ខេត្តតាកែវ ៖ ជនសង្ស័យ ចំនួន៣នាក់ ក្នុងនោះ មានម្នាក់ទើបនឹងចេញពីពន្ធនាគារ បាននាំគ្នាធ្វើសកម្មភាព ឆក់ទូរស័ព្ទនារីម្នាក់ បានសម្រេច តែរត់មិនរួច ត្រូវសមត្ថកិច្ចស្ទាក់បង្ក្រាបបានភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យ ទាំង៣នាក់ នាំយកទៅចាត់ការតាមច្បាប់។
ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅលើដងផ្លូវ១២៣ ស្ថិតក្នុងភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស។

ជនសង្ស័យ ទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះធឿន ថន ហៅខន ចន្ថា ហៅ២៣ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ និងមានដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល)។ ទី២-ឈ្មោះទី មុន្នី ហៅង៉ោល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអម្ពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ត កណ្តាល និងទី៣-ឈ្មោះជឺ ម៉េងហ៊ុយ ហៅតុត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកនារីរងគ្រោះ មានឈ្មោះឈាង រតនា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិទង្គែ ឃុំស្នោ ស្រុកព្រៃកប្បាស។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅលើដងផ្លូវ១២៣ ស្ថិតក្នុង ភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស មានករណី អំពើលួច (ឆក់ទូរស័ព្ទ) កើតឡើង បង្កដោយ ជនសង្ស័យ ចំនួន៣នាក់ (ទី១-ឈ្មោះធឿន ថន ហៅខន ចន្ថា ហៅ២៣ ទី២-ឈ្មោះទី មុន្នី ហៅង៉ោល ទី៣-ឈ្មោះជឺ ម៉េងហ៊ុយ ហៅតុត) ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1F-0382 បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ម៉ាក OPPO ពណ៌ខៀវ របស់នារីរងគ្រោះឈ្មោះឈាង រតនា ខណៈពេលដែល នារីរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវ ហើយទុកទូរស័ព្ទក្នុងហោប៉ៅខោខូវប៊យ។

ក្រោយទទួលបានបណ្តឹង លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង បានដឹកនាំបញ្ជាកម្លាំងជំនាញរបស់អធិការន គរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារ ព័ទ្ធស្ទាក់ឃាត់បានជន សង្ស័យទាំង៣នាក់ខាងលើ ជាមួយវត្ថុតាង រួមមាន ម៉ូតូ ១គ្រឿង (ជិះធ្វើសកម្មភាព) និងទូរស័ព្ទរបស់ជន រងគ្រោះ។
ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕