Sunday, March 16, 2025
Homeព័ត៌មានជាតិស្គាល់​គ្នាបាន២ថ្ងៃ នាំមកផឹកស៊ីនៅបន្ទប់ជួល បោកយកម៉ូតូទៅបាត់

ស្គាល់​គ្នាបាន២ថ្ងៃ នាំមកផឹកស៊ីនៅបន្ទប់ជួល បោកយកម៉ូតូទៅបាត់

ភ្នំពេញៈ បុរសអ្នករត់ម៉ូតូឌុបម្នាក់ទើបតែស្គាល់គ្នាបាន២ថ្ងៃ រាប់អានជាមិត្ត​ភ័ត្ត្រ នាំមកផឹក​ស៊ី​នៅ​បន្ទប់ជួលស្រាប់តែខ្ចីម៉ូតូទៅទិញសាច់ក្លែមយកទៅបាត់រហូតតែម្តងនិងមកប្តឹងសមត្ថកិច្ចជួយ​អត្តរាគមន៍កាលពីម៉ោង១៩និង៣០នាទីល្ងាចថ្ងៃទី២៨មករា២០១៧នៅចំណុចបន្ទប់ជួលភូមិត្រពាំងថ្កឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

បុរសដែលចាញ់បោកគេឈ្មោះ អ៉ឹម ចក់ អាយុ៣៥ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិ​ត្រពាំងថ្កឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។និងមានស្រុកកំណើត​ភូមិស៊ីការឃុំ​ស្វាយយៀ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ ចំណែកជនសង្ស័យបោកយកម៉ូតូនោះ​មិនត្រូវ​បានស្គាល់ឈ្មោះឡើយ។

ប្រភពពីជនរងគ្រោះជាម្ចាស់ម៉ូតូ បានប្រាប់សមត្ថកិច្ចថា គាត់និងជបសង្ស័យទើបតែស្គាល់គ្នា​បានចំនួន២ថ្ងៃប៉ុណោះ ខណៈដែលគាត់ទៅរត់ម៉ូតូឌុបនៅកាណាឌីយា ហើយបុរសជាជន​សង្ស័យសុំរាប់អានជាមិត្តភ័ត្ត្រនិងគ្នា លុះល្ងាចកើតហេតុដោយការរាប់អាន​គ្នាគាត់ ក៍​បាន​ហៅ​បុរសខាងលើមកផឹកស៊ីនៅបន្ទប់ជួលរបស់គាត់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ក្រោយពី​ផឹកស៊ីមួយសន្ទុះធំអសមសាច់ក្លែប ស្រាប់តែជនសង្ស័យខាងលើប្រាប់ថា ខ្ចីម៉ូតូបងទៅទិញ​សាច់​ក្លែមមួយភ្លេតក៍យកទៅបាត់រហូតតែម្តង។

ប្រភពបានប្រាប់ទៀតថាក្រោយពីចាំបាត់ៗ គាត់បានទូរស័ព្ទទៅសាកសួរហេតុអ្វី​ទៅទិញគ្រឿង ក្លែមយូម្លេះហើយត្រូវបានបុរសសង្ស័យប្រាប់វិញថាម៉ូតូបងឯងខ្ញុំយកទៅលក់ហើយមិនចាំបាច់មើលផ្លូវទេ​ ហើយក៍បិតទូរស័ព្ទខលលែងចូលតែម្តង ក្រោយមកគាត់ក៍បានមកដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅតែម្តង។

គួររំលឹកថាម៉ូតូដែលជនសង្ស័យទើបតែស្គាល់​គ្នាបោកយកទៅនេះម៉ាកទ្រឹមសងសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៥ ពាក់ស្លាកលេខស្វាយរៀង 1B-5093 ៕

RELATED ARTICLES