Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកស្រាបៀរ ក្រឡាប់ផ្ងារជើង

ឡានដឹកស្រាបៀរ ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ រថយន្តដឹកស្រាបៀរ ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ពេលមកដល់ផ្លូវកោង មិនបង្អង់ល្បឿង បួងចង្កូតខ្លាំងពេក បណ្តាលឱ្យក្រឡាប់ផ្ងារជើង សំណាងល្អមិនបង្កឱ្យមានគ្រោះ ថ្នាក់ ដល់អ្នកដំណើរណាម្នាក់ឡើយ។

ករណីខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចភ្លើងស្តុបឫស្សីផ្អែម ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0556 ដឹកស្រាបៀរពេញរថយន្ត ធ្វើដំណើរតាម បណ្តោយផ្លូវ៥០ម៉ែត្រ ពីត្បួង ទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ដែលមានស្ថានភាព ផ្លូវកោង មិនបង្អង់ល្បឿន ហើយបានបួងចង្កូតបត់ឆ្វេងខ្លាំងពេក ទើបធ្វើឱ្យរអិលបណ្តាល ឱ្យរថយន្តក្រឡាប់ផ្ងារ ជើង រងការខូចខាត តែម្តង ប៉ុន្តែសំណាងល្អ មិនបង្កឱ្យមានអ្នកណារងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះទៅ ដល់កន្លែងកើតហេតុ ហើយបានពិនិត្យឃើញរថយន្តខាងលើមិនបង្កឱ្យមានអ្នករងរបួស និងមិនបណ្តាលឱ្យ ខូចខាតដល់សម្បត្តិរដ្ឋ ទើបអនុញ្ញាតឱ្យអ្នកបើកបររថយន្តហៅរថយន្តស្ទូច មកស្ទូចយករថយន្តចេញពីដងផ្លូវ ទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES