមួយ ជម្រញឲ្យមនុស្សត្រូវតស៊ូ ក្រោក​ឈ ចំពោះឧបស័គ្គ លើកទឹកចិត្តខ្លួនឯង …។បទចម្រៀងនេះមានអន្ថន័យអប់រំល្អដោយ​សារតែ​ស្នាដៃលោស្រីងិន ម៉ានីយ៉ា ជាអ្នកនិពន្ធល្បី​ល្បាញ​ឈ្មោះនៅ​ហង្សមាសដែលលោកស្រីធ្លាប់​និពន្ធបទ​ចម្រៀងល្បីឲ្យតារាចម្រៀង​ជាច្រើន​មកហើយក្នុងនោះមានដូចជាលោកព្រាប សុវត្ថិ និងពេជ្រ សោភា ជាដើម ។ចំពោះលោកថៃ នរបណ្ឌិត ហៅBennie Thai វិញលោកជាប្អូនប្រុស​បង្កើត​របស់អតីតFreshie លោកថៃ នរពិទូ និងអ្នកនាងថៃ នារីសុជាតា ហៅហ្វីយ៉ាតា  ហើយជា​កូន​ទី២របស់លោកថៃ នរសត្យា ។

តាម​រយៈការមានឈាមជ័រជាអ្នកសិល្បៈនិងមានម្ដាយ​ជាអ្នកនិ​ពន្ធល្បីឈ្មោះបែបនេះលោក Bennie Thai ដែលមានការលើកទឹកចិត្តពីក្រុមគ្រួសារ​ពេញទំ​ហ៊ឹង​​ក្នុងការចាប់​អាជីព​ចម្រៀង​មួយនេះ គេរំពឹងថាលោកនឹង ចេញបទចម្រៀងថ្មីៗនាពេលខាង​មុខជាបន្ដបន្ទាប់​ទៀតជា​មិនខាន ព្រោះលោកស្រីងិន ម៉ានីយ៉ា បានជួយឲ្យ តារាជាច្រើនមក​ហើយមានកេរ្ដិ៍ឈ្មោះ​ល្បីក្នុងសិល្បៈរហូតមកដល់បច្ចុប្បន្ន ហេតុនេះលោកស្រីនឹង​មិនពិបាក​ក្នុងការនិពន្ធបទ​ចម្រៀងឲ្យត្រូវទៅតាមទឹកដមសម្លេងរបស់កូនប្រុសសំណព្វចិត្តគឺលោកBennie Thai ឡើយ។

 អ្នកលេងហ្វេសបុកបានលើកឡើងថាបទ”កុំបោះបង់”មានអត្ថន័យចាក់ដោតខ្លាំង ហើយការផលិតMV ក៍មាន ភាពទាក់ទាញ ហេតុនេះគេចាំមើលថាតើស្នាដៃបន្ទាប់​របស់លោក​Bennie Thai នឹងមានអ្វីឲ្យFan តាមដានត ទៀតនាពេលខាងមុខនេះ ?

RELATED ARTICLES