ភ្នំពេញៈ បុរសអ្នករត់ម៉ូតូឌុបម្នាក់ទើបតែស្គាល់គ្នាបាន២ថ្ងៃ រាប់អានជាមិត្តភ័ត្ត្រ នាំមកផឹកស៊ីនៅបន្ទប់ជួលស្រាប់តែខ្ចីម៉ូតូទៅទិញសាច់ក្លែមយកទៅបាត់រហូតតែម្តងនិងមកប្តឹងសមត្ថកិច្ចជួយអត្តរាគមន៍កាលពីម៉ោង១៩និង៣០នាទីល្ងាចថ្ងៃទី២៨មករា២០១៧នៅចំណុចបន្ទប់ជួលភូមិត្រពាំងថ្កឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
បុរសដែលចាញ់បោកគេឈ្មោះ អ៉ឹម ចក់ អាយុ៣៥ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្កឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។និងមានស្រុកកំណើតភូមិស៊ីការឃុំស្វាយយៀ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ ចំណែកជនសង្ស័យបោកយកម៉ូតូនោះមិនត្រូវបានស្គាល់ឈ្មោះឡើយ។
ប្រភពពីជនរងគ្រោះជាម្ចាស់ម៉ូតូ បានប្រាប់សមត្ថកិច្ចថា គាត់និងជបសង្ស័យទើបតែស្គាល់គ្នាបានចំនួន២ថ្ងៃប៉ុណោះ ខណៈដែលគាត់ទៅរត់ម៉ូតូឌុបនៅកាណាឌីយា ហើយបុរសជាជនសង្ស័យសុំរាប់អានជាមិត្តភ័ត្ត្រនិងគ្នា លុះល្ងាចកើតហេតុដោយការរាប់អានគ្នាគាត់ ក៍បានហៅបុរសខាងលើមកផឹកស៊ីនៅបន្ទប់ជួលរបស់គាត់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ក្រោយពីផឹកស៊ីមួយសន្ទុះធំអសមសាច់ក្លែប ស្រាប់តែជនសង្ស័យខាងលើប្រាប់ថា ខ្ចីម៉ូតូបងទៅទិញសាច់ក្លែមមួយភ្លេតក៍យកទៅបាត់រហូតតែម្តង។
ប្រភពបានប្រាប់ទៀតថាក្រោយពីចាំបាត់ៗ គាត់បានទូរស័ព្ទទៅសាកសួរហេតុអ្វីទៅទិញគ្រឿង ក្លែមយូម្លេះហើយត្រូវបានបុរសសង្ស័យប្រាប់វិញថាម៉ូតូបងឯងខ្ញុំយកទៅលក់ហើយមិនចាំបាច់មើលផ្លូវទេ ហើយក៍បិតទូរស័ព្ទខលលែងចូលតែម្តង ក្រោយមកគាត់ក៍បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅតែម្តង។
គួររំលឹកថាម៉ូតូដែលជនសង្ស័យទើបតែស្គាល់គ្នាបោកយកទៅនេះម៉ាកទ្រឹមសងសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៥ ពាក់ស្លាកលេខស្វាយរៀង 1B-5093 ៕