Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបុករបាំងទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង

បើកឡានបុករបាំងទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ចំណែកអ្នកបើកបរ រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូន ពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្ត ១គ្រឿង ម៉ាក TOYOTA BELTA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-7300 ធ្វើដំណើរតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែ រេចង្កូតមកឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតតិចតួច តែធ្វើឱ្យរថយន្តបង្កហេតុ ក្រឡាប់ ផ្ងារជើងទ្រមេឃ រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរ របួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងទាក់ទងទៅមន្ត្រីជំនាញផ្នែកចរាចរណ៍ ដើម្បីធ្វើការ វាស់វែង អូសយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមក្រោយ៕

RELATED ARTICLES